Tuesday, June 2, 2015

Filled Under: , ,

របៀប​កក់​យកវិនដូ ១០ ទុក​មុន ដោយ​ឥត​គិតថ្លៃសម្រាប់ PC របស់អ្នក

នេះ​ជា​របៀប​ដែល​អ្នក​អាច​ធ្វើការ​រក្សា​ទុក​នូវ ប្រព័ន្ធ​ប្រតិបត្តិការ វិ​ន​ដូ ១០ ដោយ​ឥត​គិតថ្លៃ​ដោយ​ដៃ​របស់​អ្នក​ផ្ទាល់ មុន​ពេល​ដែល Microsoft ធ្វើការ​ប្រកាស​ឲ្យ​ប្រើប្រាស់ ជា​ផ្លូវការ​នៃ​វិ​ន​ដូ ១០​។ អ្នក​ប្រើប្រាស់​មួយ​ចំនួន​ធំ​ដែល​ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ Windows 7 និង Windows 8.1 បាន​ទទួល​បានការ​ជូនដំណឹង​ពី​ក្រុមហ៊ុន Microsoft រួច​មក​ហើយ​អំពី ការ​រក្សា​ច្បាប់​ចម្លង​នៃ​ប្រព័ន្ធ​ប្រតិបត្តិការ Windows 10 របស់​ខ្លួនដែលនឹង​ចាប់ផ្តើម​ជា​ផ្លូវការ​នៅ​រដូវក្តៅ​នេះ​។

Windows 10 main

ខាងក្រោម​នេះ​ជាការ​ណែនាំលោក​អ្នក​ឲ្យ​ចេះ​អំពី​របៀប ​ទទួល​បាន​ច្បាប់​ចម្លង​ដោយ​ឥត​គិតថ្លៃ​​របស់​វី​ន​ដូ 10 ។

ចំណាំ​: អ្នក​ចាំបាច់​ត្រូវ​មានច្បាប់​ចម្លង​ពិតប្រាកដ ​(real license key)​ របស់​ប្រព័ន្ធ​ប្រតិបត្តិការ Windows 7 / 8.1 ដើម្បីអាចធ្វើការអាប់ដែតទៅកាន់​ ប្រព័ន្ធ​ប្រតិបត្តិការ Windows 10 ច្បាប់​ចម្លង​ដោយ​ឥត​គិតថ្លៃ​នេះ​។

ជំហាន​ទី 1: ប្រសិនបើ​អ្នក​ប្រើប្រាស់ Windows 7 នោះ​ចាំបាច់​ត្រូវ​តែ​មាន Service Pack 1 ដែល​បាន​ដំឡើង​ហើយ ឫ អ្នក​អាច​ទាញ​យក​វា​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Windows ផ្ទាល់​តែ​ម្ដង​។ ប្រសិនបើ​អ្នក​កំពុង​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ Windows 8,8.1 អ្នកត្រូវ​ប្រាកដ​ថា​​បាន​ធ្វើ​ឱ្យ​ទាន់សម័យ​ចុង​ក្រោយ​បំផុត​នៃវិនដូ 8.1 ។

ចំណាំ​៖ ដើម្បី​ធ្វើ​បាន​លុះត្រាតែ​វិ​ន​ដូរ​របស់​អ្នក​បាន​ធ្វើការ​អាប់​ដែ​តម​ក​ដល់​ជំនាន់​ចុង​ក្រោយ​របស់​វិ​ន​ដូរ ដែល​មាន​លេខ​សំគាល់ KB3035583 ដែល​ជា​ការ​អាប់​ដែ​ត​ចុង​ក្រោយ​បំផុត​។

ជំហាន​ទី 2: នៅ​ជ្រុង​ខាងស្តាំ​នៃ​ថាស​ប្រព័ន្ធ​ប្រតិបត្តិការ Windows, បន្ទាប់​ពី​អាប់​ដែ​ត​ឲ្យ​ទាន់សម័យ​ខែមីនា​រួច អ្នក​គួរតែ​បាន​មើលឃើញ​រូបតំណាង​ថ្មី​របស់ Windows គឺ "Get Windows 10 ' សូម​ចុច​លើ​វា​។

