Wednesday, July 1, 2015

Filled Under: , , ,

គួរធ្វើយ៉ាងណាអោយក្លាយទៅជាគ្រូបង្រៀនល្អ



ធ្វើជាគ្រូបង្រៀនអាចជារង្វាន់ដ៏សំខាន់បំផុតហើយជាការងារដ៏រីករាយបំផុតនៅក្នុងពិភពលោក តែទោះជាយ៉ាងណាក៏ដោយការធ្វើជាគ្រូបង្រៀនដែលមិនធ្វើអោយការបង្រៀនរបស់ខ្លួនមានប្រសិទ្ធិភាពអាចធ្វើអោយមានស្ត្រេស ឈឺចាប់និងហត់នឿយ។ ខាងក្រោមនេះគឺជាអ្វីដែលជួយណែនាំអោយអ្នកដែលមានអាជីពជាគ្រូបង្រៀនទាំងឡាយអាចក្លាយទៅជាគ្រូបង្រៀនដ៏ល្អ។
1)​  ការគ្រប់គ្រងថ្នាក់
-  ធ្វើជាឧទាហរណ៏
ត្រូវចាំថាអ្នកគឺជាគ្រូបង្រៀន។ វាពិតជាសំខាន់ខ្លាំងណាស់ដែលត្រូវធ្វើជាគំរូរបស់ពួកគេ។ ត្រូវចាំថាសិស្សរបស់អ្នកមើលពីអ្នកហើយនឹងធ្វើត្រាប់តាមចរិករបស់អ្នក។ ប្រសិនបើអ្នកមានអាកប្បកិរិយាមិនសមរម្យពួកគេនឹងទទួលយកនូវអាកប្បកិរិយាមិនសមរម្យនោះជាគំរូរបស់ពួកគេ។ វាពិតជាសំខាន់ណាស់ក្នុងការធ្វើអោយសិស្សរបស់អ្នកឃើញពីភាពមានទំនុកចិត្តរបស់អ្នកដូច្នេះពួកគេនឹងធ្វើតាមអ្នកហើយមានទំនុកចិត្តដោយជឿជាក់លើអ្នក។ ចំពោះសិស្សមិនថាស្ថិតនៅក្នុងវ័យណាទេគឺត្រូវការនរណាម្នាក់ដែលពួកគេអាចពឹងផ្អែកបាន មើលគំរូតាមនិងជឿទុកចិត្ត។​
-  មាននូវហេតុផលច្បាស់លាស់
ត្រូវបង្កើតនូវផលដែលច្បាស់លាស់ចំពោះការមិនគោរពវិន័យ។ សម្រេចចិត្តថាហេតុផលដែលអ្នកប្រើនោះគឺជាអ្វីហើយប្រតិបត្តិវាយ៉ាងម៉ឺងម៉ាត់។ ហេតុផលរបស់អ្នកគួរធ្វើតាមទម្រង់ការដែលចាប់ផ្តើមពីសញ្ញាដែលមិនប្រើពាក្យសម្តី(ដូចជាគ្រាន់តែមើលទៅសិស្ស) ឈានទៅដល់ការនិយាយ(ដូចជាសុំអោយអោយសិស្សឈប់និយាយ) រហូតដល់ការព្រមានដោយពាក្យសម្តី(ប្រសិនបើវានៅតែកើតឡើងទៀតនឹងមានការដាក់ពិន័យ) ហើយរហូតដល់ការប្រតិបត្តិនូវលទ្ធផល។ លទ្ធផលនៃការដាក់ពិន័យគឺអាស្រ័យទៅលើអ្នកហើយនឹងទៅលើកម្មវិធីរបស់សាលា។ សាលាជាច្រើនមាននូវប្រព័ន្ធដូចជាការបង្ខាំងសិស្សទុក(សិស្សពិតជាស្អប់ការចាប់ឃុំគេណាស់) ឬអាចជាការដាក់ពិន័យអោយចំលងអក្សរ ឬក៏អង្គុយអោយឆ្ងាយពីសិស្សដទៃជាដើម។
-  ត្រូវមានមេត្តាករុណា
អ្នកអប់រំដ៏ល្អត្រូវមានទំនាក់ទំនងដ៏រឹងមាំជាមួយសិស្សហើយបង្ហាញអោយឃើញថាពួកគេត្រូវបានទទួលនូវការការពារនិងបារម្មណ៏។ ជាអ្នកអប់រំត្រូវតែមានភាពកក់ក្តៅ ងាយចូលក្បែរ ពោរពេញដោយភាពសាទរនិងការពារ។ ត្រូវបើកចិត្តអោយទូលាយដោយការនៅសាលាបន្ទាប់ពីម៉ាងបង្រៀនដើម្បីជួយដល់សិស្សឬចូលរួមសកម្មភាពរបស់សាលាហើយបង្ហាញនូវការប្តេជ្ញាចំពោះសាលា។
