Saturday, November 21, 2015

Filled Under:

ហេតុអ្វី​បានជា​ស្ត្រីចង់​រួមភេទ?


នេះ​គ្រាន់តែ​ជា​សំណួរ​ដ៏​ចា​ស់ក​ម្រិ​ល​មួយ​ដែល​បុរស​ភាគច្រើន​តែងតែ​សួរ​ខ្លួនឯង​ប៉ុណ្ណោះ។ ហេតុអ្វី​បានជា​ស្ត្រី​រួមភេទ? តើ​ហេតុអ្វី​បានជា​ស្ត្រី​រួមភេទ​ដោយ​គ្មាន​ការ​ប្តេ​ច​ជ្ញា​ចិត្ត​សោះ? រឿងនេះ​ប្រហែលជា​ពួកគេ​ចង់​ស្វែងរក​ការសប្បាយ​ខាង​អារម្មណ៍​ផ្លូវភេទ​របស់ខ្លួន​ឲ្យ​ដូចជា​បុរស​ដែរ​មើលទៅ ប៉ុន្តែ ប្រសិនបើ​វា​គឺជា​ការ​ពិតមែន តើ​ហេតុអ្វី​បានជា​មាន​បុរស​ជាច្រើន​នៅតែ​ជឿថា​មាន​ស្រីល្អៗសម្រាប់​រៀបការ និង​សម្រាប់​លេងសើច​ទៀត? មុនពេល​អ្នក​កាត់សេចក្តី​ថា​នាង​ជា​មនុស្ស​បែបណា​នោះ ចូរ​ពិចារណា​ណ៍​អំពី​ហេតុផល​ដែល​នាង​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​អ្នកផង​ទៅ។


នាង​គិតថា​មនុស្ស​គ្រប់គ្នា​ក៏​ធ្វើ​ដូច​នាង​ដែរ
ស្ត្រី​មាន​អារម្មណ៍​ថា​មាន​សម្ពាធ​ធ្វើអោយ​ខ្លួនឯង​ចង់​រួមភេទ ដោយសារ​តែមាន​គេ​និយាយតៗគ្នា​ថា «នរណា​ក៏ដោយ​សុទ្ធតែ​កំពុងតែ​រួមភេទ​ទាំងអស់គ្នា»។ តាមពិត​វា​មិនមែន​បែបនេះ​ទេ។ ស្ត្រី​គិតថា ការ​រួមភេទ​ជាមួយ​មនុស្ស​ប្រុស​វា​គឺជា​រឿង​ធម្មតា​ទេ។

ស្ត្រី​ចង់បាន​ទំនាក់ទំនង​របស់​ពួកគេ​ឈាន​ទៅមុខទៀត
ស្ត្រី​ទាំងអស់​ជឿថា​ការដែល​ផ្តល់នូវ​ទំនាក់ទំនង​ផ្លូវភេទ​ជាមួយ​មនុស្ស​ប្រុស​នឹងធ្វើ​ឲ្យ​មនុស្ស​ប្រុស​នោះ​ស្រលាញ់​គេ​កាន់តែខ្លាំង។ តាម​ការសង្កេត​មួយ​បានអោយដឹងថា មាន​ស្ត្រី​ជាង​ពាក់កណ្តាល​ជឿជាក់ថា ការដែល​មាន​ទំនាក់ទំនង​ផ្លូវភេទ គឺជា​គំនិត​រឹងមាំ​សម្រាប់​រក្សា​ទំនាក់ទំនង​រវាង​ពួកគេ​ទាំងពីរ​នាក់។ ប៉ុន្តែ​អ្វី​ដែលជា​បញ្ហា​ពិតប្រាកដ​នោះ​គឺថា កាលណា​អ្នក​ប្រញាប់​រួមភេទ​ពេក វា​នឹងធ្វើ​ឲ្យ​ទំនាក់ទំនង​របស់​អ្នក​ទាំងពី​កាន់តែ​បាត់បង់​ទៅវិញ​ទេ។