Monday, July 20, 2015

Filled Under: ,

គុណប្រយោជន៏នៃការរួមភេទ ចំពោះសុខភាព

មនុស្សភាគច្រើនគិតថា ការរួមភេទគឺគ្រាន់តែជាសកម្មភាពដើម្បីសេចក្តីសុខផ្លូវភេទតែប៉ុណ្ណោះ។ រឿងនេះពិតជាត្រឹមត្រូវណាស់ ប៉ុន្តែការរួមភេទមានអ្វីដែលើសពីសេចក្តីសុខទៅទៀត ពោលគឺវាមានផលល្អចំពោះសុខភាព ប្រសិនបើយើងធ្វើវាបានទៀតទាត់។

ខាងក្រោម​នេះ គឺផលប្រយោជន៏ដែលបានមកពីការរួមភេទ៖

1. ការ​រួម​ភេទ អាច​កាត់​បន្ថយ​ភាព​តានតឹង

ប្រសិនបើ​អ្នកធ្វើការ​ពេញ​មួយ​ថ្ងៃ ឬ​អ្នក​កំពុង​មាន​អារម្មណ៍​ថា មាន​ភាព​តានតឹង នោះ​ការ​រួម​ភេទ​នឹង​ជួយ​ឱ្យ​អ្នក​បាន​សម្រាក និង​កាត់​បន្ថយ​កម្រិត​ស្ត្រេ​ស​របស់​អ្នក​បាន​។

2. ការ​រួម​ភេទ គឺជា​លំ​ហាត់ប្រាណ​ដ៏​រីករាយ

ការ​រួម​ភេទ បាន​ធ្វើ​ឱ្យ​មុខងារ​របស់​រាង​កាយ​មានការ​ផ្លាស់​ប្តូរ ដោយ​វា​បាន​ធ្វើ​ឱ្យ​ចង្វាក់​ដកដង្ហើម​កើនឡើង ហើយ​បាន​ដុត​បំផ្លាញ​កាឡូរី​នៅ​ក្នុង​រាង​កាយ​។ ប្រសិនបើ​អ្នក​រួម​ភេទ ៣ ដង​ក្នុង​មួ​យស​ប្តា​ហ៍ ឱ្យ​បាន​ទៀងទាត់ អ្នក​អាច​ដុត​បំផ្លាញ​កាឡូរី​រហូត​ដល់ ៧.៥០០ កាឡូរី នៅ​ក្នុង​មួយ​ឆ្នាំ ដែល​ស្មើនឹង​ការ​រត់ ជិត ១០០ គីឡូម៉ែត្រ​។

3. ការ​រួម​ភេទ ជួយ​ឱ្យ​ប្រព័ន្ធ​ការពារ​រាង​កាយ​រឹង​មាំ

ការ​រួម​ភេទ​យ៉ាង​ហោច​ណាស់ ពីរ​ដង​ក្នុង​មួ​យស​ប្តា​ហ៍ បាន​ជួយ​បង្កើន​អង់​ទី​ករ ឱ្យ​មាន​កម្រិត​ខ្ពស់​ជាង អ្នក​ដែល​មិន​ធ្វើការ​រួម​ភេទ​។ 

4. ការ​រួម​ភេទ ជួយ​ឱ្យ​សម្ពាធ​ឈាម​ចុះ​ទាប

ការ​រួម​ភេទ បាន​ជួយ​ឱ្យ​សម្ពាធ​ឈាម​ចុះ​ទាប ដែល​ធ្វើ​ឱ្យ​អ្នកមាន​សុខភាព​ល្អ​។

5. ការ​រួម​ភេទ ជួយ​ឱ្យ​បេះដូង​មាន​សុខភាព​ល្អ

ការ​រួម​ភេទ បាន​ជួយ​ដុត​បំផ្លាញ​កាឡូរី នៅ​ក្នុង​រាង​កាយ ដែល​ធ្វើ​ឱ្យ​បេះដូង​មាន​សុខភាព​ល្អ​។ 

បុរស​អាច​ចៀស​ផុត​ពី​ជំងឺ​សរសៃឈាម​បេះដូង ប្រសិនបើ​ពួក​គេ ធ្វើការ​រួម​ភេទ​ឱ្យ​បាន​ទៀងទាត់​នោះ​។

6. ការ​រួម​ភេទ ជួយ​កាត់​បន្ថយ​ការ​ឈឺចាប់

ការ​រួម​ភេទ​ឱ្យ​បាន​ទៀងទាត់ អាច​ជួយ​កាត់​បន្ថយ​ការ​ឈឺចាប់ ការ​ឈឺ​ខ្នង ឬ​ការ​ឈឺក្បាល​ប្រកាំង​ជាដើម​។

