ចង់ស្លៀកពាក់ម៉ូដវៀលខ្នង ប៉ុន្តែមានអារម្មណ៍ថា ខ្មាសដូច្នេះគួរតែសាកល្បងខាត់ស្បែកខ្នង ដោយប្រើ៖
- ទឹកឃ្មុំ ១ពែង
- ទឹកក្រូចឆ្មារ មួយស្លាបព្រាបាយ
- គ្រាប់សណ្តែកអាល់ម៉នដ៍ កន្លះពែង លាយចូលគ្នាឲ្យខាប់ល្មម។
បន្ទាប់មក ខាត់ស្បែក បរិវេណ ខ្នង ឬស្មា ម៉ាស្សាវា ដេញទៅ ដល់ ភ្លៅ ទុកប្រមាណ ១៥នាទី រួចលាងចេញ លាបឡេ បន្ថែមសំណើមដល់ស្បែក។
គ្រាប់អាលម៉នដ៍ ជួយខាត់អោយកោសិកាស្បែកចាស់ ជ្រុះចេញយ៉ាងល្អ ហើយទឺកឃ្មុំ និងក្រូចឆ្មារនឹងបន្ថែមភាពទន់រលោងឲ្យស្បែកស្រស់ថ្លា៕