Tuesday, June 9, 2015

Filled Under: , , , ,

ខេត្តក្រចេះ អន្លង់​ផ្សោត​ដែល នៅ​សេសសល់​លើ​ពិភពលោក

ខេត្តក្រចេះ មាន​ទីតាំងនៅ​ខាងកើត​ទន្លេមេគង្គ ដែល​ទាក់ទាញ​ភ្ញៀវទេសចរ​មួយចំនួន​ដែល​ភាគច្រើន​ទៅ​ទស្សនា​អន្លង់​ផ្សោត​ដែល នៅ​សេសសល់​លើ​ពិភពលោក​។ ភូមិ​ដែល​គួរ​ទៅ​ទស្សនា​គឺ​ភូមិ​កាំ​ពី​ដែលមាន​ចម្ងាយ​ប្រហែល​១៥​គីឡូម៉ែត្រ ពី​ទី​រួម​ខេត្ត​។ ផ្សោត​ទឹកសាប​ជា​សត្វ​ស្ថិតនៅក្នុង​គ្រោះថ្នាក់ និង​ជាស​ត្វ​ដ៏​កម្រ តាម​ការប៉ាន់ស្មាន​គឺមាន​ប្រហែល​ត្រឹមតែ​៦០​ក្បាល​ប៉ុណ្ណោះ​ដែល​រស់នៅ ក្នុង​ទន្លេ​នេះ​។​

ទីក្រុង​របស់​ខេត្តក្រចេះ​ព័ទ្ធ ជុំវិញ​ដោយ​ជនបទ និង​បម្រើ​ជា​កន្លែង​ប្រសើរ​បំផុត​ដែល​អាច​សម្រាក​មួយ ឬ​ពីរ​យប់​នៅ​ទីនោះ​។ ទីនេះ​ជា​កន្លែង​ប្រសើរ​មួយ​ពី​តំបន់​ផ្សេងៗ​ទៀត​របស់ ប្រទេស​ដែល​គេ​ធ្វើដំណើរ​ទៅ​។​

​ខេត្តក្រចេះ មាន​តំបន់​ទេសចរណ៍​មួយចំនួន​។ ភ្នំ​សំបុក​ជា​ប្រាសាទតូច​មាន​ទីតាំងនៅ​លើ​ភ្នំ​ភាគ​ខាងជើង​ទី​រួម​ខេត្ត​។ ជណ្ដើរ​ដ៏​វែង​ឆ្ពោះទៅ​ព្រះវិហារ​ភ្នំ​សំបុក​ដែល​បង្ហាញ​រូបភាព​លម្អិត​នៃ ការធ្វើ​ទារុណកម្ម​បន្ទាប់ពី​ស្លាប់​ទៅដល់​អ្នក​ដែលមាន​បាប​ក្នុង ជិវិត​បច្ចុប្បន្ន​។

វត្ត​រកា​កណ្ដាល​ជាវ​ត្ដ​ដែល​បាន​ជួសជុល​ឡើងវិញ​ជាមួយ នឹង​រចនាប័ទ្ម​ចេតិយ​របស់​ឡាវ “Stupa” នៅតាម​មាត់ទន្លេ​ដែលមាន​ចង្ងាយ​២​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​។ នៅ​ជិត​វត្ត​សម័យ​ទំនើប​ដែល​គេ​អាច​លឺ​មាន​ព្រះសង្ឃ​សូត្រធម៌​នៅពេល​ល្ងាច​។

ប្រហែល​១៥​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត មាន​សហគមន៍​ចាម​ដ៏​ធំ​មួយ​។ ទីនេះ​ត្រូវបាន​ស្គាល់​ច្បាស់​ដោយ​អ្នក​នៅក្នុង​តំបន់​ថា ភូមិ​ត្បាញ​កន្ត្រក ដែលជា​ភូមិធំ​ជាងគេ​ក្នុង​ខេត្តក្រចេះ​ដែលមាន​អ្នកភូមិ​ច្រើនជាង ៤០០០​នាក់​រស់នៅ​ទីនោះ​។​

​សកម្មភាព​ចុងក្រោយ​បំផុត​ប្រចាំថ្ងៃ​ក្នុង​ខេត្តក្រចេះ​គឺ​សម្រាក​តាម​មាត់ទន្លេ​និង​ទស្សនា​ថ្ងៃ​លិច​។​

ប្រភព៖ក្រសួងទេសចរណ៍​