Friday, July 24, 2015

Filled Under: , , ,

៥ យ៉ាង ដែល​ស្ត្រី​មិនគួរ​ធ្វើ ខណៈ​ផ្តើម​ចែចង់​គូស្នេហ៍​

មាន​បុរស​ច្រើន​យល់ថា សម័យនេះ បើសិន​ស្ត្រី​ណា​ម្នាក់ ហ៊ាន​ដើរ​ចូលទៅ​ចែចង់​បុរស​មុន​ក៏​មិនមែនជា​រឿង​អាក្រក់​អ្វី​ដែរ​។ ផ្ទុយទៅវិញ វា​ជាម​ន្ត​ស្នេហ៍ បង្ហាញ់​នូវ​ភាពក្លាហាន ហ៊ាន​គិត ហ៊ាន​ធ្វើ ប៉ុន្តែ សូម​ណែនាំ​ថា នៅពេល​ចែចង់​គេ គួ​រក្សាទុក​រឿងរ៉ាវ​ផ្ទាល់ខ្លួន​ខ្លះ​សិន​ក៏​ល្អ​ដែរ មិនបាច់​បញ្ចេញ​គ្រប់​ស្នៀត​ឲ្យ​បុរស​ដឹង​ទាំងអស់​នោះទេ​។​

១- ប្រើពាក្យ​គ្រោង​គ្រា​ត​ដាក់​បុរស :
​    ​ទោះជា​ស្ត្រី​នោះ​មាន​វោហារ​ជំនាញ មុតមាំ​យ៉ាងណាក៏ដោយ ប៉ុន្តែ បើ​ការប្រើ​ពាក្យសម្តី​មិនបាន​សមរម្យ​តាម​ពេលវេលា និង​កាលៈទេសៈ វា​នឹង​បង្ហាញ​នូវ​ចំណុចខ្សោយ​របស់ខ្លួន​យ៉ាងច្បាស់​ក្រឡែត​។ ជាការ​ពិត អ្នកណា​ក៏​ចង់​ស្តាប់ឮ​សម្តី​ពិ​រោះ​ពិសា​ដែរ​។ ហេតុនេះ ត្រូវ​ចង់ចាំ​ថា កាយវិការ​និង​សម្តី​ផ្អែម ទន់​ត្រជាក់​រឹតតែ​ជួយ​ឲ្យ​ស្ត្រី​ឆក់យក​បេះដូង​បុរស​ដោយ​ងាយស្រួល​ទៀតផង​។ ដូច្នេះ​គួរ​ចៀសវាង​សម្តី​ទ្រគោះ បោះបោក ដែល​ធ្វើ​ឲ្យ​គេ​យល់ថា អ្នកជា​ស្ត្រី​មាន​ស្នេហ៍​ភ្លើងចំបើង​តក់ក្រហល់ មិនអាច​សេពគប់​ជា​ដៃគូ​យូរអង្វែង​បានទេ​។​

២- បញ្ហា​ទ្រព្យសម្បត្តិ ប្រាក់ចំណូល :
​     ចំណុច​នេះ អាច​ចែកចេញ​ច្រើន​ទៀត ស្ត្រី​មួយចំនួន​តែង​ចូលចិត្ត​លូកដៃ​រឿង​លុយកាក់​របស់​បុរស ដូចជា​ការដាក់​កំហឹង​ការចំណាយ​ចាយវាយ​ការ​រឹតត្បិត​សន្សំសំចៃ ការចង់​ដឹង ចង់​ឮ ​ពីរ​រឿង​ប្រាក់ខែ ប្រាក់ចំណូល ការរកស៊ី​ផ្សេងៗ និង​កេរ​មតក​ជាដើម​។ និយាយ​រួម​ទៅ ត្រូវ​គិតថា តើ​អ្នក​ទៅទាក់ទង​ចែចង់​បុរស ព្រោះ​បំណង​ចង់​រាប់អាន​គេ ឬមួយ​ចង់​ធ្វើជា​អ្នកត្រួតពិនិត្យ​គណនី លុយកាក់​របស់គេ​? ហើយ​កុំ​យល់ថា អ្នក​អាច​បិទបាំង​ចរិត​លោភលន់​របស់ខ្លួន​បាន​ឲ្យ​សោះ ព្រោះ​បុរស​អាច​នឹង​គិត​យល់ ពី​ការ​សម្លឹង​ឃើញ​ទឹក​លុយ​របស់​ស្ត្រី ប្រៀបបាន​នឹង​អ្វីដែល​ស្ត្រី​គិត​យល់​ពី​ការ​លបលួច​មាន​ស្រី​ក្រៅ​របស់​គូស្នេហ៍​ខ្លួន​ដូច្នោះ​ដែរ​។​

៣- កាយវិការ​គួរ​ឲ្យ​អស់សំណើច :

