១) ទីក្រុង Ağdam នៅសាធារណរដ្ឋអាហ្សេបៃហ្សង់
ទីក្រុង Ağdam នៅសាធារណរដ្ឋ អាហ្សេបៃហ្សង់ ត្រូវបានគេបោះបង់ចោលដោយសារជម្លោះជនជាតិភាគតិចដែលបានកើតឡើងនៅចុងទសវត្សរ៍ឆ្នាំ ១៩៨០ ដល់ខែឧសភា ឆ្នាំ ១៩៩៤។ ដោយសារបញ្ហារទាំងនេះហើយទើបពួកគេត្រូវតែរកជម្រកថ្មីនៅក្នុងតំបន់ផ្សេងៗទៀតនៃប្រទេសនេះ ក៏ដូចជាប្រទេសអ៊ីរ៉ង់ ដោយបន្សល់ទុក្ខទីក្រុងខ្មោចរហូតដល់សព្វថ្ងៃ។

២) ទីក្រុង Pripyat របស់ប្រទេស អ៊ុយក្រែន
Pripyat គឺជាទីក្រុងរបស់ប្រទេស អ៊ុយក្រែន (Ukraine) ដែលត្រូវបានគេបោះបង់ចោលកាលពីថ្ងៃទី២៦ ខែ មេសា ឆ្នាំ ១៩៨៦ ដោយសារតែមហន្តរាយនុយក្លេអ៊ែរនៅរោងចក្រ Chernobyl។ ប្រជាជននៅទីនោះបានបង្ខំចិត្តចាកចេញដោយបន្សល់ទុកតែទីក្រុងដែលគ្មានមនុស្សរស់នៅរហូតដល់សព្វថ្ងៃ។

៣) ទីក្រុង Tawergha ប្រទេស លីប៊ី
ក្រុមប្រឹក្សាអន្តរកាលជាតិលីប៊ីបានធ្វើឲ្យទីក្រុង Tawergha ក្លាយទៅជាទីក្រុងគ្មានមនុស្ស ឬជាទីក្រុងខ្មោចក្នុងឆ្នាំ ២០១១ ដោយសារការប្រើប្រាស់កម្លាំងជីវពលបង្ដើតសង្គ្រាមស៊ីវិលក្នុងប្រទេសនេះ។ កងជីវពលស៊ីវិលប្រហែល ១០ ០០០ នាក់ជាប្រជាពលរបស់រដ្ឋ Tawergha មិនអាចវិលត្រឡប់ទៅផ្ទះរបស់ពួកគេនៅ Misrata វិញបាន ក៏បង្ខំចិត្តចាកចេញពីទីកំណើតរបស់ខ្លួន ហើយវាបានក្លាយជាទីក្រុងខ្មោចរហូតដល់សព្វថ្ងៃ។

៤) ទីក្រុង Kadykchanនៅប្រទេសរុស្ស៊ី
ទីក្រុង Kadykchan នៅប្រទេសរុស្ស៊ី ត្រូវបានគេបោះបងចោលនៅឆ្នាំ ២០១០ ដោយសារតែអំពើអយុត្តិធម៌ទៅលើប្រជាជន និងតម្រូវការមួយចំនួនទៀតដូចជា ការអប់រំ ការថែទាំវេជ្ជសាស្ត្រ និងប្រព័ន្ធទឹកជាដើមដែលមានការខ្វះខាតនៅឡើយ។ ដោយសារបញ្ហាទាំងនេះហើយទើបអ្នកស្រុកសម្រេចចិត្តបោះបង់ចោលទីក្រុងនេះឲ្យក្លាយទៅជាទីស្ងាត់ជ្រងំមកដល់សព្វថ្ងៃ។

៥) ទីក្រុង Chaitén នៅប្រទេសឈីលី
ទីក្រុង Chaitén របស់ប្រទេសឈីលី បានក្លាយជាទីក្រុងខ្មោចនៅក្នុងឆ្នាំ ២០០៨ បន្ទាប់ពីដឹងថានឹងមានបន្ទុះភ្នំភ្លើងមួយនឹងផ្ទុះដោយមិនអាចរំពឹងទុកមុនបាន។ បើទោះជាមានកិច្ចខិតខំប្រឹងប្រែងដ៏ល្អបំផុតរបស់រដ្ឋាភិបាលយ៉ាងណាក្ដី ក៏ប្រជាជននៅតំបន់នោះនៅតែសម្រេចចិត្តបោះបង់ចោលទីក្រុង Chaitén ដដែល។

