មានការិះគន់ជាច្រើននៅក្នុងបណ្តាញសង្គម ទៅលើរូបថតមួយសន្លឹកនៅលើវេទិកា ដែលបង្ហាញពីព្រះសង្ឃកំពុងកាន់ iPhone ទំនើបថត។ អ្នកខ្លះថាច្រណែនព្រះសង្ឃដែលមាន iPhone 6 និង iPhone 5 ប្រើ ។ អ្នកខ្លះទៀត បាននិយាយ iPhones នោះទួលបានពីការនិមន្តបិណ្ឌបាទ។ អ្នកខ្លះទៀតបាន Comment អោយព្រះសង្ឃទៅមើលសៀវភៅធម៌វិន័យឡើងវិញ ។
មានមតិមួយចំនួនទៀតបានរិះគន់ថាព្រះសង្ឃមានគំនិតលោភលន់ ព្រោះព្រះពុទ្ធបានអប់រំផ្លូវចិត្តមិនអោយអ្នកបួសលោកលន់ ។
ការប្រើប្រាស់ iPhone វាជារឿងសាមញទៅហើយសម្រាប់ព្រះសង្ឃ និងគ្រហស្ថ មិនថាស្រុកណា ឬប្រទេសណានោះទេ។ ថ្វីបើព្រះពុទ្ធបានបញ្ញត្តិមិនអោយភិក្ឋុសង្ឃលោភលន់ រំភើបស្រើបស្រាលក៏ដោយ គ្មានច្បាប់ ឬវិន័យណាដែលបញ្ញត្តិហាមមិនអោយព្រះសង្ឃ ប្រើ iPhone នោះដែរ ។
តើវាជាការលោភលន់ ឬដែលព្រះសង្ឃប្រើ IPhone ?
សម័យនេះជាសម័យ internet ទៅហើយ និងជាពិសេសមានព្រះសង្ឃខ្លះបានយកបណ្តាញសង្គម Facebook ដើម្បីផ្សព្វផ្សាយព្រះធម៌បន្ថែមលើការផ្សព្វផ្សាយតាមវិទ្យុ និងទូរទស្សន៍ លើសពីនេះទៅទៀតព្រះសង្ឃក៏ជាពលរដ្ឋមួយរូបដែលមានសិទ្ធិទទួលព័ត៌មានជាមួលដ្ឋានដែលបានកំណត់ដោយច្បាប់។ វាមិនពិបាកយល់នោះទេថា ការប្រើប្រាស់ iPhone ទំនើបជាការលោភលន់ឬអត់នោះ យើងអាចយករូបមួយសន្លឹកនេះទៅប្រៀបធៀបជាមួយសង្គមសព្វថ្ងៃ មានអ្នកខ្លះមាន ឡាន វីឡា មានរបស់ទំនើប ជាងនេះរាប់រយ រាប់ពាន់ដងឯនោះ។ មានអ្នកខ្លះមានប្រពន្ធមួយហើយមិនស្កប់ស្កល់លួចមានប្រពន្ធ ឬស្រីក្រៅទៀត។ មានប្រជាពលរដ្ឋ ជាច្រើនបានបាត់បង់ផ្ទះ អស់ដី ទៅពេទ្យគ្មានលុយត្រូវស្លាប់ តើអ្នកមានទាំងនោះមិនលោភលន់ទេឬ? តើពាក្យថាលោភលន់ប្រើបានតែជាមួយលោសង្ឃទេឬ?