
Matchstix គឺជាកម្មវិធីទូរស័ព្ទស្មាតហ្វូន Android និង iOS ដែលធ្វើឡើងយ៉ាងពិសេស សម្រាប់ប្រទេសកម្ពុចា។ កម្មវិធីនេះពិតជាឡូយ ទំនើប និងងាយស្រួលសម្រាប់ភ្ជាប់ ជាមួយមនុស្សថ្មីដែល គួរឲ្យចាប់អារម្មណ៍ និងទាក់ទាញនៅជិតតំបន់របស់លោកអ្នក។
នេះគឺជា Matchstix ៖ និយាយឲ្យងាយ កម្មវិធីនេះជាកម្មវិធីបង្កើតមិត្តភក្តិថ្មីដ៏ឡូយបំផុតសម្រាប់ ប្រទេសកម្ពុជា។ Matchstix ជួយឲ្យអ្នកស្វែងរកមិត្តថ្មីដ៏អស្ចារ្យគ្រាន់តែភ្ជាប់ចំណាប់អារម្មណ៍របស់អ្នក។ កម្មវិធីនេះជាកម្មវិធីស្មាតហ្វូនដ៏ឆ្លាតវៃបំផុតធ្វើឡើងជាភាសាខ្មែរ ដូចនេះកម្មវិធីនេះរចនាឡើងយ៉ាង ពិសេសសម្រាប់ប្រជាជនកម្ពុជា ដែលចង់បង្កើតមិត្តភក្តិថ្មី និងគួរឲ្យចាប់អារម្មណ៍។ ហើយអ្នកក៏អាចនឹង ប្រហែលជាស្វែងរកមនុស្សពិសេស! មនុស្សពិសេសនេះប្រហែលជានៅឆ្ងាយ ពីអ្នកតែមួយផ្លូវ ឬនៅ សួនច្បារពីមុខអ្នក ប៉ុន្តែអ្នកមិនដឹង។ Matchstix ធ្វើឲ្យចម្ងាយកាន់តែជិតរវាង មិត្តភក្តិដែលអាច ទាក់ទងបានដោយគ្រាន់តែប្រើប្រាស់ទូរស័ព្ទស្មាតហ្វូន។
វេទមន្តនៃ Matchstix ៖ វាងាយស្រួលបំផុតដូច 1+1=2 អញ្ចឹង។ Matchstix ជួយឲ្យអ្នកសែ្វងរក ទីកន្លែង និងជួបជាមួយមនុស្សថ្មីៗ និងក្លាយជាមិត្តភក្តិដោយគ្រាន់តែភ្ជាប់ចំណាប់អារម្មណ៍ និងតំបន់។ នៅពេលដែលចុះឈ្មោះចូល Matchstix នឹងប្រើប្រាស់កម្មវិធី GPS ដើម្បីស្វែងរកទីកន្លែង និងស្វែង រកមនុស្សដែលនៅជិតអ្នក។ បន្ទាប់ពីដាក់ចំណង់ចំណូលចិត្តផ្ទាល់ខ្លួនរបស់អ្នក អ្នកនឹងចាប់ផ្តើមស្វែង រកមនុស្សដែលនៅជុំវិញខ្លួនអ្នក ដែលចែករំលែកចំណាប់អារម្មណ៍ដូចអ្នកដែរ!
ផ្ញើសារភ្លាមៗជាមួយ Matchstix ៖ ប្រសិនបើអ្នកភ្ជាប់ជាមួយមនុស្សម្នាក់ទៀត ហើយអ្នកទាំងពី “ចូលចិត្ត” គ្នាទៅវិញទៅមក អ្នកអាចចាប់ផ្តើមជជែកជាមួយគ្នាភ្លាម។ មនុស្សដែលអ្នកភ្ជាប់អាចជាអ្នក នៅជិតខាងរបស់អ្នក ឬក៏អាចនៅខេត្ត ឬក្រុងផ្សេងពីអ្នក។ អ្នកគ្រាន់តែ ដោនឡូត Matchstix ដោយ ឥតគិតថ្លៃនៅថ្ងៃ៣១ ខែកក្កដា ដើម្បីយល់ដឹងបន្ថែម!
តើធ្វើយ៉ាងម៉េចដើម្បីឲ្យខ្ញុំទទួលបាន Matchstix? Matchstix នឹងដាក់ឲ្យប្រើប្រាស់នៅថ្ងៃ ៣១ ខែកក្កដា ឆ្នាំ២០១៥ សម្រាប់ទូរស័ព្ទ iOS និង Android នៅលើ Google Play Store និង Apple App Store ។
តើ Matchstix គិតប្រាក់ទេ? ហើយតើខ្ញុំចាប់ផ្តើមប្រើប្រាស់កម្មវិធីនេះតាមរបៀបណា? Matchstix មិនគិតថ្លៃទេ! កម្មវិធីនេះដាក់ឲ្យដោនឡូត និងប្រើប្រាស់ដោយឥតគិតថ្លៃ។ ដើម្បីចុះឈ្មោះ អ្នកគ្រាន់តែ ត្រូវការស៊ីមកាត ទូរស័ព្ទ ស្មាតហ្វូន និងគណនីហ្វេសប៊ុក។ ប៉ុណ្ណឹងតែប៉ុណ្ណោះដូច ១ ២ ៣អញ្ចឹង។ អ្នកប្រហែលជាអាចស្វែងរកមនុស្ស ពិសេសរយ:ពេល៣០វិនាទី។