Wednesday, May 20, 2015

Filled Under: , ,

ការ​សហការ​រវាង Samsung និង Apple បាន​ធ្វើ​អោយ​ក្រុមហ៊ុន​ដទៃ​ទៀត កំពុង​ជួប​វិបត្តិ

កាលពីខែសីហាឆ្នាំ 2014 កន្លងទៅនេះ លោក Tim Cook នាយកប្រតិបត្តិ របស់ Apple បានសម្រេចចិត្ត​ បញ្ឈប់ជំលោះរវាង ក្រុមហ៊ុនខ្លួន ជាមួយនឹង Samsung ហើយនឹងចាប់ ផ្តើមធ្វើជា ដៃគូសហការ របស់គ្នា ទៅវិញ ទៅមក។ ក្រុមហ៊ុន ទាំងពីរនេះ បានបង្កជំលោះ ទាក់ទង ទៅនឹង កម្មសិទ្ធិបញ្ញា អស់រយៈពេល ជាច្រើនឆ្នាំ មកហើយ ដែល Apple បានទាមទារ សំណង នូវទឹកប្រាក់ រាប់ពាន់ លានដុល្លារ ពី Samsung ប៉ុន្តែវា មិបាន ជោគជ័យ នោះទេ។ ក្រោយភ្លៀង មេឃស្រឡះ ហើយនាពេលបច្ចុប្បន្ន ទំនាក់ទំនង នៅខាង ក្រោយឆាក របស់ក្រុមហ៊ុន ទាំងពីរនេះ ហាក់បីដូច ជាល្អ ខ្លាំង ព្រោះអី Samsung តែងតែ ធ្វើការ ផ្គត់ផ្គង់ គ្រឿងគ្រៅអោយ​​ Apple ជានិច្ច ជាកាល ហើយ Apple វិញក៏បានផ្តល់ អត្ថប្រយោជន៍ អោយ Samsung មិនតិចដែរ។

ចោវេររ

ដោយយោងទៅតាម សារពត៌មានរបស់ Bloomberg បានអោយ ដឹងថា Samsung នឹងធ្វើ ជាអ្នក ផ្គង់ផ្គង់បន្ទះឈីប A9 ដែលសម្រាប់ប្រើ លើ iPhone 6S/ 6s Plus, iPad Air 3…។ កាលពី ឆ្នាំមុន Apple បានជ្រើស រើសយក ក្រុមហ៊ុន TSMC របស់តៃវ៉ាន់ ហើយ Samsung បានទទួល ការកុម្ម៉ង់ពី Apple ត្រឹមតែ 30% ប៉ុណ្ណោះ។ ខុសគ្នា ពីឆ្នាំនេះ Samsung ទទួលបាន ការកុម្ម៉ង់ ច្រើនជាងមុន ដែលធ្វើអោយ ប្រាក់ចំណូល របស់ Samsung អាចនឹង មានកំណើន ខ្ពស់នៅ ឆ្នាំនេះ។ មិនមែនមាន តែក្រុមហ៊ុន TSMC មួយទេ ដែលទទួលបាន ផលអាក្រក់ ដោយសារ ទំនាក់ទំនង រវាង Apple និង Samsung ពោលក្រុមហ៊ុន SanDisk ក៏ទទួលបាន ផលប៉ះពាល់ ផងដែរ។ SanDisk ធ្លាប់តែ ធ្វើជា អ្នកផ្គត់ផ្គង់ របស់ Apple ដ៏ធំមួយ ក៏ប៉ុន្តែ Apple បានដោះ ដៃចោល ក្រុមហ៊ុននេះ ទៅហើយ ដែលធ្វើ អោយខ្លួន បាត់បង់ប្រាក់ចំណូល ប្រមាណ 19%។

ឆ្នាំ 2014 មិនមែនជាឆ្នាំសំណាងរបស់ Samsung ប៉ុន្មានទេ ព្រោះអី ស្មាតហ្វូន របស់ខ្លួន មិនសូវទទួល បានការ ពេញនិយម ប៉ុន្មាននោះទេ ហើយមុខជំនួញ លក់បន្ទះឈីប ក៏មិនសូវ ជាល្អ ប៉ុន្មានដែរ។ ក៏ប៉ុន្តែសម្រាប់ឆ្នាំ 2015 នេះវិញ វាមានសញ្ញាណ ល្អច្រើន ពោលខ្លួន មិនត្រឹមតែ បង្កើតបន្ទះឈីប ដោយខ្លួនឯង សម្រាប់បំពាក់លើ Galaxy S6, S6 Edge នោះទេ ជាក់ស្តែង ក៏មាន អតិថិជនធំ (Apple) កុម្ម៉ង់ បន្ទះឈីប ជាច្រើន ទៀតផងដែរ។ មិនត្រឹម តែប៉ុណ្ណោះទេ ក្រុមហ៊ុន Qualcomm ក៏អាច សហការ ជាមួយ Samsung ដើម្បីបង្កើត បន្ទះឈីប Snapdragon 820 អោយខ្លួនទៀត នៅឆ្នាំនេះ។

booja

គូសបញ្ជាក់ផងដែរថា បន្ទះឈីបនេះ​ ត្រូវបាន ស្រាវជ្រាវ និង ឌីស្សាញបង្កើត ឡើងដោយ Apple ក៏ប៉ុន្តែ Samsung ធ្វើជាអ្នក ផលិតវិញ ដោយសារតែវា មានជំនាញ ខ្ពស់ និងមាន រោងចក្រស្រាប់។ ណាមួយទៀត បន្ទះឈីប A9 នឹងជា បន្ទះឈីប ដ៏ខ្លាំងក្លាមួយ សម្រាប់បំពាក់លើ iPhone 6s/ 6s Plus ហេតុដូច្នេះ ហើយ ទើបបានជា Apple យកចិត្ត ទុកដាក់ អោយខ្ពស់ជាង មុនបន្តិច ក្នុងការ ជ្រើសរើស ក្រុមហ៊ុនផលិត អោយខ្លួន។

ដោយ:ខេមបូ report