ប្រាសាទអង្គរវត្តរបស់កម្ពុជា ទើបតែបានទទួលពានរង្វាន់ថ្មីមួយទៀត ពីគេហទំព័រ TripAdvisor ដ៏ល្បីល្បាញ។ នោះគឺពានរង្វាន់លេខមួយ ជាប្រាសាទដ៏លេចធ្លោជាងគេ នៅលើពិភពលោក World’s Number 1 Landmark នាំមុខប្រាសាទ Machu Picchu របស់ប្រទេសប៉េរូ និងប្រាសាទ Taj Mahal របស់ឥណ្ឌាថែមទៀត។
អ្នកជំនាញផ្នែកទេសចរណ៍បានសម្ដែងក្ដីរំភើបរីករាយ និងបានចាត់ទុកពានរង្វាន់នេះថា ជាសមិទ្ធិផលថ្មីស្រឡាងមួយទៀត ដើម្បីសម្ដែងពីភាពអច្ឆរិយៈពិតប្រាកដនៃប្រាសាទខ្មែរ។

នេះមិនមែនជាលើកទី១ទេ ដែលគេហទំព័រ TripAdvisor ផ្ដល់ពានរង្វាន់ដល់កម្ពុជា។ កាលពីដើមឆ្នាំ២០១៥នេះ គេហទំព័រ TripAdvisor បានផ្ដល់ចំណាត់ថ្នាក់ដល់ខេត្តសៀមរាប ថាជាគោលដៅទេសចរណ៍លេខ១នៅអាស៊ី និងលេខ២នៅលើពិភពលោក។ ការផ្ដល់ចំណាត់ថ្នាក់ ក៏ដូចជាពានរង្វាន់របស់គេហទំព័រ TripAdvisor ដែលជាគេហទំព័រដ៏ល្បីល្បាញខាងផ្នែកទេសចរណ៍នេះ ធ្វើឡើងតាមរយៈការត្រួតពិនិត្យ និងវាយតម្លៃ ព្រមទាំងការបោះឆ្នោតពីសំណាក់អ្នកទេសចររាប់លាននាក់ នៅទូទាំងសកលលោក។
លោក ហូ វណ្ឌី សហប្រធានក្រុមការងារវិស័យទេសចរណ៍ផ្នែកឯកជន បានសម្ដែងក្ដីរំភើបរីករាយយ៉ាងខ្លាំងពេលបានទទួលដំណឹងនេះ។ បើតាមលោក ហូ វណ្ឌី ពានរង្វាន់ថ្មីពីសំណាក់គេហទំព័រ TripAdvisor មកដល់ប្រាសាទអង្គរវត្តរបស់កម្ពុជានេះ គឺជាសមិទ្ធិផលថ្មីស្រឡាងមួយទៀត ដើម្បីសម្ដែងពីភាពអច្ឆរិយៈពិតប្រាកដនៃប្រាសាទខ្មែរ។ និងថា ពានរង្វាន់ថ្មីនេះ នឹងជួយផ្សព្វផ្សាយពីប្រាសាទអង្គរវត្ត និងប្រទេសកម្ពុជា ទៅដល់ពិភពលោក ដោយឥតគិតថ្លៃ។ នេះបើតាមលោក ហូ វណ្ឌី។
សហប្រធានក្រុមការងារវិស័យទេសចរណ៍ផ្នែកឯកជន បានគូសបញ្ជាក់បន្ថែមថា ហេតុផលដែលធ្វើឲ្យប្រាសាទអង្គរវត្ត និងខេត្តសៀមរាប ទទួលបានពានរង្វាន់ និងចំណាត់ថ្នាក់ល្អកម្រិតអន្ដរជាតិជាបន្តបន្ទាប់យ៉ាងដូច្នេះ គឺដោយសារតែស្ថេរភាពនយោបាយនៅកម្ពុជា ការផ្គត់ផ្គង់សេវាកម្មទេសចរណ៍បានល្អប្រសើរ ការបើកចំហជើងមេឃ និងភាពអំណោយផលនៃការវិនិយោគជាលក្ខណៈអន្ដរជាតិជាដើម។
យ៉ាងណាក៏ដោយ ទន្ទឹមនឹងជោគជ័យថ្មីនេះ លោកហូ វណ្ឌី ក៏បានអំពាវនាវឲ្យស្ថាប័នពាក់ព័ន្ធទាំងអស់ យកចិត្តទុកដាក់លើបញ្ហាមួយចំនួន ដែលកើតឡើងនៅពេលមានកំនើនភ្ញៀវទេសចរផងដែរ។ បញ្ហាអស់ទាំងនោះមានជាអាថិ៍៖ បញ្ហាអនាម័យ បញ្ហាសន្តិសុខសុវត្ថិភាព អំពើពុករលួយ និងបញ្ហាបដិសណ្ឋារកិច្ចជាដើម៕