Wednesday, June 3, 2015

Filled Under: , ,

ក្រុមហ៊ុន Microsoft ប្រកាសផលិតផល Nokia 105 ស៊េរីថ្មី និង Nokia 105 ស៊ីមពីរ

វ៉ាស៊ីនតោន ថ្ងៃទី3មិថុនា2015 ក្រុមហ៊ុន Microsoftបានប្រកាសផលិតផល Nokia 105 ថ្មី និង Nokia 105 ស៊ីមពីរ​ដើម្បីបំពេញសេចក្តីត្រូវការអតិថិជនដែលទើបចាប់​ប្រើប្រាស់​ទូរស័ព្ទ​ជាលើកដំបូងនិងអតិថិជនស្មាតហ្វូនដែលកំពុងស្វែងរកទូរស័ព្ទដៃបម្រុងជាទីទុកចិត្តរបស់ខ្លួន។ ទូរស័ព្ទទាំងពីរម៉ូដែលខាងលើនេះបានវិវឌ្ឍន៍ខ្លួនចេញមកពីNokia 105 ដ៏ល្បីល្បាញ ដែលគិតមកត្រឹមបច្ចុប្បន្នមានតួរលេខបរិមាណលក់ប្រមាណ 80.000.000 (ប៉ែតសិបលាន) គ្រឿងហើយ ។

Nokia 105 ស៊េរីថ្មី និង Nokia 105 ស៊ីមពីរមានអ្វីគ្រប់យ៉ាងដែលអិថិជនស្រឡាញ់ពេញចិត្ត ដោយរាប់បញ្ចូលទាំងលក្ខណៈពិសេសមួយចំនួនដូចខាងក្រោម ៖
•    ទំនាក់ទំនងជាមួយក្រុមគ្រួសារ មិត្តភ័ក្រ្ត និងដៃគូអាជីវកម្មប្រកបដោយភាពសន្សំសំចៃខ្ពស់
•    កត់លេខទូរស័ព្ទបានរហូតដល់ទៅរហូតដល់ទៅ2.000(ពីរពាន់)លេខ;សម្លេងលឺច្បាស់ល្អ ; សន្ទនាបានរហូតដល់ 15 ម៉ោងជាប់គ្នា ហើយអាចបើកទុកចោលរហូតដល់ទៅ 35ថ្ងៃ ;គុណភាពរឹងមាំ និងមានបីពណ៌គឺ ខៀវ ខ្មៅ និង ស ។ 
•    ទទួលបានភាពរីករាយគ្រប់ពេលវេលា គ្រប់ទីកន្លែងជាមួយនឹងហ្គែម Snake Xenziaនិង Bubble Bash 2 ដែលមានតម្លើងរួចស្រេច 
•    មានភាពងាយស្រួលក្នុងការទុកដាក់តាមខ្លួន ជាជម្រើសដ៏ល្អសម្រាប់អ្នកធ្វើដំណើរ និងអតិថិជនស្មាតហ្វូនដើម្បីទុកប្រើប្រាស់បម្រុង។
តាមប្រសាសន៍របស់លោកស្រី Jo Harlow ប្រធានស្តីទីនៃក្រុមហ៊ុនMicrosoft Devices Group ៖ការនាំមកនូវផលិតផលដូចជា Nokia 105 ស៊េរីថ្មីនេះ បង្ហាញថាក្រុមហ៊ុន Microsoft បើកឲ្យមានឱកាសកាន់តែធំជាងមុនជូនបណ្តាជន ឲ្យកាន់តែមានលទ្ធភាពច្រើនឡើងក្នុងការជាវទូរស័ព្ទចល័តយកទៅប្រើប្រាស់ ។ ទូរស័ព្ទ Nokia 105ស៊េរីថ្មី គឺជាយានដ៏សំខាន់មួយសម្រាប់អ្នកប្រើប្រាស់ទូរស័ព្ទជាលើកដំបូងក្នុងការផ្សាភ្ជាប់ទំនាក់ទំនងទៅកាន់ពិភពលោក ។

ទូរស័ព្ទ Nokia 105 និង Nokia 105 ស៊ីមពីរនឹងមានដាក់លក់ជាបណ្តើរៗនៅទូទាំងពិភពលោកចាប់ពីខែមិថុនានេះតទៅក្នុងតម្លៃប្រមាណ $20 (តម្លៃមិនទាន់គិតពន្ធអាករផ្សេងៗ)ដោយមានបីពណ៌សម្រាប់ជ្រើសរើសគឺ ខៀវ ស និងខ្មៅ ។