Saturday, June 13, 2015

Filled Under: ,

ការ​កែកុន​ប្រដាប់​ភេទ ក្លែប​បបូរ​ទ្វារ​មាស និង​លិង្គ​ប្រឈម​គ្រោះថ្នាក់​ធ្ងន់ធ្ងរ


វិធី​ចាក់​ថ្នាំ​បំប៉ោង​មិនមែន​ជា​រឿង​ថ្មី​នោះ​ទេ​។ នារីៗ​ចូលចិត្ដ​ចាក់​បំពេញ​ថ្ងាស បបូរ​មាត់ ឬ​សូម្បី​តែ​ដើមទ្រូង​ឲ្យ​មូល​ក្លំ​ដើម្បី​បង្កើន​សម្រស់​ទាក់ទាញ​។ ប៉ុន្ដែ​ការ​ពេញ​និយម​នេះ​វា​ទៅ​ហួស​ដែន​កំណត់​ហើយ ដោយ​នារីៗ​បាន​នាំ​គ្នា​ស្នើ​វេជ្ជបណ្ឌិត​ចាក់​ថ្នាំ​បំប៉ោង​របស់​សំខាន់​ របស់​ខ្លួន​ដើម្បី​ឲ្យ​ឡើង​កំពុង​ស្អាត និង​ក្មេង​ជាង​វ័យ​។
កំពូល​វេជ្ជបណ្ឌិត​កែ​សម្រស់​ម្នាក់​បាន​ព្រមាន​អំពី​គ្រោះថ្នាក់​នៃ​ការ ​ចាក់​បន្តឹង​ប្រដាប់​ភេទ ក្រោយពី​ទទួល​បាន​ការ​ស្នើ​សុំ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ពី​អតិថិជន​ទាំង​ ការ​ពង្រីក​លិង្គ និង​តំបន់​ត្រីកោណ។
អ្នកស្រី នីទូ នៀរដូសហ៍ ជា​អ្នក​ជំនាញ​ផ្នែក​ស្បែក​នៅ Harley Street បាន​ឲ្យ​ដឹង​ថា ការ​កែកុន​ទី​អាថ៌កំបាំង​សំខាន់ៗ​ដូចជា​កែ​ទម្រង់​ក្លែប​យោនី និង​ទ្រង់ទ្រាយ​លិង្គ​មិន​ត្រឹម​តែ​ឥត​ប្រយោជន៍​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​វា​បង្ក​ឲ្យ​ហើម​ដ៏​ឈឺចាប់ ងាប់​កោសិកា​ស្បែក ចេញ​ឈាម និង​បញ្ហា​ផ្សេងៗ​។
អ្នកស្រី​វេជ្ជបណ្ឌិត បាន​បន្ដ​ថា​៖ «​គ្រាន់តែ​ចាក់​បញ្ចូល​សារធាតុ​ទៅ​បំពេញ​ប្រដាប់​ភេទ​ឲ្យ​ប៉ោង​ដែល​ស្ដ្រី​ ភាគច្រើន​ត្រូវការ​ជា​ការ​ស្រេច ពីព្រោះ​ពួកគេ​មិន​ពេញ​ចិត្ដ​នឹង​ការ​យារ​ជ្រីវជ្រួញ ហើយ​រំពឹង​ថា វិធី​នេះ​អាច​សង្គ្រោះ​ជីវិត​ផ្លូវភេទ​របស់​ពួកគេ​»។
អ្នកស្រី​ព្រមាន​ថា​៖ «​​ខណៈ​ការ​ចាក់​បន្តឹង​ស្បែក​អាច​លើក​សម្រស់​ដៃ និង​មុខ​មាត់​ឲ្យ​ក្មេង​ជាង​វ័យ ប៉ុន្តែ​បើ​ចាក់​នៅ​តំបន់​ប្រដាប់​ភេទ​វា​បង្ក​ហានិភ័យ​ជាច្រើន​»។
គ្រោះថ្នាក់​ទាំងនេះ រួមមាន ការ​ងាប់​កោសិកា​​ស្បែក សរសៃ​ប្រសាទ​រំញោច ចេញ​ឈាម ហើម និង​បាត់​បង់​អារម្មណ៍​ស្រណុក​ស្រួល​ពេល​រួមភេទ​ជាដើម​។
អ្នកស្រី បាន​អះអាង​ថា​៖ «​គ្រោះថ្នាក់​ផ្សេង​ទៀត​អាច​កើតឡើង​ដោយសារ​វា​ប៉ះពាល់​​​កោសិកា​ជាច្រើន សរសៃ​ឈាម​ជុំវិញ ក្លែប​យោនី និង​រង្វះ​បង្ហួរ​នោម​»។
