Saturday, July 4, 2015

Filled Under: ,

ប្រេងដូងជួយកំចាត់កំបោរ លើធ្មេញប្រកបដោប្រសិទ្ធភាពខ្ពស់

នៅក្នុងអត្ថបទនេះ យើងសូមធ្វើ ការណែនាំឲ្យ អ្នកប្រើប្រេង ដូងមិនទាន់ស្ល ដើម្បីជួយកំចាត់ កំណកកំបោរ និងសារធាតុពណ៌លឿង ដែល​នៅជាប់ ធ្មេញរបស់អ្នក ហើយធ្វើឲ្យ ធ្មេញអ្នក ស។ យើងជឿថា ប្រេងដូងនេះ អ្នកអាចរកវាបាន យ៉ាងងាយ នៅផ្ទះរបស់អ្នក ។ អ្វីដែលអ្នកគួរធ្វើគឺ យកប្រេងដូងពីរស្លាបព្រាកាហ្វេដាក់ក្នុងមាត់របស់អ្នក ហើយលាងសំអាត ធ្មេញរបស់អ្នក ដូចដែលអ្នកលាងនឹងទឹកធម្មតាបន្ទាប់ពីអ្នកដុសធ្មេញ​អញ្ចឹងដែរ ។​

ទុកប្រេង ដូងនៅក្នុងមាត់របស់អ្នករយៈពេល 5 នាទី ទើបខ្ជាក់ចេញ។ ការព្យាបាលនេះ ត្រូវបានគេប្រើតាំងពីសម័យបុរាណ ហើយវាមានប្រសិទ្ធិភាពល្អ​ ។ អ្នកនឹងលែងមានបញ្ហាដូចជា ការរលាកអញ្ចាញធ្មេញ និង ខ្យល់ដង្ហើមមិនល្អទៀតហើយ ។ ប្រេងដូងបានកំចាត់ អតិសុខុមប្រាណ និងបាក់តេរីពីក្នុងមាត់ ធ្វើឲ្យសុខភាពមាត់ធ្មេញរបស់ អ្នកល្អ និងធ្វើឲ្យមានខ្យល់ដកដង្ហើមស្រស់ថ្លា​ ។​

Remove-Tartar-Clean-Plaque-and-Destroy-the-Bacteria-in-the-Mouth-with-Just-One-Ingredient

ខ្មែរណូត