Windows 10 update prompt

ជំហាន​ទី 3: នៅ​ពេល​ដែល​អ្នក​ចុច​លើ​ប្រអប់​នោះ​ហើយ អ្នក​នឹង​ត្រូវ​បាន​ស្វាគមន៍​ជាមួយ​និង​ការ​ណែនាំ​អំពី របៀប​ទទួល​បាន​ប្រព័ន្ធ​ប្រតិបត្តិការ Windows 10 ទៅ​ឲ្យ​ប្រព័ន្ធ​ប្រតិបត្តិការ  Windows 7 និង​អ្នក​ប្រើ 8.1 ដោយ​ឥត​គិតថ្លៃ​។ សូម​ធ្វើ​តាម​ការ​ណែនាំ​នោះ​រហូត​ដល់​អ្នក​ឈាន​ដល់​ចំនុច មួយ​ចុង​ក្រោយ​ដែល​គេ​បាន​ស្នើ​សុំ​អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​។

ជំហាន​ទី 4: សូម​បញ្ចូល​អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​។ សូម​ឲ្យ​ប្រាកដ​ថា​អ៊ីមែល​នេះ​គឺ​អ៊ីមែលរ​ផ្លូវការ​របស់​អ្នក​ព្រោះ​ក្រុម​ហ៊ុ​នឹង​ធ្វើការ​ទាក់ទង​ជាមួយ​អ្នកតា​មរយៈ​អ៊ីមែល​មួយ​នេះ​។

ជំហាន​ទី 5: ជាមួយ​អាសយដ្ឋាន​អ៊ីមែល​ដែល​អ្នក​បា​នប​ញ្ជូ​ល​រួច​សូម​ចុច​ប៊ូ​តុង "Send confirmation ' ។

នៅពេល​នោះ​ប្រព័ន្ធ​ប្រតិបត្តិការ Windows 10 នឹង​ធ្វើការ​ទាញ​យក​ដោយ​ស្វ័យប្រវត្តិ​សម្រាប់​អ្នក​តែ​ម្ដង​នៅ​ផ្ទៃ​ខាងក្រោយ នៃ​វិ​ន​ដូរ​បស់​អ្នក​...ជាការស្រេច។

22

ដូចនេះ​អ្នក​គ្រាន់តែ​រង់ចាំ​ឲ​ដល់​ថ្ងៃ​ទី 29 ខែកក្កដា​ដែល​ជា កាលបរិច្ឆេទ ដែល​ក្រុមហ៊ុន Microsoft នឹង​ចាប់ផ្តើម​ជា​ផ្លូវការ​នៃ ប្រព័ន្ធ​ប្រតិបត្តិការ Windows 10។

អត្ថបទ​ខាងលើ​គឺ​គ្រាន់តែ​ជា​ការ​ដាក់​បង្ហាញ​របស់​ក្រុមហ៊ុន Microsoft ដើម្បី​ជា​ចំណាប់​អារ​ម្ម​ណ៏​មួយ​ថ្មី និង ចង់​ឲ្យ​អ្នក​ដែល​ប្រើប្រាស់​វិ​ន​ដូរ​ចាស់​ៗ​មក​ផ្លាស់​ប្ដូរ​ជាមួយ​និង វិ​ន​ដូ​ថ្មី​តែ​ប៉ុណ្ណោះ​។ ក្រុមហ៊ុន​យក្ស​មួយ​នេះ​សង្ឃឹមថានឹង​មាន Windows 10 ដែល​នឹង​រត់​នៅ​លើ​កុំព្យូទ័រ 1 ពាន​លាន​គ្រឿងក្នុង​រយៈពេល​ពីរ​ទៅ​បី​ឆ្នាំ​ខាង​មុខ​។

ពី everyday.com