បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានឲ្យដឹងថា បុរសម្នាក់មិនទាន់ស្គាល់អត្តសញ្ញាណបានលោតទម្លាក់ខ្លួនពីស្ពានអ្នកលឿងចូលទន្លេមេគង្គបណ្តាលឲ្យលិចបាត់តែម្តង ។
ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅម៉ោងជិត៥ល្ងាចថ្ងៃទី២០ ឧសភា ២០១៥ ។
ជាការកត់សម្គាល់ចាប់តំាងពីស្ពានអ្នកលឿង (ស្ពានតឹ្សបាសា) បើកសម្ពោធដាក់ឲ្យប្រើបា្រស់ជាផ្លូវកាលពីថ្ងៃទី០៦ មេសា ២០១៥នេះរួចមក បុរសខាងលើបានក្លាយជាជនដំបូងគេបង្អស់ដែលលោតសម្លាប់ខ្លួន ។
សេចក្តីរាយការណ៍បានបន្តថា មកដល់ម៉ោង៥និង៥៥នាទីល្ងាចថ្ងៃពុធដដែលនេះ សពមិនទាន់ត្រូវបានរាវរកឃើញនៅឡើយទេ ។
ព័ត៌មានលម្អឹតនឹងមានផ្សាយជូននៅលើសារព័ត៌មានកោះសន្តិភាព ៕