លោក Barack Obama គឺជាមេដឹកនាំរបស់ប្រទេស ដ៏មានឥទ្ធិពលបំផុតនៅលើផែនដី ខណៈលោក Mark Zuckerberg គឺជាស្ថាបនិកនៃបណ្តាញសង្គម Facebook ដ៏មានឥទ្ធិពលបំផុតនៅលើផែនដី។ ទោះបីជាមានតួនាទីខុសគ្នាយ៉ាងនេះក៏ដោយ ប៉ុន្តែបុរសទាំងពីរនេះ បានធ្វើរឿងសាមញ្ញមួយដូចគ្នាជារៀងរាល់ថ្ងៃ នោះគឺពាក់អាវដដែលៗ ។
បើតាមការផ្សាយរបស់សារព័ត៌មាន Business Insider លោក Obama តែងតែស្លៀកពាក់ឈុតអាវធំពណ៌ខៀវ ឬពណ៌ប្រផេះ ខណៈពេលដែល លោក Zuckerberg តែងតែពាក់អាវយឺតពណ៌ប្រផេះ ទៅធ្វើការជារៀងរាល់ថ្ងៃនោះ។ ការសម្រេចចិត្តក្នុងការជ្រើសរើសសម្លៀកបំពាក់ប្រចាំថ្ងៃនេះ គឺអ្នកទាំងពីរ បានធ្វើឡើងដោយមានហេតុផលដូចគ្នា នោះគឺជាការសម្រេចចិត្ត។
លោក Obama ធ្លាប់បានប្រាប់ទស្សនាវដ្ដី Vanity Fair ថា ដើម្បីគ្រប់គ្រងជីវិតរបស់ប្រធានាធិបតី គឺតម្រូវឲ្យអ្នកកាត់បន្ថយនូវបញ្ហាសាមញ្ញមួយចំនួន ដោយចៀសវាងការសម្រេចចិត្តមួយ ដែលនាំឲ្យមានអារម្មណ៍តានតឹង ដូចជាការសម្រេចចិត្តអ្វីមួយដែល ពាក់ព័ន្ធនឹងបញ្ហារបស់ប្រជាជននៅជុំវិញពិភពលោកនោះឡើយ។
លោកបន្តថា៖ «អ្នកនឹងឃើញខ្ញុំពាក់តែឈុតអាវធំពណ៌ប្រផេះ ឬពណ៌ខៀវ ។ ខ្ញុំកំពុងតែព្យាយាមកាត់បន្ថយការសម្រេចចិត្ត។ ខ្ញុំមិនចង់ធ្វើឱ្យការសម្រេចចិត្តសាំញ៉ាំ ទៅលើការញ៉ាំអាហារ ឬការស្លៀកពាក់នោះទេ ព្រោះតែខ្ញុំត្រូវមានការសម្រេចចិត្តជាច្រើនទៀតដើម្បីធ្វើ»។
សម្រាប់លោក Zuckerberg ស្ថាបនិកហ្វេសប៊ុកវិញ ក៏បានអះអាងពីមូលហេតុដូចគ្នា ចំពោះការពាក់អាវយឺតដដែលៗជារៀងរាល់ថ្ងៃរបស់គាត់ថា គាត់ចង់ធ្វើឲ្យជីវិតរបស់លោកជ្រះស្រលះ ហើយដើម្បីធ្វើដូច្នេះបាន លោកត្រូវតែធ្វើការសម្រេចចិត្តឲ្យបានលឿនសម្រាប់ រឿងមួយចំនួនតូចដែលអាចធ្វើទៅបាន លើកលែងអ្វីដែលអាចបម្រើដល់សហគមន៍។ នេះគឺមានន័យថា គាត់មិនចង់ចំណាយថាមពលផ្លូវចិត្ត សម្រេចចិត្តថាត្រូវពាក់ ឬ បរិភោគអាហារអ្វី នៅពេលព្រឹកនោះទេ។
លោក Zuckerberg ក៏បាននិយាយថា លោកបានលួចទស្សនៈពីការស្លៀកពាក់នេះ ពីលោក Obama និងនាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Steve Jobs ។ លោក Steve Jobs តែងតែស្លៀកខោខូវប៊យពណ៌ខៀវ និងអាវយឺតពណ៌ខ្មៅទៅធ្វើការស្ទើរតែរាល់ថ្ងៃ ដែលធ្វើឱ្យវាក្លាយជាស្ដាយមួយរបស់គាត់ និងមានភាពងាយស្រួលក្នុងការស្លៀកពាក់ប្រចាំថ្ងៃ៕
Tuesday, May 5, 2015
Filled Under: Education, Entrepreneurs, International, យល់ដឹង, សហគ្រិនភាព
លោក Zuckerberg ពាក់អាវដដែលៗទៅធ្វើការ ព្រោះចម្លងស្ដាយពី លោក Obama
Socialize It →
|
|
|