
ពីមុនអ្នកប្រើក្រែមរលោងលាបបបូរមាត់ តែប្រសិនបើអ្នកមានទម្លាប់ប្រើបឺរលាបលើបបូរមាត់ នោះអ្នកនឹងមិនត្រូវការក្រែមរលោងអ្វីទៀតឡើយ។ បឺរអាចជួយព្យាបាលអាការៈប្រេះបបូរមាត់។ ខាងក្រោមនេះជាវិធីសាស្ត្រប្រើបឺរចំពោះផ្ទៃមុខ និងសក់៖
ជាភ្នាក់ងារលាងជម្រះស្បែក
លាបបឺរលើផ្ទៃមុខ ដើម្បីធ្វើឲ្យស្បែកលើផ្ទៃមុខរបស់អ្នកសរលោង។ ប្រើបឺរពីរដំណក់ម៉ាស្សាលើផ្ទៃមុខរបស់អ្នក មុនពេលងូតទឹក។
ជាក្រែមរលោង
បបូរមាត់ស្ងួតត្រូវការក្រែមរលោង ប៉ុន្តែអ្នកអាចប្រើបឺរជំនួសបាន។ ប្រើបឺរ២-៣ដំណក់ជូតលើបបូរមាត់របស់អ្នករៀងរាល់ពេលល្ងាច មុនពេលចូលគេង។ បបូរមាត់របស់អ្នកនឹងប្រែជាទន់ ហើយមានជាតិសំណើមល្អ។
ជាឱសថព្យាបាលសក់បែកចុង
យកបឺរ ១ស្លាព្រាកាហ្វេដុតកម្តៅ រួចលាបលើសក់បែកចុងរបស់អ្នក។ ក្រោយពេលរយៈពេល ១ម៉ោង លាងសម្អាតវាចេញ។
ជាឱសថព្យាបាលស្នាមរង្វង់ខ្មៅក្រោមភ្នែក
ការគេងមិនបានតិចអាចបណ្តាលឲ្យកើតមានស្នាមរង្វង់ខ្មៅក្រោមភ្នែក របស់អ្នក។ សាកល្បងម៉ាស្សាស្បែកក្រោមភ្នែករបស់អ្នកដោយប្រើបឺរ ១ដំណក់តូចជារៀងរាល់យប់មុនពេលចូលគេង។ ក្រោយពេលភ្ញាក់ពីគេង លាងសម្អាតផ្ទៃមុខចេញ។
ជាអ្នកជួយលាងជម្រះគ្រឿងតុបតែងមុខ
យកក្រណាត់ធ្វើពីកប្បាសទៅបន្តក់បឺរ ២-៣ដំណក់ចូល រួចជូតលើស្បែកជុំវិញភ្នែករបស់អ្នក។ គ្រឿងតុបតែងលើផ្ទៃមុខរបស់អ្នកនឹងត្រូវជម្រះដោយការប្រើបឺរ។
ជាអ្នកផ្តល់សំណើម
បញ្ឈប់ការប្រើក្រែមផ្តល់សំណើមគីមីរបស់អ្នក។ ជារៀងរាល់ព្រឹក មុនអ្នកចូលទៅងូតទឹក យកបឺរ ១ស្លាបព្រាកាហ្វេម៉ាស្សាលើស្បែករបស់អ្នក។ វានឹងជួយឲ្យស្បែករបស់អ្នកទន់ និងមានជាតិសំណើម។
ជាម៉ាស់បិតមុខ
យកម្សៅបេសាន (besan) ១ស្លាបព្រាកាហ្វេលាយជាមួយនឹងបឺរ ២-៣ដំណក់ ព្រមទាំងទឹកដោះគោដើម្បីឲ្យវាមានរាងខាប់ៗបន្តិច។ រួចលាបលើផ្ទៃមុខរបស់អ្នក និងរង់ចាំរយៈពេល ១៥នាទី។
ជាឱសថផ្តល់សំណើមដល់សរសៃសក់
យកប្រេងអូលីវ ២-៣ដំណក់លាយជាមួយនឹងបឺរក្តៅ ២-៣ដំណក់។ ដំបូង ត្រូវយកវាម៉ាស្សា លើស្បែកក្បាលជាមុនសិន បន្ទាប់មកលាបលើសក់ក្បាលទាំងមូល។ អ្នកអាចលាងជម្រះចេញ ក្រោយរយៈពេល ១៥នាទី៕