ថ្លើមគឺជាសរីរាង្គដ៏សំខាន់មួយ ដែលអាចជួយការងាររបស់ប្រព័ន្ធរំលាយអាហារ, ច្រោះយកជាតិពុលចេញពីរាងកាយ និង ស្រូបយកសារធាតុចិញ្ចឹមដែលចាំបាច់សម្រាប់រាងកាយ។ អ្នកខ្លះកើតមកគឺមានបញ្ហាថ្លើមតាំងពីកំណើត ហើយសម្រាប់អ្នកខ្លះវិញ គឺបណ្តាលមកពីប៉ះពាល់សារធាតុគីមីច្រើន, ញាំគ្រឿងស្រវឹងច្រើន, ញាំអាហារច្រើន និងកក្តាមេរោគផ្សេងៗទៀត។ ខាងក្រោមនេះជាសញ្ញដែលបង្ហាញថាថ្លើមរបស់លោកអ្នកមានបញ្ហា៖
- ស្បែកចាប់ផ្តើមប្រែប្រួលទៅជាពណ៌លឿង ហើយចុងក្រចងក៏មានពណ៌លឿងដែរ។
- ស្បែករបស់លោកអ្នកចាប់ផ្តើមមានការរមាស់ខុសពីធម្មតា។
- ទឹកនោមមានពណ៌លឿងចាស់។
- អស់កម្លាំងរ៉ាំរ៉ៃ។
ប្រសិនបើលោកអ្នកកមានអាការទាំង ៤ ខាងលើសូមប្រញាប់ទៅជួបគ្រូវពេទ្យជាបន្ទាន់ ដើម្បីធ្វើការព្យាបាលឲ្យបានទាន់ពេលវេលា៕
ដោយ ភក្តី
ខ្មែរណូត
ខ្មែរណូត
ប្រភព Cuisineandhealth