ក្រៅពី​ការ​ប្រើ​ខ្លាញ់ ឬ​សារធាតុ​រាវ​ផ្សេង​ទៀត​ចាក់​បន្តឹង​តំបន់​ត្រីកោណ​ឲ្យ​ឡើង​កំពុង​ស្អាត​ នោះ ការ​កែ​សម្ផស្ស​ដ៏​ពេញ​និយម​ផ្សេង​ទៀត​រួមមាន​ការ​វះកាត់​ស្បែក​ស្រទាប់​ ប្រដាប់​ភេទ​ដែល​ហៀរ​ធ្លាក់​ខ្លាំង និង​ការ​វះកាត់​បន្ថយ​ទំហំ​បបូរ​មាត់​ជាប់​ទ្វារមាស​ផង​ដែរ​។
ការ​វះកាត់​ស្បែក​ស្រទាប់​ប្រដាប់​ដែល​ហៀរ​ធ្លាក់​ខ្លាំង​ជាង​ ៥ ​ពាន់​ករណី​ត្រូវ​បាន​ប្រតិបត្ដិការ​ក្នុង​សហរដ្ឋ​អាមេរិក​ក្នុង​ឆ្នាំ​ ២០១៣ ហើយ​វា​ត្រូវ​បាន​ចាត់​ទុក​ជា​ការ​វះកាត់​ដ៏​ពេញ​និយម​លំដាប់​ទី​ ២ ​បន្ទាប់​ពី​ការ​វះកាត់​ពង្រីក​គូទ​។
នារីៗ​ដែល​ស្វះស្វែង​រក​សេវាកម្ម​កែ​សម្រស់​ដើម្បី​កាត់ ឬ​កែកុន​ក្លែប​យោនី​របស់​ខ្លួន​ (ក្លែប​ស្រទាប់​ក្នុង)​ បាន​កើតឡើង​យ៉ាង​គំហុក​។ នៅ​គ្លីនិក​មួយ​ក្នុង​ទីក្រុង​ឡុងដ៍​បាន​ទទួល​អតិថិជន​កើន​ដល់​ ៨០ ​​ភាគរយ​ចន្លោះ​ឆ្នាំ​ ២០១៣ និង ២០១៤ ​។
អ្នកស្រី សារ៉ុន អូសប៊ន រង​នូវ​ការ​រិះគន់​យ៉ាងខ្លាំង​ចំពោះ​ការ​វះកាត់​ជា​ក្លែប​ប្រដាប់​ភេទ ប៉ុន្ដែ​បាន​និយាយ​ថា វា​ពិតជា​ឈឺ​ខ្លាំង​ណាស់​​។ អ្នកស្រី សារ៉ុន បាន​ប្រាប់​ក្នុង​កម្មវិធី​របស់ Graham Norton របស់​ទូរទស្សន៍ BBC ថា​៖ «​វា​ជា​វិធី​កែកុន​ដែល​ធ្វើឲ្យ​កន្លែង​នោះ​ស្អាត​ដូច​នៅ​ក្មេង​»។
មិន​ត្រឹម​តែ​ជា​អតិថិជន​ស្ដ្រី​ប៉ុណ្ណោះ​ទេ​ដែល​ចង់​កែកុន​ប្រដាប់​ភេទ​ ឲ្យ​ស្អាត​នោះ​​។ បុរស​ក៏​ចង់​បង្ហាញ​អានុភាព​របស់​ខ្លួន​ឲ្យ​ដូចជា​តារា​បាល់ទាត់ ដេវីដ ប៊េកខេម​ ដែល​​រំលេច​នូវ​ទី​ទួល​ខ្ពស់​ក្នុង​ថ្នក់​ខោ​លីអូ​ផង​ដែរ។ ពួកគេ​ចង់​កែកុន​អាច្រមក់​របស់​ខ្លួន​ដើម្បី​​បង្កើន​ថាមពល​អារម្មណ៍​។
ការ​វះកាត់​ពង្រីក​សរីរាង្គ​ណា​មួយ​តែងតែ​ពាក់ព័ន្ធ​នឹង​ការ​កាត់​សរសៃ​ ចង​ដើម្បី​ពង្រីក​ប្រវែង និង​ចាក់​​ខ្លាញ់​ចូល​រាងកាយ​ដើម្បី​បង្កើន​ទំហំ​របស់​វា​​។ ប៉ុន្ដែ​អ្នកស្រី នៀរដូសហ៍ បាន​និយាយ​ថា គ្មាន​ការ​ចាក់​បញ្ចូល​សារធាតុ​ណា​ទៅ​តំបន់​លិង្គ​ដែល​មាន​សុវត្ថិភាព​ឡើយ ហើយ​​ព្រមាន​ថា ការ​ចាក់​បញ្ជូល​សារធាតុ​ខ្លាញ់​អាច​នាំឲ្យ​លិង្គ​មាន​សភាព​កំពីកកំពក​ដោយ​ អន្លើ​។
អ្នកស្រី បាន​ពន្យល់​ថា​៖ «​ឧទាហរណ៍ ខ្លាញ់​ដែល​ត្រូវ​បាន​​បាញ់​ចូល​មិន​ជ្រាប​សព្វ​ល្អ ដូច្នេះ​ទីកន្លែង​ឡើង​ក្រាស់ ហើយ​កន្លែង​ខ្លះ​ស្ដើង​។ ជាក់ស្ដែង ការ​ប្រើ​ខ្លាញ់​អាច​ធ្វើឲ្យ​ខុស​សណ្ឋាន​ដើម ដោយសារ​តែ​ការ​ជ្រាប​ចូល​មិន​សព្វ​សាច់​»៕ HR www.postkmer.com