ក្រោយពីដាក់ជើងជាន់ដីកម្ពុជានៅម៉ោង ៩ ព្រឹកថ្ងៃពុធនេះ មិនទាន់បានប៉ុន្មាននាទីផង លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងប្រាប់អ្នកកាសែតថា រូបលោកមិនខ្លាចនឹងចូលខ្លួនទៅស្បថនៅមុខវត្ថុស័ក្តិសិទ្ធិ តាមការបបួលរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ពាក់ព័ន្ធនឹងបញ្ហាលួចបន្លំសន្លឹកឆ្នោតនោះឡើយ បើទោះបីជាលោកយល់ថា ការស្បថជារឿងអបិយជំនឿក៏ដោយ។ តែយ៉ាងណាលោក សម រង្ស៊ី ក៏ស្នើឲ្យមានការពិនិត្យមើលសន្លឹកឆ្នោតឡើងវិញផងដែរ។កាលពីថ្ងៃទី ០៨ ខែមិថុនា នៅក្នុងវិមានរដ្ឋសភា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបបួលលោក សម រង្ស៊ី ស្បថនៅមុខព្រះអង្គដងកើឲ្យរន្ទះបាញ់ ដើម្បីជម្រះមន្ទិលដែលគណបក្សប្រឆាំងតែងតែចោទគណបក្សប្រជាជនកម្ពុជាថា ជាអ្នកលួយចបន្លំសន្លឹកឆ្នោត៕
ដោយ ថ្មីៗ