7. ការ​រួម​ភេទ ជួយ​ឱ្យ​វដ្ត​រដូវ​មាន​ភាព​ទៀងទាត់

វដ្ត​រដូវ អាច​មាន​ភាព​ខុស​ប្រក្រតី​បន្តិចបន្តួច ប្រសិនបើ​អ្នក មាន​ភាព​តានតឹង​។ ការ​រួម​ភេទ អាច​ជួយ​កាត់​បន្ថយ​ភាព​តានតឹង ដូច្នេះ វា​អាច​ជួយ​ឱ្យ​វដ្ត​រដូវ​មាន​ភាព​ទៀងទាត់​។

8. ការ​រួម​ភេទ ជួយ​ឱ្យ​សាច់ដុំ​អាង​ត្រគាក មាន​ភាពល្អ​ប្រសើរ​ជាង​មុន

ការ​រួម​ភេទ ជួយ​ឱ្យ​សាច់ដុំ Quad សាច់ដុំ​ខ្នង និង សាច់ដុំ​អាង​ត្រគាក មាន​ភាពរឹងមាំ ហើយ​អាច​ជួយ​ឱ្យ​រោគ​សញ្ញា នៃ​ការ​នោម​ដោយ​មិនដឹង​ខ្លួន មាន​ភាព​ប្រសើរ​ឡើង​។

9. ការ​រួម​ភេទ អាច​កាត់​បន្ថយ​ហានិភ័យ នៃ​ជំងឺមហារីក 

ជា​ពិសេស ចំពោះ​បុរស ប្រសិនបើ​បុរស​ធ្វើការ​រួម​ភេទ យ៉ាង​ហោច​ណាស់ ២១ ដង​នៅ​ក្នុង​មួយ​ខែ នោះ​អាច​កាត់​បន្ថយ​ហានិភ័យ នៃ​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​បាន​។

10. ការ​រួម​ភេទ ជួយ​ឱ្យ​គេង​លក់​ស្រួល

ការ​រួម​ភេទ ប្រៀប​ដូច​ជា​ជា​ការ​ធ្វើ​លំ​ហាត់ប្រាណ ដោយ​វា​ជួយ​បង្កើន​ចង្វាក់បេះដូង ដែល​ធ្វើ​ឱ្យ​អ្នក​បាន​សម្រាក​។ បន្ថែម​ពីលើ​នេះ​ទៀត ក្រោយ​ពី​ពេល​ដែល​បុរស​បញ្ចេញ​ទឹកកាម វា​ធ្វើ​ឱ្យ​បុរស​នាំ​អស់កម្លាំង ហើយ​អាច​ធ្វើ​ឱ្យ​បុរស​ងងុយគេង​ខ្លាំង បន្ទាប់​ពី​រួម​ភេទ​។

11. ការ​រួម​ភេទ ធ្វើ​ឱ្យ​អ្នក មើលទៅ​ក្មេង​ជាង​អាយុ ១០ ឆ្នាំ និង​មាន​អាយុ​វែង

ការ​រួម​ភេទ ធ្វើ​ឱ្យ​អ្នក​មើលទៅ​ក្មេង​ជាង​អាយុ ១០ ឆ្នាំ ប្រសិនបើ​អ្នក​រួម​ភេទ​បី​ដង ក្នុង​មួ​យស​ប្តា​ហ៍​។ ការ​រួម​ភេទ​ជា​ទៀងទាត់ បាន​ជួយ​ឱ្យ​អ្នកមាន​សុខភាព​រាង​កាយ និង​ស្មារតី​ល្អ ដែល​ជា​កត្តា​ធ្វើ​ឱ្យ​អ្នក មាន​អាយុ​វែង​។ បុរស​ដែល​រួម​ភេទ​ទៀងទាត់ អាច​មាន​អាយុ​វែង​ជាង ២ ដង នៃ​អ្នក​ដែល​កម្រ​នឹង​ធ្វើការ​រួម​ភេទ​។

12. ការរួមភេទ ធ្វើឲ្យធ្មេញរឹងមាំ

ការថើបគ្នាក្នុងពេលរួមភេទ ជួយធ្វើឲ្យធ្មេញមានភាពរឹងមាំជាងមុន និង ស្រស់ស្អាត ដោយការថយចុះនូវកម្រិតជាអាស៊ីតនៅក្នុងទឹកមាត់៕