៦) កោះ Gunkanjima នៅប្រទេសជប៉ុន
កោះ Hashima ត្រូវបានគេហៅថា Gunkanjima នៅក្នុងខេត្ត Nagasaki Prefecture ប្រទេសជប៉ុន ត្រូវបានលក់ឲ្យក្រុមហ៊ុន Mitsubishi ក្នុងគោលបំណងខួងយករ៉ែធ្យូង។ អ្នកស្រុកបានបោះបង់កោះនេះចោលនៅឆ្នាំ ១៩៧០ រហូតដោយសារក្រុមហ៊ុន Mitsubishi បានប្រកាសបិទអណ្ដូងរ៉ែ។

៧) ទីក្រុង Fordlândia នៅប្រទេសប្រេស៊ីល
Fordlândia គឺជាតំបន់ឧស្សាហកម្មផ្នែកកៅស៊ូរបស់ប្រទេសប្រេស៊ីល ប៉ុន្តែវាត្រូវបានគេបោះបង់ចោលនៅឆ្នាំ ១៩៣០ ដោយសារតែកម្មករជនជាតិប្រេស៊ីលទាំងនោះត្រូវបានបង្ខំទាំងការបរិភោគអាហារបែបអាមេរិក ដីមិនសូវមានជីជាតិ និងកម្មករមិនព្រមចូលធ្វើការ។ ដូច្នេះតំបន់មួយនេះក៏ក្លាយជាតំបន់ដែលគ្មានមនុស្សរស់នៅរហូតមក។

៨) តំបន់ Centralia នៃរដ្ឋ Pennsylvania ភាគខាងជើងសហរដ្ឋអាមេរិក
តំបន់ Centralia ដែលនៅចំកណ្ដាលរដ្ឋ Pennsylvania ភាគខាងជើងនៃសហរដ្ឋអាមេរិក ត្រូវបានគេបោះបង់ចោលនៅឆ្នាំ ១៩៦២ ដោយសារតែការបង្កាត់ភ្នក់ភ្លើងរបស់កម្មករដែលបណ្ដាលឲ្យឆេះអណ្ដូងរ៉ែធ្យូងថ្មយ៉ាងសន្ធោសន្ធៅ ហើយរដ្ឋាភិបាលក៏មិនមានលទ្ធិភាពក្នុងការជួសជុលឡើងវិញដែរ។ ដូច្នេះតំបន់មួយនេះក៏ក្លាយជាតំបន់ដែលគ្មានមនុស្សរស់នៅរហូតដល់សព្វថ្ងៃ។

៩) ភូមិ Kayakoy នៅប្រទេសទួរគី
ភូមិ Kayakoy នៅក្នុងប្រទេសទូរគី ត្រូវបានគេបោះបង់ចោលនៅឆ្នាំ ១៩៦៣ ដោយសារការដួលរលំនៃចក្រភពអូតូម៉ង់(Ottoman Empire) សង្គ្រាមរវាងប្រទេសទូរគីនិងប្រទេសក្រិច ហើយរួមផ្សំទាំងការធ្លាក់សារធាតុវិទ្យុសកម្មដោយសង្គ្រាមលោកលើកទី១ផងដែរ។ ប្រជាជនបានចាកចេញដោយបន្សល់ទុកភូមិនេះឲ្យក្លាយទៅជាភូមិបុរាណរហូតដល់សព្វថ្ងៃ។

១០) ទីក្រុង Craco នៅប្រទេស អ៊ីតាលី
Craco គឺជាទីក្រុងរបស់ប្រទេសអ៊ីតាលី ដែលត្រូវបានគេបោះបង់ចោលនៅឆ្នាំ ១៩៦៣ ដោយសារតែកសិកម្មមិនអំណោយផលល្អ មានសង្គ្រាម ការរញ្ជួយដី និងការបាក់ស្រុតដីជាបន្តបន្ទាប់។ ប្រជាជនបានបង្ខំចិត្តចាកចេញទៅតាំងទីលំនៅថ្មីនៅជ្រលងភ្នំមួយទៀតដែលមានឈ្មោះថា Craco Peschiera ដោយបន្សល់ទុកតែទីក្រុងដែលគ្មានមនុស្សរស់នៅរហូតដល់សព្វថ្ងៃ៕