​    ​ការកែ​ច​រិ​ក និង​ចេះ​កំប្លុកកំប្លែង​តិចតួច អាចធ្វើ​ឲ្យ​ស្ត្រី​កាន់តែ​មាន​មន្ត​ស្នេហ៍ ទាក់ទាញ​ជាង​មុន ប៉ុន្តែ ទាំងនោះ​ត្រូវមាន​ដែន​កំណត់​ច្បាស់លាស់​មួយ​។ ឧទាហរណ៍​យូរៗ​ម្តង អ្នក​ដៀង​កន្ទុយភ្នែក ដាក់​គេ​ម្តង ធ្វើ​ឲ្យ​គេ​ញ័រ​បេះដូង​។​ល​។ ប៉ុន្តែ កាយវិការ​ដដែល​នេះ​បើ​ធ្វើ​ចំពោះ​ស្ត្រីភេទ​ដូចគ្នា​ញឹកញាប់​ពេក ប្រាកដជា​បាត់អស់​ភាព​គួរ​ឲ្យ​ស្រលាញ់​មិន​ខាន​។ សរុបទៅ​ទង្វើ​ទាំងនោះ អាច​នឹងធ្វើ​ឲ្យ​បុរស​រាប់រក​។ ប៉ុន្តែ​ទឹកចិត្ត​ចង់​រួមរស់​សាង​ស្នេហ៍​នឹង​អ្នក​ប្រាកដជា​រលាយ​តាម​ខ្យល់​អស់ ទោះបីជា​អ្នក អាច​ទាក់ទាញ​គេ បាន​មួយរយៈ​មែន ប៉ុន្តែ នឹងមិន​អាច​ថែ​គេ​ទុក​មួយជីវិត​បានឡើយ​។​

៤- ជា​ស្ត្រី​ឆ្មើ​មខាង​ច្នៃប្រឌិត :
​    ​ស្ត្រី​ប្រកបដោយ​ចរិយា​ល្អ​ប្រពៃ គឺជា​សិរី​សួស្តី​សម្រាប់​ខ្លួនឯង​ប៉ុន្តែ បើ​ដល់​ថ្នាក់​ចូលចិត្ត​គេច​ផ្ទះ ចេញ​ដើរលេង​ខាងក្រៅ​ញឹកញាប់​ពេក អ្នកនឹង​ប្រែជា​អាប់ឱន ពិសេស ការលើកតម្លៃ​ខ្ពស់​ពេក មាន​របៀប​រប​ពេក​ក៏​អាច​ក្លាយជា​មនុស្ស​គួរ​ឲ្យ​ជិនឆ្អន់​បានដែរ​។ ឧទាហរណ៍ ពេល​ទទួលទាន​អាហារ​ជាមួយ​គូរ​ស្នេហ៍​អ្នក​បញ្ចេញ​កាយវិកា​សុភាព​ពេក សូម្បីតែ​ទំពាបាយ​និង​អាហារ ការចាប់​កាន់​ចាន ស្លាបព្រា ថ្នមៗ​ញើ​បៗ​។​ល​។ ទាំងនេះ អាចធ្វើ​ឲ្យ​អ្នក​ដែល​ចូលរួម​ជាមួយ​មាន​អារម្មណ៍​ពិបាក​ទ្រាំ​។ អាកប្បកិរិយា​ប្រពៃ​នេះហើយ ដែល​នាំ​ឲ្យ​គេ​យល់ថា អ្នក​មិន​ទុក​ខ្លួន​ជា​មនុស្ស​គ្នាឯង មិន​ស្និទ្ធស្នាល ពូកែ​ប្រកាន់ខ្លួន​ហួស​ជាហេតុ​ធ្វើ​ឲ្យ​បុរស​ពិបាក​នឹង​រួមរស់​ជាមួយ​។​

៥- ពូកែ​ប្រចណ្ឌ :
​    ​បានន័យថា ចាប់តាំងពី​ចែចង់​ស្គាល់ចិត្ត​ថ្លើម​គ្នា​មក អ្នក​បានធ្វើ​ឲ្យ​បុរស​នោះ​លែងមាន​សិទ្ធិ​និយាយ​ពី​ស្រី​ផ្សេង មិនអាច​សម្លឹងមើល មិនអាច​រិះគន់ ឬ​សូម្បីតែ​ញញឹម​ដាក់​ស្រី​ផ្សេង​ឡើយ ដោយ​ចង់​ធ្វើ​ឲ្យ​លើ​លោក​នេះ គេ​ត្រូវតែមាន​អ្នក​ម្នាក់​គត់​ប៉ុណ្ណោះ​។ ប៉ុន្តែ​ជាធម្មតា​បុរសៗ​មិនសូវមាន​ទម្លាប់​ចូលចិត្ត​ដៃគូ​ប្រចែប្រចណ្ឌ​ស្រាប់​ទេ​។ ទោះយ៉ាងណា គេ​នឹង​បន្ទន់ឥរិយាបថ ព្រោះ​ទុក​អ្នកជា​គូសង្សារ គឺមាន​សិទ្ធិ​ហូ​ង​ហែង​គេ​បាន​តាម​ការគួរ​ជាពិសេស ក្នុងករណី​ដែល​បុរស​ជា​អ្នក​ផ្តើម​ចែចង់​អ្នក​មុន​។ ប៉ុន្តែ នេះ​គឺ​ខុសគ្នា ព្រោះ​ស្ត្រី​ជា​អ្នក​សាង​ស្ពាន​ស្នេហ៍​ទៅរក​បុរស​មុន​ក្នុង​ស្ថានការណ៍​នេះ គួរ​ដឹងថា អ្នក​កំពុង​បំផ្លាញ​ឱកាសល្អ​របស់​ខ្លួនឯង​ហើយ ព្រោះ​បើ​អ្នក​បង្ហាញ​ច​រិ​ក​ប្រចណ្ឌ​ជ្រុល​ពេក គេ​អាច​នឹងដាក់​មេ​ផាយ​ចោល​អ្នក​រហូត​ក៏​ថា​បាន​៕