Sunday, July 19, 2015

Filled Under: , , ,

ការ​ប្រចណ្ឌទាំង៧ ដែល​បុរស​មិន​ចូលចិត្

ទោះបី​ការ​ប្រច័ណ្ឌ ភាគច្រើន​មក​ពី​ក្តី​ស្រលាញ់ តែបើ​ប្រចណ្ឌ​ខុស​រឿង​ខ្លាំង​ពេក អាច​ធ្វើ​ឲ្យ​គូរ​ស្នេហ៍​របស់​អ្នក​ធុញទ្រាន់​បាន​។

 

១. ប្រចណ្ឌ​ខ្សែ​ភ្នែក​របស់​គេ
កុំ​រវល់​តែ​ចាប់កំហុស​គេ បើ​គ្រាន់តែ​គេ​មើល​ស្រី​ដទៃ​នោះ​អី ព្រោះ​គេ​បាន​ត្រឹមតែ​មើល​ប៉ុណ្ណោះ តែ​មិន​ហ៊ាន​ធ្វើ​អ្វី​ក្បត់ចិត្ត​អ្នក​នោះ​ទេ​។ ការ​មើល​អ្វី​ដែល​ស្អាត​និង​ប្លែក​នោះ វា​គឺជា​រឿង​ធម្មជាតិ សម្រាប់​បុរស​ទៅ​ហើយ​។ ត្រូវ​ចាប់​ឲ្យ​បាន​សិន​ថា បើ​គេ​លួច​ក្បា​ត់​ចិត្ត​អ្នក​ពិតប្រាកដ សឹម​ចាត់ការ​តាម​ប្រតិកម្ម​របស់​គេ​។ ដូចនេះ​កុំ​យក​ពេលវេលា​ទៅ​ប្រចណ្ឌ​គេ​ខុស​រឿង​បន្តិចបន្តួច​បែប​នេះ​ធ្វើ​អី​។
២. ប្រចណ្ឌ​កណ្តាល​ហ្វូង​មនុស្ស
 បុរស​គ្រប់​រូប ១០០​ទាំង​១០០​នាក់ គឺ​មិន​ចូល​ចិត្ត​ស្ត្រី​ដែល​មក​សម្តែង​ការ​ហួងហែង​ធ្វើ​ជា​ម្ចាស់​របស់​គេ បែប​មក​បំបាក់មុខ​របស់​គេ​នោះ​ទេ ជា​ពិសេស គឺ​នៅ​ចំពោះ​មុខ​ហ្វូង​មនុស្ស ឬ​ពេល​ដែល​គេ​កំពុង​តែ​យកចិត្តទុកដាក់​ជាមួយនឹង​នារី​ផ្សេង ដែល​អ្នក​មិនដឹង​ច្បាស់​ថា អាច​ជា​អតិថិជន ឬ​ដៃគូ​ជំនួញ​របស់​គេ​ក៏​ថា​បាន​។ ម្យ៉ាងទៀត​គេ​មិន​ចង់​ជាប់​ឈ្មោះ​ថា ជា​មនុស្ស​ប្រុស​ខ្លាច​ប្រពន្ធ​នោះ​ទេ​។
៣. ប្រចណ្ឌ​ខុស​រឿង
អ្នក​ត្រូវ​ចាំ​ថា ការ​ប្រចណ្ឌ គឺ​មាន​តែ​បំផ្លាញ​សម្ព័ន្ធភាព​របស់​អ្នក​តែ​ប៉ុណ្ណោះ ការ​ប្រចណ្ឌ​ខុស​រឿង​ផ្តេសផ្តាស នឹង​បែប​គ្មាន​សតិ​បែប​នេះ អាច​ធ្វើ​ឲ្យ​គេ​នឿយណាយ​ចិត្ត គ្មាន​សេចក្តីសុខ ហើយ​អាច​ធ្វើ​ឲ្យ​គេ​គិត​ថា "​បើ​ដឹង​បែប​នេះ នៅ​ម្នាក់ឯង​ល្អ​ជាង​" នោះ​អ្នក​ប្រាកដជា​យ៉ាប់​មិន​ខាន ព្រោះ​វា​អាច​ធ្វើ​ឲ្យ​អ្នក​ត្រូវ​បែកបាក់​គ្នា​ផង​ដែរ​។
