តែថ្ងៃនេះផងដែរ Everyday នឹងនាំមកជូននូវវិធីម្យ៉ាងទៀត ជូនលោកអ្នក នោះគឺ ជីវ៉ាន់ស៊ុយ អ្នកឯកទេស សម្រក ទំងន់ ។ លោកអ្នកប្រហែលជាឆ្ងល់ហើយថា ជីវ៉ាន់ស៊ុយ នេះវាមានឥទ្ធិពល កំរិតណាក្នុងការសម្រកទំងន់នោះ។
ជីវ៉ាន់ស៊ុយ មានផ្ទុកទៅដោយវីតាមីន A, B, និងC ដែលជួយពង្រឹងប្រព័ន្ធរំលាយអាហារ។ វាថែមទាំងមានអត្ថប្រយោជន៏ជាច្រើនទៀតក្រៅពីអាចសំរកទំងន់ គឺវាអាចជួយស្ត្រីដែលមានបញ្ហារដូវមិនទៀងទាត់ កំចាត់ជាតិពុលចេញ ពីរាងកាយ និងថែរក្សាបេះដូង។
ឥឡូវយើងមកធ្វើទឹកជីវ៉ាន់ស៊ុយវិញម្ដង ដែលគ្រឿងផ្សំដូចខាងក្រោម៖
-ជីវ៉ាន់ស៊ុយ
-ក្រូចឆ្មារ
-ទឹក
របៀបធ្វើ
-យកជីវ៉ាន់ស៊ុយ ទៅហាន់ឱ្យល្អិត រួចកិនក្នុងម៉ាស៊ីនទឹកក្រឡុក(ដាក់បរិមាណជីវ៉ាន់ស៊ុយតាមការចង់បាន)
-ក្នុងទឹក ២លីត្រ ច្របាច់ក្រូចឆ្មារមួយ ឫពីរផ្លែចូល
-លាយជីវ៉ាន់ស៊ុយ កិនរួចនោះ ជាមួយនឹងទឹកក្រូចឆ្មារ
-បន្ទាប់មកទៀត យកល្បាយជីវ៉ាន់ស៊ុយ និងទឹកក្រូចឆ្មារ ដាក់ចូលទូទឹកកក ហើយត្រូវបរិភោគវា រាល់ព្រឹក មុន ពេលទទួលទានអាហារ
ក្រោយពីបានដឹងពីថាជីវ៉ាន់ស៊ុយ អាចជួយសម្រកទំងន់រួចមក ការសម្រេចចិត្តចុងក្រោយថាគួអនុវត្តតាម ឬយ៉ាងណា គឺអាស្រ័យលើលោកអ្នក៕