មានគូស្នេហ៍ជាច្រើនដែលធ្លាប់ប្រឡូកប្រឡែងល្បែងស្នេហ៍ជាមួយគ្នាយ៉ាងពុះកញ្ច្រោល។ ប៉ុន្តែពេលវេលាកន្លងយូរទៅ បានធ្វើឲ្យរសជាតិ ពីមុនកាន់តែខ្សោះអស់រសជាតិ។ តាមពិតមិនមែនមានមូលហេតុចេញពីថ្វីដៃ ឬក្បាច់រួមភេទរបស់អ្នកចុះខ្សោយឡើយ តែអាចមកពីសភាពច្រំដែលៗជាមួយនឹងរសជាតិដើម។ ហេតុនេះគួរសាកល្បងបង្កើនប្រសិទ្ធភាពសិចឡើងវិញ ជាមួយតិចនិកមួយចំនួនដូចខាងក្រោម :
- ផ្លាស់ប្តូរវិធីបបោសអង្អែល :
សម្រាប់គូស្នេហ៍ដែលជោកជាំដោយក្បាច់សិចស្រាប់ហើយនោះ គេពិតជាដឹងថា ការលួងលោម បបោសអង្អែល ជាដំណាក់កាលដ៏សំខាន់មួយ បើមិនចង់ឲ្យរសជាតិសិចរបស់អ្នកប្រែជាជូរចត់ ត្រូវចេះផ្លាស់ប្តូរវា ពីជំហានដំបូងឲ្យហើយ។ រកវិធីដាស់អារម្មណ៍ប្លែកៗតែអាចប្រើការបាន មកអនុវត្តជាមួយគ្នា ឆ្លាស់ចំណុចភ្ញោចជាបន្តបន្ទាប់ ដើម្បីជួយឲ្យស្រណុកស្រួលជាងមុនពិសេស ជួយបង្កើនរសជាតិសិចឲ្យប្រសើរ។
- ឈុតគួរឲ្យស្រលាញ់ គួរឲ្យស្នេហ៍ស្និទ្ធ :
ទោះជាចុងក្រោយ សម្លៀកបំពាក់មិនមែនជាអ្វីចាំបាច់សម្រាប់ភាពស្រណុកស្រួលក៏ដោយ ប៉ុន្តែការជ្រើសប្រើឈុតស្រស់ ទាក់ភ្នែក ក៏ជួយបង្កើនបរិយាកាស រួមភេទដែលមិនគួរឲ្យជិនឆ្អល់បានដែរ។ សម្រាប់ស្ត្រីបើស្លៀកពាក់ឈុតស្តើង មើលស្ទើរឆ្លុះនោះ រឹងរឹតតែជួយលើករាងរៅឲ្យលេចត្រដែតគួរគយគន់ ហើយធ្វើឲ្យគូស្នេហ៍អត់ទ្រាំមិនបានលើកដៃលូករាវសព្វខ្លួនប្រាណអ្នកជាមិនបាន។
- សិចពេលអរុណរះ :
ចូរកុំយល់ថា សិចជាកាមកិច្ចដែលត្រូវឡើងនៅពេលយប់ព្រលប់ឲ្យសោះ។ តាមពិតទៅ ក្នុងពេលព្រឹកព្រលឹម ក្រោយពីគេងសម្រាកយ៉ាងស្កប់ស្កល់ពេលមួយយប់ ហើយនោះក៏អាចធ្វើឲ្យអ្នកទាំងពីរមានកម្លាំងពលំគ្រប់គ្រាន់ហើយ អាចប្រព្រឹត្តល្បែងលើគ្រែយ៉ាងរោយរាលជាប់ចិត្តដូចគ្នា។ ជាងនេះទៀត ខ្យល់អាកាសត្រជាក់នាពេលព្រលឹម នឹងជួយឲ្យម្ចាស់ស្នេហ៍ទាំងពីរទទួលអារម្មណ៍ស្រស់ស្រាយ សុខកាយ សប្បាយចិត្តជាមួយការរួមសិចយ៉ាងពេញទំហឹងដែរ។-
- បោសសម្អាតសួនស្នេហ៍ :
ថ្វិបើក្បាច់រួមភេទរបស់អ្នក មានច្រើនបែបបទ និងអស្ចារ្យយ៉ាងណាក៏ដោយ ប៉ុន្តែបើទ្រនំ ឬទីដំណេករបស់អ្នកមើលទៅទើសភ្នែក គ្មានសណ្តាប់ធ្នាប់ និងខ្វះអនាម័យ ហើយនោះ វានឹងកាត់បន្ថយអារម្មណ៍ ស្រណុកស្រួល មួយភាគជាមិនខាន។ ហេតុនេះ ក្រោយពេលរួមភេទហើយ គូស្នេហគួរខិតខំរៀបចំទីដំណេកឲ្យបានស្អាតល្អគាប់ភ្នែក មានក្លិនក្រអូបប្រហើរទាក់ទញ ទុកជាការត្រៀម សម្រាប់ការវាយលុកដ៏មានរសជាតិ នៅលើកក្រោយៗបន្តទៀត។
- មិនប្រើគ្រែដំណេក :
គ្រែគេងទន់ល្មើយ អាចជាទីសែនសប្បាយសម្រាប់ការរួមភេទ ប៉ុន្តែការសោយសុខនៅតែលើគ្រែ ដោយគ្មានផ្លាស់ប្តូរបរិយាកាសបង្កទៅជាភាពស៊ាំដែលជិនណាយបាន។ដូច្នេះ គួរសាករកមើលទីតាំងថ្មីៗក្នុងផ្ទះ ដើម្បីភ្លក្សរសជាតិស្នេហ៍ឲ្យកាន់តែប្រសើរឡើង ព្រោះសិចប្រៀបបាននឹងអាហារដែលមានគុណប្រយោជន៍ ជួយបំប៉នក្តីស្នេហ៍ឲ្យកាន់តែស្និទ្ធស្នាលដូច្នោះដែរ។ បើសិនអ្នកទទួលទានតែអាហារមួយមុខដដែលៗ មិនយូរមិនឆាប់ វានឹងនាំឲ្យទ្រលាន់មិនខានឡើយ៕