Thursday, July 9, 2015

Filled Under: ,

របៀបធ្វើបង្អែម​បាយដំណើប​ខ្នុរ​

គ្រឿងផ្សំ​ :

- អង្ករដំណើប ២០០ ក្រាម - ខ្ទិះដូង ១០០ មី​លី​លីត្រ - សណ្តែកខៀវ លីង - អំបិល - សាច់​ខ្នុរ - ល្ង - សណ្តែកដី​។​

​វិធី​ធ្វើ​ :

១. អង្ករដំណើប​ត្រូវ​ត្រាំ​ទឹក​ធម្មតា ២-៣​ម៉ោង ឬ​ពេញ​មួយ​យប់ បន្ទាប់មក លាង​អង្ករដំណើប​ជាមួយ​ទឹកស្អាត​ជាច្រើន​ដង​។​

២. លាយ​អង្ករដំណើប​ជាមួយ​អំបិល​បន្តិច រួច​ដាក់​ចំហុយ​១០ នាទី​។ បន្ទាប់ពី​១០ នាទី​ហើយ ចាក់​ខ្ទិះដូង ១/៣ ចូល​រួច​ច្របល់​ឲ្យ​សព្វ ចំហុយ ៧ នាទី​ទៀត​។​

៣. បន្ទាប់​ពីបាន ៧ នាទី​ចាក់​ខ្ទិះ​ដែល​នៅសល់​ចាក់​ចូលច្របល់​ឲ្យ​សព្វ ចំហុយ ៧-១០ នាទី​ទៀត​រួច​បិទ​ភ្លើង​។​

 ៤. ដួស​បាយដំណើប​ដាក់ចូល​សាច់​ខ្នុរ រួច​រោយ​សណ្តែកខៀវ​លី​ង ខ្ទិះដូង ល្ង និង​សណ្ដែកដី ពីលើ​បាន​។​

​របៀប​ចម្អិន​ខ្ទិះដូង :

​យក​ខ្ទិះដូង ២០០​មី​លី​លីត្រ ស្ករស ២០​ក្រាម និង អំបិល​ តិច​ដាក់​ដាំ បន្ទាប់មក​ លាយ​ម្សៅ​ ឆា ១/២ ស្លាបព្រា​ ជា មួយ​ ទឹក​ចាក់​ចូលទៅក្នុង​ឆ្នាំង​ខ្ទិះដូង ហើយ​កូរ​ឲ្យ​សព្វ​រួច​បិទ​ភ្លើង​៕