Sunday, September 13, 2015

Filled Under: , , , ,

អ្នកជាប់និទ្ទេស A ស្អាតបំផុតឆ្នាំ ២០១៥


ភ្នំពេញ៖ កាលពីម្សិលមិញនេះ  ជាថ្ងៃប្រកាសលទ្ធផលផ្លូវការ ប្រលងបាក់ឌុបឆ្នាំ២០១៥  ហើយក៏បានរកឃើញ​ យុវសិស្សឆ្នើម ជើងខ្លាំងបានជាប់និទ្ទេសAផងដែរ ដែលមានចំនួន ១០៨នាក់។

ស្របពេលជាមួយគ្នានោះដែរ យើងក្រឡេកមើល នៅលើបណ្តាញសង្គមយក្សហ្វេសប៊ុក ឃើញមានការបង្ហោះនិងចែករំលែក រូបថតរបស់យុវតីម្នាក់ ឈ្មោះ សារៈ អាលីហ្សា អាយុ ១៦ឆ្នាំ ជាសិស្សមកពីខេត្ត ព្រះវិហារ និងជាអ្នកជាប់និទ្ទេស A ក្នុងលំដាប់ពិន្ទុ ៩៩.៩១២ ក្រោមមតិសាទរយ៉ាងច្រើន។ មិនតែប៉ុណ្ណោះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានសរសើរទៅកាន់ប្អូនស្រី លីហ្សា ថារូបនាង ទាំងស្អាត ហើយថែមប្រលងជាប់និទ្ទេសA ទៀត ដែលមិនគួរឲ្យជឿថា ស្រីស្អាតបែបនេះ មិនសមរៀនពូកែនោះទេ។ ហើយមានអ្នកខ្លះទៀត បានបន្ថែមថា ទាំងមានសម្រស់ និងមានចំណេះដឹងខ្ពស់ គឺបានទាំងព្រមតែម្តង៕