Monday, July 20, 2015

Filled Under: ,

វី​ធី​ការពារ កុំ​ឲ្យ​កើតមុន​រលាក​

មុន គឺជា​ ជំងឺ​មួយ ​ដែល​កើត​ឡើង ជា​ ញឹកញាប់ ប៉ុន្តែ អ្នក​អាច ​ចៀសវាង​ បាន​តាម​ វិធី​ខាងក្រោម​...​។​

​    ​១. មិនគួរ​ប្រើ​ផលិតផល​គ្រឿងសម្អាង ដែលមាន​សារធាតុ​ផ្សំ​ពី​ប្រេង​អូ​លីវ ប្រេង​ឡា​ណូ​លីន និង​សូ​ដ្យូ​ម ឡូរី​ល ស៊ុ​ល​ហ្វា​ត ( Sodium Lauryl Sulphate ) ឬ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្បែក ដូចជា​ការ​ខាត់​ស្បែក ដោយ​ប្រើ​ក្រែ​ម​ខាត់ ឬ​ម៉ាស្សា​មុខ ដោយ​ប្រើ​ក្រែ​ម​ដេ​ល​មាន​សមាសធាតុ​ផ្សំ​ពី​ជាតិ​ខ្លាញ់​។​
http://i.everyday.com.kh/2015/7/1054fc7e-97ff-4b72-9ab3-e8ad9c7cee3c.jpg
​    ​២. អ្នក​អាច​ទទួលទាន​អាហារ​បាន​តាម​ធម្មតា​ព្រោះ​អាហារ មិនមែនជា​មូលហេតុ​ធ្វើឲ្យ​កើតមុន​នោះឡើយ​។ តែ​ប្រសិនបើ​អ្នក​សង្កេតឃើញថា នៅពេល​ទទួលទាន​អាហារ​ប្រភេទ​ខ្លះ ធ្វើ​ឲ្យ​ឡើង​មុន​អ្នក​គួរ​ចៀសវាង​ទទួលទាន​អាហារ​នោះ​។​

​    ​៣. ការ​លាប​ក្រែ​ម​ពង្រាប​មុន មុនពេល​លាបមុខ ធ្វើ​ឲ្យ​មុន​ងាយ​សះ​ជាងពី​មុន និង​មិន​ធ្វើ​ឲ្យ​រលាក​នៅពេល​ក្រោយ​។​

​    ​៤.  អារម្មណ៍​តានតឹង គេង​មិនបាន​គ្រប់គ្រាន់​ ធ្វើអោយប្រព័ន្ធ​បញ្ចេញ​ចោល​មិនល្អ អាច​បណ្តាល​ឲ្យ​អ័រម៉ូន ប្រែប្រួល​ក្នុង​រាងកាយ ក៏​នាំ​ឲ្យ​កើតមុន​បានដែរ​។​
http://i.everyday.com.kh/2015/7/803d5d7a-3499-4b09-a09c-6afe7183e366.jpg
​    ​៥. ចំពោះ​ការទទួល​ទាន​ថ្នាំ​ប្រភេទ Isotre tinoin ដើម្បី​ព្យាបាល​ជំងឺ​មុន ប្រសិនបើ​អ្នក​កំពុងមាន​ផ្ទៃពោះ គួរ​បញ្ឈប់​ទទួលទាន​ឲ្យ​បាន ២​ខែ​មុន​។​

​    ​៦. ការ​ទទួលទាន​សារធាតុ​រ៉ែ​ស័​ង្ក​សី អាចជួយ​បន្ថយ​ការស្ទះ​រន្ធ​រោម ហើយ​ថែមទាំង​ផ្តល់​វីតាមីន A ដល់​រាងកាយ​ថែមទៀត​។​

​    ​៧. ការ ទទួល​ទាន​ ថ្នាំ​ពន្យា កំណើត មិនអាច​ ជួយ​ដល់​ ការព្យាបាល​ ជំងឺ​មុនដោយផ្ទាល់​នោះឡើយ​។ ថ្នាំ​ពន្យារកំណើត សមស្រប​ចំពោះ​អ្នក​ដែលមាន​អ័រម៉ូន​ភេទ​ប្រុស ក្នុង​រាងកាយ​ច្រើនជាង​ធម្មតា​ដូចជា អ្នក​ងាយ​កើតមុន មុខខ្លាញ់ ជាដើម​។​
http://i.everyday.com.kh/2015/7/8b26afac-8572-41d7-a477-7450c1ea0caf.jpg
​    ​៨. ការ ចាក់​ថ្នាំ​ ព្យាបាល​ មុន គ្រាប់​ធំៗ គឺជា​ ជម្រើស ​ព្យាបាល​ ចុងក្រោយ ​ប៉ុណ្ណោះ​។ ការ ព្យាបាល ​ដោយ​ប្រើ​មូលហេតុ​ដំបូង គឺ​ព្យាបាល​ចាប់ពី​គ្រាប់​មុន​តូចៗ ដោយ​លាបថ្នាំ រួច​ញេច​។ វា​អាច​នឹង​ហើម​បន្តិច ប៉ុន្តែ បើ​អ្នក​ទុក​វា​ឲ្យ​ធំ នៅពេល​ញេច​រួច​វា​នឹង​បន្សល់​ស្នាម​ខ្មៅ​។​

​    ​៩. ព្យាបាល​តាមបែប Detox​។ នៅពេល​កើតមុន បង្ហាញថា ក្នុង ​រាងកាយ​ មាន​ សារធាតុ ពុល​ ដូចនេះ  ការធ្វើ Detox អាច​កម្ចាត់​សារធាតុពុល​ក្នុង​រាងកាយ​បាន​៕

http://i.everyday.com.kh/2015/7/b3b5f423-6c6e-4fd9-86aa-1805beae528b.jpg