Saturday, July 11, 2015

Filled Under: ,

មូលហេតុ​អ្វីខ្លះ ដែលនាំឱ្យ​ខ្ញុំ​នោម​ឈឺ?

ការ​នោម​ឈឺ គឺជា​អារម្មណ៍​ឈឺចាប់ ក្នុង​បំពង់​បង្ហួរនោម ឬ​នៅ​ជុំវិញ​តំបន់​ខាងក្រោម​អាង​ត្រគាក។ មាន​ជំងឺ​មួយចំនួន ដែលនាំឱ្យ​កើត​អាកា​រៈ​នោម​ឈឺ​បែបនេះ។ ចំពោះ​ស្ត្រី មូលហេតុ​ភាគច្រើន គឺ​ការបង្ក​រោគ​នៅ​ផ្លូវទឹក​ម៉ូ​ត្រ។ ចំណែក​បុរស​វិញ ការ​រលាក​បង្ហួរនោម និង​ជំងឺ​ក្រពេញ​ប្រូ​ស្តា​ត គឺជា​មូលហេតុ​នៃ​ការ​នោម​ឈឺ ដ៏​ញឹកញាប់​បំផុត។

ជំងឺ និង​មូលហេតុ​ខាងក្រៅ​ខ្លួន នៃ​ការ​នោម​ឈឺ​ញឹកញាប់​ជាងគេ​នោះ មានដូចជា ៖
•    គ្រួស​ក្នុង​ប្លោកនោម
•    ជំងឺ​ប្រមេះ​ទឹកថ្លា
•    រលាក​ប្លោកនោម
•    ការប្រើ​ថ្នាំ​ដូចជា ថ្នាំ​ព្យាបាល​ជំងឺមហារីក ដែល​អាចមាន​ផល​រំ​ខានទៅ​រលាក​ប្លោកនោម​បាន
•    ជំងឺ​ប៉េ​ស​ប្រដាប់ភេទ
•    ជំងឺ​ប្រមេះទឹកបាយ
•    ជំងឺ​គ្រួស​ក្នុង​តម្រងនោម
•    ការ​រលាក​ក្រពេញ​ប្រូ​ស្តា​ត
•    ជំងឺ​កាមរោគ
•    ការប្រើ​សាប៊ូដុំ ទឹកអប់ ឬ​ផលិតផល​ថែរក្សា​ខ្លួនផ្សេងៗទៀត
•    ការរួម​តូច​របស់​បង្ហួរនោម
•    ការ​រលាក​បង្ហួរនោម
•    ការបង្ក​រោគ​នៅ​ផ្លូវទឹក​ម៉ូ​ត្រ
•    ការ​រលាក​ទ្វារមាស
•    ការបង្ក​រោគ​ដោយ​មេរោគ​ផ្សិត​នៅ​ទ្វារមាស៕