-  បង្កើតនូវច្បាប់មួយចំនួន
អ្នកគួរតែមានច្បាប់ពី 3 ទៅ 5 ដែលសិស្សគ្រប់គ្នាគួរដឹង។ វាគឺជាច្បាប់វិន័យដែលនរណាម្នាក់ធ្វើខុសនឹងច្បាប់ត្រូវជ្រើសរើសយកលទ្ធផលមួយដែលបានរៀបរាប់ដូចខាងលើ។ ទុកអោយសិស្សនៅក្នុងថា្នក់ស្នើរសុំនូវវិន័យដូចជា មានការពិភាក្សាហើយសរសេរនូវគំនិត វានឹងធ្វើអោយក្នុងថ្នាក់មានអារម្មណ៏ថាពួកគេត្រូវបានគេស្តាប់នៅពេលពួកគេនិយាយហើយត្រូវបានគេខ្វល់ខ្វាយពីគំនិតយោបល់របស់ពួកគេ។ ដើរតួនាទីជាអ្នកសម្រុះសម្រួលដើម្បីធ្វើអោយប្រកដថាច្បាប់ទាំងនោះត្រូវបានសម្រេចដោយត្រឹមត្រូវ។
-  ព្យាយាមរក្សានូវបរិស្ថានដែលមានការច្នៃប្រឌិត
ភាពច្នៃប្រឌិតពិតជាចំនុចសំខាន់តែគ្រូបង្រៀនគ្រប់រូបត្រូវតែមាន។ ក្នុងនាមជាគ្រូបង្រៀនការមានគំនិតច្នៃប្រឌិតពិតជាមានភាពចាំបាច់ណាស់។
-  រក្សានូវសន្តិភាពក្នុងបន្ទប់រៀន
គ្រូបង្រៀនដែលពូកែគឺចេះរក្សាសន្តិភាពនៅក្នុងថ្នាក់ហើយធ្វើអោយក្នុងថ្នាក់ពោរពេញដោយភាពចុះសម្រុង។
-  មិនដែលទុកអោយសិស្សបាក់ទឹកចិត្តនៅពេលពួកគេមកជួបអ្នកជាមួយនឹងបញ្ហា
បើទោះបីជាបញ្ហាស្ថិតនៅក្រៅកម្មវិធីសិក្សាក៏ដោយត្រូវព្យាយាមជួយសិស្សដោយប្រើប្រាស់អ៊ីនធឺណែតឬបណ្ណាល័យ។ វានឹងបង្កើនចំណេះដឹងដល់អ្នកទាំងពីរ។
-  សួរនូវសំនួរនៅក្នុងថ្នាក់អោយបានច្រើនជាជាសួរនូវអ្វីដែលទើបតែបង្រៀនថ្ងៃនឹង
ត្រូវចាំថាមនុស្សគ្រប់គ្នាត្រូវការពេលវេលាខ្លះដើម្បីរៀន។
-  បង្កើតការប្រគួតប្រជែងនៅក្នុងទិដ្ឋភាពវិជ្ជមាន
-  ត្រូវឆ្លាតវៃចំពោះការបែកការយកចិត្តទុកដាក់របស់សិស្សពីអ្វីផ្សេងអោយមកផ្តោតលើប្រធានបទ
-  ត្រូវធ្វើអោយសិស្សមានការចាប់អារម្មណ៏លើប្រធានបទជំនួសអោយការដែលបង្ខំអោយពួកគេរៀន
-  ត្រូវយល់ថាគ្រប់ប្រធានបទទាំងអស់នៅក្នុងសៀវភៅមាននូវការអនុវត្តន៏ជាក់ស្តែងមួយចំនួន
កុំភ្លេចពិភាក្សាលើផ្នែកនេះពីព្រោះវាគឺជាផ្នែកដ៏សំខាន់បំផុត។
2)​  ការរៀបផែនការបង្រៀន
-  ត្រូវមានគោលបំណងជាក់លាក់
