Friday, November 20, 2015

Filled Under: , ,

ដើម្បី​បង្កើន​ភាព​ឆ្លាតវៃ! អ្នកគួរមានទំលាប់​ទាំង 5 នេះជារៀងរាល់ថ្ងៃ

មនុស្សម្នាក់ៗ តែងភាព ឆ្លាតវៃ ខុសៗគ្នា បើនិយាយ ពីការសិក្សា មានអ្នក ខ្លះពូកែ មុខវិជ្ជា គណិតវិទ្យា ឬ អ្នកខ្លះពូកែមុខ វិជ្ជាផ្សេងៗ ចំនែកឯ ការងារវិញ មានអ្នក ខ្លះខ្លាំង ខាងធ្វើការ ឬអ្នក ខ្លះពូកែ ខាងរកស៊ី ដូចនេះ ក៏បញ្ជាក់ថា មនុស្សមាន ការយល់ ដឹងខុស ហើយការ គិតទាំងនេះ អាចឲ្យ ពួកគេ សហការគ្នា បានជា សមិទ្ធផល មួយដ៏ ល្អក៏ថា បានដែរ។
នាពេលនេះដែរ ខេមបូ ចង់ណែនាំ មិត្តអ្នកអាន ពីទំលាប់ល្អៗ ចំនួន 5 ដែលអាច ធ្វើឲ្យ ខួរក្បាលរបស់មនុស្ស យើងមាន ការចងចាំល្អ និងបង្កើន ភាពឆ្លាតវៃបាន ហើយទំលាប់ ទាំងនេះ ពិតជា ងាយស្រួលធ្វើតាម។ មិត្តអ្នកអាន អាចអាន ការណែនាំ ខាងក្រោម រួចជ្រើសរើស ទំលាប់ណាមួយ ដែលអ្នកចូលចិត្ត ឬអាចធ្វើ តាមការ ណែនាំទាំង 5 ចំនុចនេះបាន ដើម្បីបង្កើន ភាពឆ្លាតវៃ សំរាប់ខ្លួន អ្នកផ្ទាល់។
សូមអានការណែនាំខាងក្រោម៖
  1. ស្វែងរកអ្វីដែលថ្មី
នេះមិនមែនមានន័យថា អ្នកត្រូវផ្លាស់ប្តូរទីតាំងរស់នៅនោះទេ ដើម្បីរកអ្វីដែលថ្មី។ នេះចង់ មានន័យថា អ្នកត្រូវ ស្វែងរក អ្វីដែលអ្នក មិនធ្លាប់ធ្វើ និងមិនដែល ជួបប្រទះ ដូចជាការ ស្វែងរកបទ ពិសោធន៍ថ្មីៗ, មិត្តភក្ភថ្មីៗ ឬធ្វើដំនើរ កំសាន្តនៅកន្លែង ដែលអ្នកមិន ធ្លាប់ទៅ ដើម្បីទទួល បានអារម្មណ៍ថ្មី។
  1. ប្រកួតនិងខ្លួនឯង
អ្នកត្រូវតែដឹងពីចំនុចខ្សោយរបស់ខ្លួនឯង ហើយព្យាយាមពង្រឹង ឲ្យវាខ្លាំង វិញបន្តិចៗ ហើយអ្វី ដែលអ្នក ខ្លាច ក៏ត្រូវជំនះ ធ្វើឲ្យល្អ ប្រសើរ វិញដែរ។
  1. គិតពីភាពច្នៃប្រឌិត
ជឿថា មនុស្សគ្រប់រូបតែងមានគំនិតផ្ទាល់ខ្លួនចង់បញ្ចេញ តែពេលខ្លះ មិនដឹងថា គួរចាប់ផ្តើម និយាយពី ចំនុចណាមុន ឬនិយាយ បែបណា ទើបអាចឲ្យ គេយល់ ហើយនេះ ក៏ក្លាយជា ឧបសគ្គមួយ បិទបាំង គំនិតដែល ពួកគេមាន ដូចនេះ ត្រូវតែហ៊ាន បញ្ចេញគំនិត ទាំងនោះ ហើយព្យាយាម គិតក្នុង ភាពច្នៃប្រឌិត។
  1. ធ្វើអ្វីដែលពិបាកៗ
នេះក៏ដូចជាការលុតដំខួរក្បាល ឲ្យទទួលបានអ្វី ដែលពិបាក ហើយអាច ព្យាយាម ដោះស្រាយ ដូចនេះការ ដំនើរខួរ ចាប់ផ្តើមធ្វើការ ទាល់តែ ដោះស្រាយ បញ្ហាពិបាក ទាំងនេះបាន រាល់បញ្ហា ល្មមៗ និងអាច ដោះស្រាយ បានរហ័ស ជាងធម្មតា ទៅទៀត។
  1. ការទំនាក់ទំនង
ការរាប់អានមិត្តភក្ភិ ពិតជាសំខាន់ ហើយការស្គាល់ មនុស្សកាន់តែច្រើន ក៏ជាការល្អដែរ ពួកគេ និងអ្នកអាច ចែករំលែក យោបល់ និងគំនិត រៀងៗខ្លួន ទៅវិញមក ដូចនេះអ្នក នឹងយល់ដឹង ពីស្ថានភាព របស់អ្នក និងពួកគេ បានកាន់ តែច្បាស់ ហើយអាចរក ផ្លូវមួយ ដើរយ៉ាង ប្រសើរ។
2
នេះសុទ្ធសឹង ជាគំនិត អ្នកជំនាញ បានបកស្រាយ និងណែនាំ ដល់មហាជន ឲ្យបានយល់ដឹង នឹងអាចព្យាយាមធ្វើ តាមទំលាប់ ទាំងនេះ​ ដើម្បីទទួល បានការ យល់ដឹង កាន់តែច្រើន និងអាច បំផុសភាពឆ្លាតវៃ របស់អ្នក បានទៀតផង ដូចនេះអ្នក គួរសាកល្បង ធ្វើតាម។