
ដូច្នេះ ការរួមភេទនៅរយៈពេល ២ ទៅ ៣ ថ្ងៃ មុនពេលបញ្ចេញពងអូវុល អាចនឹងមានកូនស្រី ហើយការរួមភេទ នៅថ្ងៃបញ្ចេញពងអូវុល អាចនឹងមានកូនប្រុស។
បន្ទាប់ពីសង្គ្រាមលោកលើកទី II នៅពេលដែលពួកទាហាន បានត្រឡប់មកវិញចំនួននៃការបង្កើតកូនប្រុស បានកើនឡើងខ្ពស់។ ការពន្យល់មួយបានបង្ហាញថា គូស្វាមីភរិយា ដែលបានមកជួបជុំគ្នាវិញ ហើយមានការរួមភេទច្រើនលើសពីធម្មតា ឱកាសរបស់មេជីវិតឈ្មោល នៅក្បែរថ្ងៃបញ្ចេញពងអូវុល ត្រូវបានកើនឡើង។
ប៉ុន្តែ ហានិភ័យមួយទៀតគឺ ប្រសិនបើអ្នកកំណត់ពេលវេលានៃការរួមភេទ តាមរយៈថ្ងៃនៃការបញ្ចេញពងអូវុល អ្នកអាចនឹងបាត់បង់ឱកាសនៃការមានផ្ទៃពោះ គូស្វាមីភរិយាភាគច្រើន នឹងមិនអាចកំណត់ ពីកម្រិតនៃភាពត្រឹមត្រូវ តាមរយៈថ្ងៃនៃការបញ្ចេញ ពងអូវុលបានឡើយ៕