Saturday, July 11, 2015

Filled Under: ,

ញ៉ាំ​ចេក​សម្បកជាំៗ មាន​ផល​ល្អ ចំពោះ​សុខភាព

ចេក ប្រហែលជា​ផ្លែឈើ​ដ៏​ល្អ​ជាងគេ​បំផុត នៅលើ​លោក​យើង​នេះ។ មែនហើយ! អ្នក​មិនត្រូវ​ភ្លេច​ផ្លែ​ប៉ោម​ឡើយ ប៉ុន្តែ ផ្លែ​ចេក​ខ្លះ កំពុងតែ​ធ្វើឱ្យមាន​ការផ្លាស់ប្តូរ ដ៏​ពេញនិយម​មួយ​ទៅជា “មួយថ្ងៃ ញ៉ាំ​ចេក​មួយ​ផ្លែ យើង​មិនចាំបាច់​ត្រូវការ​ពេទ្យ​មើលជំងឺ​ទេ។ ប៉ុន្តែ តើ​មាន​អ្វី​កើត​ឡើងទៅ នៅពេល​អ្នកយក​ផ្លែ​ចេក ចេញពី​ក្នុង​ទូរ​ទឹកកក មក​ទទួលទាន​ទាំង​ផ្លែ​ចេក​នោះ សុទ្ធ​តែមាន​សម្បកជាំៗទៅ?

អ្នកខ្លះ និយាយ​រឿង​កំប្លែង​អំពី​រឿង​ទាំងនេះ ដើម្បីឱ្យ​ផ្លែ​ចេក​ទៅ​ជាំ​សម្បក​នោះ គឺ​រក្សា​វា​ទុក​ក្នុង​ទូរ​ទឹកកក​មួយ​យប់ ហើយ​ព្រឹក​ឡើង នឹង​ឃើញ​សម្បក​របស់​វា ទៅជា​ជាំំ​ជាមិនខាន។ តាមពិត ផ្លែ​ចេក​ដែល​ទុំ​តាមបែប​ធម្មជាតិ គឺ​ក្រោយ​ពេលដែល​ពួកវា ត្រូវបាន​បេះ​ចេញពី​ដើម។ ការ​ប្រែ​ពណ៌​ពី​បៃតង​ទៅ​លឿង និង​ចេញ​ជា​ស្នាមជាំៗលើ​សម្បក គឺជា​ដំណើរការ ទទួលបាន​ជីវជាតិ​ដ៏​ល្អ​មួយ របស់​ផ្លែ​ចេក។

មនុស្ស​យើង​ច្រើនតែ​យល់ថា ស្នាមអ៊ុចៗ ឬជាំៗលើ​សម្បកចេក គឺជា​សញ្ញា​បញ្ជាក់ថា ចេក​នោះ​មិនល្អ​ឡើយ។ តាមពិត​ស្នាម​ជាំ ឬអ៊ុចៗនោះ ផ្ទុក​ទៅដោយ​សារធាតុ TNF (Tumor Necrosis Factor) ដែលមាន​សមត្ថភាព​ប្រឆាំងនឹង​កោសិកា​ខុសធម្មតា ព្រមទាំង​ជួយ​បង្កើន កម្រិត​ប្រព័ន្ធ​ភាពស៊ាំ ដល់​រាងកាយ​ផងដែរ។ តាម​ការសិក្សា​ស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ របស់​ជនជាតិ​ជប៉ុន បានឱ្យដឹងថា កាលណា​ចេក​ជាំ​កាន់តែខ្លាំង កាន់​តែមាន​ជីវជាតិ​ខ្ពស់។ ជា​អ​កុស​ល្យ ការ​ញ៉ាំ​ផ្លែ​ចេក ដែលមាន​សម្បក​ជាំ មិនត្រូវ​បាន​ណែនាំ ឱ្យ​អ្នកជំងឺ​ទឹកនោមផ្អែម​ទទួលទាន​ឡើយ ហើយ​ជីវជាតិតូចៗនោះ ក៏​មិនមាន​ច្រើន ដូច​នៅពេល​ផ្លែ​ចេក​នោះ មាន​ពណ៌​លឿង​ល្អ​ដែរ។

ជាទូទៅ ផ្លែ​ចេក​ទាំង​ពណ៌​លឿង និង​បៃតង សុទ្ធ​តែមាន​វីតាមីន B6 C និង​ប៉ូ​តា​ស្យូ​ម ជាតិ​សរសៃ​ខ្ពស់ និង​កាឡូរី ដ៏​មានតម្លៃ។ ចេក​ទំហំ​ធម្មតា​មួយ​ផ្លែ ផ្ទុក​កាឡូរី ១០៥ កាឡូរី ហើយក៏​ជា​ចំនួន​មួយ​ល្អ​សម្រាប់​ប្រព័ន្ធ​រំលាយ​អាហារ​ដែរ។ ចំពោះ​ផ្លែ​ចេក ដែលមាន​ស្នាម​ជាំ​តិចតួច ពិតជា​ល្អ​ណាស់ សម្រាប់​សុខភាព និង​មិន​ប៉ះពាល់​អ្វី​ដល់​រាងកាយ​ឡើយ៕