Sunday, June 14, 2015

Filled Under: , ,

មុខងារ​អាថ៌កំបាំង ៤យ៉ាង​ដែល​​​អ្នកលេង Facebook សព្វថ្ងៃ​ដឹង​មិន​ច្រើន​!

Facebook គឺ​ជា​គេហទំព័រ​ដ៏​ល្បី​ឈ្មោះ​នៅ​លើ​អ៊ីនធឺណិត។ អាច​និយាយ​បាន​ថា អ្វីៗ​ក៏​មាន​នៅ​លើ​បណ្ដាញ​សង្គម​យក្ស​មួយ​នេះ​ដែរ ពិសេស​គឺ​ជា​ការ​ចែករំលែក​មាតិកា​សំខាន់ៗ និង​មាន​តម្លៃ​តែ​ម្ដង។ ដោយសារ​តែ​បែប​នេះ អ្នក​ប្រើ (User) ចេះ​តែ​មាន​ការ​កើន​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ក្នុង​នោះ​មាន​ទាំង​អ្នក​ជំនួញ (business) អ្នក​ប្រើ​ជា​លក្ខណៈ​ផ្ទាល់​ខ្លួន (Personal) និង​សូម្បី​តែ​សត្វ​សុនខ​ក៏​មាន​គណនី Facebook នឹង​គេ​ដែរ ដោយសារ​ម្ចាស់​ជា​អ្នក​បង្កើត​ឱ្យ​។ ទោះបី​លោក​អ្នក​កំពុង​ប្រើ Facebook រាល់​ថ្ងៃ​ក៏​ដោយ ប៉ុន្តែ​មិន​ប្រាកដ​ថា លោក​អ្នក​សុទ្ធតែ​បាន​ស្គាល់​ច្បាស់​អំពី​មុខងារ​អាថ៌កំបាំង​របស់​បណ្ដាញ​សង្គម​ដែល​មាន​អ្នក​ប្រើ​ប្រមាណ ១,៤៤ពាន់​លាន​គណនី នេះ​នៅ​ឡើយ​ទេ។


blog_facebook_phone


 


ខាង​ក្រោម​នេះ គឺ​ជា​មុខងារ​អាថ៌កំបាំង ៤យ៉ាង​ដែល​អ្នក​ប្រើ​ភាគច្រើន​ប្រហែល​មិន​ទាន់​ដឹង៖


១) App Settings
​តាប​កំណត់ (setting tab) នេះ​អាច​ឱ្យ​អ្នក​មើល​ឃើញ និង​គ្រប់គ្រង​ទៅ លើ app ដែល​អ្នក​បាន​ដំឡើង (install) ជាប់​ជាមួយ​គណនី profile របស់​អ្នក។ មុខងារ​នេះ​មាន​អត្ថប្រយោជន៍​អាច​ឱ្យ​អ្នក​គ្រប់គ្រង profile ខ្លួន​អ្នក បញ្ចៀស​ពី app ដែល​រំខាន​ផ្សេងៗ (ពពួក​ហ្គេម Facebook) ឬ app ដែល​អ្នក​សង្ស័យ​ថា​ជា​មេរោគ​ជាដើម។ ដើម្បី​ចូល​មើល​នូវ app ដែល​បាន​ភ្ជាប់​ជាមួយ​គណនី​របស់​អ្នក សូម​ចូល​ទៅ Account Settings → Apps រួច​រក​មើល app ដែល​អ្នក​យល់​ថា គ្មាន​ប្រយោជន៍ ហើយ​ចង់​លុប​ត្រូវ​ចុច​លើ​សញ្ញា​ខ្វែង (X) ដែល​ស្ថិត​នៅ​ផ្នែក​ខាង​ស្ដាំ​នៃ app។


២) Archive Facebook
នៅ​លើ​ទំព័រ Account Settings ក៏​មាន​នូវ​មុខងារ​អាថ៌កំបាំង​ផង​ដែរ ដែល​អាច​ឱ្យ​អ្នក​ទាញ​យក (download) នូវ Wall Post រ​របស់​អ្នក អ្វី​ទាំងឡាយ​ដែល​អ្នក​បាន Share ហើយ​និង​អាសយដ្ឋាន​អ៊ីមែល​របស់ friend ក៏​បាន។ មុខងារ​នេះ ស្ថិត​នៅ​ក្នុង​តាប General tab ដែល​មាន​នៅ​លើ Account Settings ហើយ​ស្ថិត​ក្រោម Language។ ប្រសិន​កុំព្យូទ័រ​របស់​អ្នក​ចង់ backup ទិន្នន័យ Facebook របៀប​នេះ ក៏​អាច​ធ្វើ​បាន​ផង​ដែរ។


៣) ប្ដូរ​ឈ្មោះ Username តាម​ចិត្ត (Customize Username) 
អ្នក​អាច​ប្ដូរ​ឈ្មោះ Username ដែល​ស្ថិត​នៅ​ពីក្រោយ​ជាមួយ​អាសយដ្ឋាន Facebook បាន ឧទាហរណ៍ www.facebook.com/myprofile។ លក្ខណៈ​នេះ​គឺ​ផ្ដល់​សារប្រយោជន៍​សម្រាប់​វិស័យ​ជំនួញ គឺ​កំណត់​នូវ​ឈ្មោះ​មួយ​ជាក់លាក់ ជាមួយ​អាសយដ្ឋាន​​ស្មើ​នឹង​ឈ្មោះ​សំគាល់ (ID) ដើម្បី​ងាយស្រួល​ដល់​គេ​ស្វែងរក​ឆាប់រហ័ស។ ដើម្បី​ប្ដូរ Username ត្រូវ​ចូល​ទៅ Account Settings ហើយ​នៅ​ពីក្រោម​តាប General tab សូម​ជ្រើស​យក Edit រួច​វាយ​បញ្ចូល​ឈ្មោះ​ដែល​អ្នក​ចង់​បាន។ បញ្ជាក់៖ ការ​ផ្លាស់ប្ដូរ Username អាច​ធ្វើ​ឡើង​បាន​តែ​ម្ដង​គត់​នៅ​លើ​គណនី​មួយ។


៤) Facebook email
តើ​អ្នក​ដឹង​ទេ​ថា អ្នក​អាច​ផ្ញើ​សារ​ទៅ​អ្នក​លេង Facebook បាន​ពី​គណនី​អ៊ីមែល​ផ្សេង​ក្រៅ​ពី Facebook នោះ? មុន​នឹង​ផ្ញើ​អ្នក​ត្រូវ​បញ្ចូល​អាសយដ្ឋាន Facebook ឧទាហរណ៍ username@facebook.com ហើយ​វាយ​ខ្លឹម​សារ​ដែល​ចង់​ផ្ញើ នោះ​អ្នក​នឹង​អាច​ផ្ញើ​បាន​ហើយ។ នេះ​គឺ​ជា​មុខងារ​ល្អ​អស្ចារ្យ​មួយ​របស់ Facebook ដែល​អនុញ្ញាត​ឱ្យ​អ្នក អាច​ផ្ញើ​សារ​បាន​ងាយ និង​រហ័ស​ទៅ​កាន់ friend ដោយ​មិន​ចាំបាច់​ត្រូវតែ​បើក Facebook នោះ​ឡើយ។