Monday, July 6, 2015

Filled Under: ,

វ៉ាក់​សាំង​ ការពារ​ជំងឺអេដស៍​ ជោគជ័យ ​ទៅលើ​ស្វា តែម​នុស្ស ត្រូវការ​ ពេល​បន្ថែមទៀត​

ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​អះអាងថា ការអនុវត្ត​ការពិសោធន៍​ទៅលើ​សត្វ​ស្វា​បង្ហាញថា វាក់​សាំង​ការពារ​ជំងឺអេដស៍​ដែល​ចាក់​បញ្ចូល​ទៅក្នុង​ខ្លួន​សត្វ​ស្វា​គឺមាន​ប្រសិទ្ធភាព ដែល​នេះ គឺជា​កំរិត​ដ៏​វិជ្ជមាន​នៅក្នុង​ដំណើរការ​ស្រាវជ្រាវ​ឈានទៅ​មនុស្ស។​

​លោក មី​ត​សែ​ល វ៉ា​រ៉េ​ន សមាជិក​ក្រុម​តស៊ូ​មតិ នៃ​កម្មវិធី​ស្រាវជ្រាវ​វាក់​សាំង​ការពារ​ជំងឺ អេដស៍​នៃ​ក្រុមហ៊ុន អា​វាក (AVAC) បាន​ អះអាងថា នេះ​គឺជា​ សញ្ញា​ល្អ​បំផុត ​នៅក្នុង​ដំណើរការ​ ស្រាវជ្រាវ  ហើយ​នៅពេលនេះ ក្រុមហ៊ុន គឺ​កំពុងតែ​អភិ​វ​ឌ្ឈ​ន៍័​នូវ​វាក​សាំង​ដើម្បី​ពិសោធន៍​ទៅលើ​មនុស្ស​។​លោក​បាន​អះអាងថា ជោគជ័យ​នេះ គឺ​ការសន្យា​ដ៏​ធំ។​

​លោក​បាន​បន្តថា អា​វាក បាន​បរាជ័យ​ជា​បន្តបន្ទាប់​នៅក្នុង​ការស្រាវជ្រាវ​អំពី​វាគ​សាំង​ការពារ​ជំងឺ​សង្គម​មួយ​នេះ​។​

​លោក ដាន បូ​រូ​ច វេជ្ជបណ្ឌិត​ នៅក្នុង​ មជ្ឈមណ្ឌល​ស្រាវជ្រាវ​ នៅ បូ​ស្តុ​ន និង​ នៅ ហា​វ័ត (Boston's Beth Israel Deaconess Medical Center and the Ragon Institute at Harvard) ដែល ជា​អ្នកអនុវត្ត​ផ្ទាល់​នៅក្នុង​គម្រោង​ ពិសោធន៍​ ទៅលើ​ សត្វ​ស្វា បាន​ អះអាងថា នៅពេលនេះ លោក​ ក៏​នៅ ​មិនទាន់​ ដឹង​ច្បាស់​ថា វាគ​សាំង​ដែល​ចាក់ទៅលើ​ស្វា​វា​មាន​ប្រសិទ្ធិភាព​ទៅលើ​មនុស្ស ឫ​ក៏​អត់​នោះទេ៕