នៅពេលអ្នករៀបចំផែនការបង្រៀនផ្នែកដែលសំខាន់បំផុតដែលអ្នកចំាបាច់ត្រូវមាននោះគឺគោលបំណង។ តើអ្នកចង់អោយសិស្សរបស់អ្នកចេះអ្វីពីមេរៀន? ប្រសិនបើគោលបំណងមានឥទ្ធិពលខ្លាំងពេក មានកំរិតជ្រៅពេកហើយវាជះត្រលប់នូវអ្វីដែលអ្នកចង់អោយសិស្សរបស់អ្នកចេះវានឹងត្រូវជះត្រលប់មកលើមេរៀនរបស់អ្នកដែរ។
-  មាននូវគម្រោងដ៏រឹងមាំសំរាប់មេរៀនរបស់អ្នក
មេរៀននីមួយៗគួរបែងចែកជាបីផ្នែកដែលជះត្រលប់គោលបំណងរបស់អ្នក។
ទីមួយ៖ គួរតែជាការបង្រៀនរបស់អ្នក។ វាគឺជាចំនុចដែលអ្នកត្រូវបង្រៀនសិស្ស។
ទីពីរ៖ ពាក់ព័ន្ធទៅនឹងការធ្វើការងារជាក្រុមដែលសិស្សអាចធ្វើកិច្ចការជាមួយអ្នកដែលគេពេញចិត្ត។ ជិតពេលបញ្ចប់នៃផ្នែកនេះអ្នកអាចមានការពិភាក្សាជាក្រុមដោយអោយពួកគេបញ្ចេញមតិហើយផ្តល់ពិន្ទុដល់អ្នកដែលចូលរួមគ្រប់គ្រាន់។
ទីបី៖ គឺជាពេលដែលសិស្សត្រូវត្រលប់មកកន្លែងរៀងខ្លួនហើយធ្វើការលើកិច្ចការចុងក្រោយដូចជាឆ្លើយនូវសំនួរដែលសរសេរនៅលើក្តារខៀនរឺគូររូបភាពដែលពាក់ព័ន្ធនឹងអ្វីមួយដែលពួកគេរៀនពីមេរៀន។ ក្នុងចំនុចនេះគឺជាពេលដែលសិស្សត្រូវនិយាយមកកាន់អ្នកនៅពេលពួកគេមានចំងល់រឺសំនួរ។ នេះជាផ្នែកដែលផ្តល់ឱកាសដល់សិស្សក្នុងការធ្វើការរួមគ្នាហើយយល់ពីអ្វីដែលពួកគេរៀនដោយខ្លួនឯង។
-  ដាក់កិច្ចការផ្ទះដែលពាក់ព័ន្ធ
ជាជាងការដែលដាក់នូវអ្វីដែលខុសប្លែកជារៀងរាល់យប់ វាជាការប្រសើរដោយដាក់នូវកិច្ចការមួយរឺពីរនៅថ្ងៃច័ន្ទហើយប្រមូលវិញនៅក្នុងថ្ងៃសៅរិ៏។
-  ពិចារណាចំពោះការដាក់ឃ្វីស
អ្នកប្រហែលជាអាចដាក់ឃ្វីសជារៀងរាល់ថ្ងៃសុខដើម្បីពិនិត្យមើលថាតើសិស្សទទួលបានប៉ុន្មានពីការបង្រៀនរបស់អ្នក។ អ្នកអាចវិនិច្ឆ័យថាអ្នកអាចបង្រៀនបានល្អប៉ុណ្ណាដោយសារលទ្ធផលនៃការធ្វើឃ្វីសរបស់សិស្សអ្នក។
-  ធ្វើការកត់ចំនាំខ្លីៗ
ត្រូវរំលឹកអោយបានម្តងយ៉ាងតិចមុនពេលបង្រៀនសិស្សរបស់អ្នក។​
-  ព្យាយាមដាក់អោយសិស្សមានករណីសិក្សាស្រាវជ្រាវខ្លីៗ
-  ប្រសិនបើអ្នកមានការសង្ស័យអំពីអ្វីមួយហើយមិនច្បាស់ត្រូវរំលងវា
វាគឺជាការប្រសើរក្នុងការរំលងនូវកិច្ចការអ្វីមួយជាជាការបង្រៀនដោយភាពស្រពិចស្រពិល។
-  នៅពេលមួយដែលផែនការបង្រៀនរបស់អ្នកមិនទាន់ល្អទេការងាររបស់អ្នកគឺមិនទាន់សម្រេចឡើយ
ត្រូវប្រាកដថាអ្នកធ្វើការ update ផែនការបង្រៀនរបស់អ្នកជាប្រចាំដើម្បីអោយស្របទៅនឹងបច្ចេកវិទ្យាសម័យថ្មី។
ប្រែសម្រួល៖ អាយវីន
ប្រភព៖ wikihow