៤. ប្រចណ្ឌ​ភ្លាម​ៗ
គ្មាន​អ្វី​ដែល​ល្អ​ជាង​ការ​អត់ធ្មត់​នោះ​ទេ អ្នក​គួរ​ធ្វើ​មិនដឹងមិនឮ​ខ្លះ​ក៏​ល្អ​ដែរ​។ ហេតុការណ៍​ខ្លះ អាច​ធ្វើ​ឲ្យ​យើង​មិន​ទុកចិត្ត​គេ តែ​ត្រូវ​សម្រួល​ទៅ​ជា​រឿង​ល្អ​វិញ ព្រោះ​ការ​អត់ធ្មត់ និង​ទុកចិត្ត វា​ហាក់ដូចជា​ផ្តល់​កិត្តិយស​ឲ្យ​គេ​ផង​ដែរ​។
៥. ប្រចណ្ឌ​គ្រប់​វិនាទី
អ្វី​ដែល​បុរស​គ្រប់​រូប​ខ្លាច​បំផុត គឺ​ពេល​សង្សារ​ឬ​ភរិយា​របស់​ខ្លួន​ដើរ​តាម​ហួងហែង​គ្រប់​វិនាទី មិន​ឲ្យ​ដៀង​ភ្នែក ឬ​រាក់ទាក់​ជាមួយ​ស្រី​ផ្សេង​សោះ​។ សម្រាប់​ស្ត្រី​អាច​គិត​ថា​ល្អ ព្រោះ​អាច​គិត​ថា​ល្អ ព្រោះ​អាច​តាម​ឃ្លាំមើល​គេ​គ្រប់​នាទី​កុំ​ឲ្យ​ភ្លាត់​នៅ​ក្បត់ចិត្ត ឬ​មាន​អ្នក​ថ្មី​បាន​។ ប៉ុន្តែ សម្រាប់​បុរស​វិញ គេ​គិត​ថា ទ​ង្វើ​បែប​នេះ គឺ​បង្ហាញ​ពី​ការ​មិន​ទុកចិត្ត​គ្នា​មិន​ផ្តល់​កិត្តិយស​ឲ្យ​គេ ហើយ​ពេល​ដែល​អស់​អំណត់ ក៏​ងាកឆ្វេង​ទៅ​រក​សង្សារ​ថ្មី ដែល​អាច​ផ្តល់​កិត្ត​យស និង​ទុកចិត្ត​គេ​ជាង​អ្នក​ក៏​ថា​បាន​។
៦. ប្រចណ្ឌ​ចេញ​ភ្លើង
កុំទៅ​អើពើ​នឹង​មនុស្ស​ស្រី ដែល​អ្នក​សង្ស័យ​គួរ​នៅ​ឲ្យ​ស្ងៀម​ៗ​ក្នុង​ដែន​កំនត់​របស់​អ្នក ហើយ​បើ​អ្នក​ចិត្ត​ក្តៅ ធ្វើ​អ្វី​ក្នុង​ហេតុការណ៍​ណាមួយ​នោះ​នឹង​រាលដាល​កាន់តែ​ធំ​។ ដូចនេះ​កុំ​ធ្វើ​បែប​ហ្នឹង ត្រូវ​ចាត់​ទុក​ថា អ្នក​គឺជា​ស្នេហា​ពិត​របស់​គេ​ខ្លាច​ស្វាមី​។
៧. ប្រចណ្ឌ​ចំពោះ​មនុស្ស​ស្រី​គ្រប់​រូប
ស្ត្រី​ខ្លះ​តែងតែមាន​កង្វល់​ខ្លាច​ស្វាមី​ក្បត់​ចិត្តជា​និច្ច​ឬ​ពេល​ណា​គេ​ទៅ​ណា​មក​ណា​ជាមួយ​មិត្តភេទ​ផ្ទុយ​គ្នា​។ ពេល​ខ្លះ ការ​ចាប់ផ្តើម​ថ្ងៃ​ថ្មី ជាមួយ​អារម្មណ៍ល្អ​ៗ តែ​បែរជា​ក្លាយទៅជា​ខូច​អារម្មណ៍ ព្រោះតែ​ការ​ប្រចណ្ឌ​របស់​អ្នក​៕