Monday, July 20, 2015

Filled Under: , , ,

តើ​ធ្វើ​ដូច​ម្តេច ទើបដឹង​ថា​គេលួច​ស្រឡាញ់​ខ្ញុំ?

មាន​សញ្ញា​មួយ​ចំនួន ដែល​អាច​ប្រាប់​ឲ្យ​អ្នកដឹង​ថា គេ​កំពុង​មាន​អារ​ម្ម​ណ៏​គិត​អំពី​អ្នក​។

ដោយ​គ្រាន់តែ​អ្នកធ្វើការ​អង្កេត​លើ​ចំណុច​មួយ​ចំនួន ដូច​ខាងក្រោម​៖

  • គេ​ព្យាយាម​នៅ​ក្បែរ​អ្នក​ច្រើន​ជាង​អ្នក​ដ៏​ទៃ​។
  • គេ​តែងតែ​លើក​សរសើរ​អំពី​អ្នក​និង​យក​រឿង​វិជ្ជមាន​របស់​អ្នក​ទៅ​ប្រាប់​មិត្តភក្តិ​ជា​រឿយ​ៗ​។
  • គេ​តែង​រៀបចំ​ខ្លួន និង​ធ្វើ​ទ​ង្វើ​ទាំងឡាយ ដែល​អ្នក​ពេញចិត្ត ទោះបីជា​ទ​ង្វើ​នោះ គេ​មិនសូវ​ចូល​ចិត្ត​ក៏​ដោយ​។
  • គេ​ច្រើន​ទូរស័ព្ទ​មក​រក​អ្នក​សូ​ម្បី​តែ​គ្មាន​ការ​អ្វី​សោះ ដោយ​គ្រាន់តែ​សួរ​ទៅ​អ្នក​ថា​តើ​អ្នកសុខ​សប្បាយ ឬទេ? ហើយ​កំពុង​ធ្វើ​អ្វី? ចូល​គេង​ហើយ​ឬ​នៅ?  ។​ល​។
  • គេ​ចាប់ផ្តើម​យកចិត្តទុកដាក់​អំពី​មិត្តភក្តិ ឬ​មនុស្ស ដែល​នៅ​ជុំវិញ​អ្នក​។
  • គេ​លុប​ចោល ការ​ណាត់ជួប រវាង​គេ និង​មិត្ត​របស់​គេ​ដើម្បី​អ្នក​។

http://i.everyday.com.kh/2015/7/ceb72a22-2939-4122-9b0e-1d3899ba3978.jpg

ចំណុច​ខាងលើ​នេះ​មិនមែន​សុទ្ធតែ​អាច​បញ្ជាក់​យ៉ាង​ប្រាកដ​ថា គេ​ស្រឡាញ់​អ្នក​នោះ​ទេ វិធីសាស្ត្រ ដែល​ល្អ​បំផុត​នោះ គឺ​រក​ពេលវេលា ដើម្បី​និយាយ​ជាមួយ​គេ នូវ​អ្វី​ដែល​អ្នក​ចង់​ដឹង​នូវ​ការ​ពិត​៕

PS :បើ​អ្នក​ស្រឡាញ់​អ្នក​ណា​ម្នាក់ គួរ​បញ្ជាក់​ឲ្យ​គេ​បានដឹង បើ​ពុំនោះ​ទេ វា​នឹង​អាច​បាត់បង់​ដោយ​ប្រការ​ណាមួយ​ជា​មិន​ខាន