ឆ្លងកាត់តាមការសិក្សាស្រាវជ្រាវមួយបានបង្ហាញ ពីការលូតលាស់រាង្គកាយ បានបញ្ជាក់ថា កូនក្មេង តាំងពីនៅជាទារក ប្រហែលជាអាចមានផលប៉ះពាល់ដោយព្រឹត្តការណ៍ដែលបានគំរាមកំហែង ពីសុវត្តិភាពរបស់ពូកគេ ឬពីឪពុកម្តាយ ហើយរោគសញ្ញារបស់ពួកគេត្រូវបានចងក្រងជាពត៌មានទុកផងដែរ។
ការប៉ះទង្គិចទាំងនេះអាចជាលទ្ធផលនៃអំពើហឹង្សាខាងក្នុងដែលអាចជាចេតនា ដែលមានដូចជា ការប៉ះពាល់លើរូបរាងកាយរបស់ក្មេង ការរំលោភបំពានផ្លូវភេទ អំពើហឹង្សាក្នុងគ្រួសារ លទ្ទផលនៃគ្រោះធម្មជាតិ គ្រោះថ្នាក់ ឬ សង្រ្គាម។ កូនតូចៗ ក៏អាចមានបទពិសោធន៏ ការប៉ះទង្គិច ពីការតានតឹងចិត្ត ដែលធ្វើឲ្យមានការឈឺចាប់ ឬក៏បាត់បង់ឪពុកម្តាយ ឬអ្នកមើលថែរ។ ស្ទើតែទាំងអស់នៃការប៉ះទង្គិចផ្លូវចិត្តធម្មតាៗអាចមានផលប៉ះពាល់ដល់កូនក្មេងរួមមាន៖ គ្រោះថ្នាក់ ការប៉ះទង្គិចលើរូបរាង្គកាយ ការរំលោភ ការប្រមាថ និងរួមបញ្ចូល ទាំងការប្រើអំពើហិង្សា ក្នុងគ្រួសា ឬសហគមន៍ផងដែរ។
រោគសញ្ញានិងទំនាក់ទំនងអាក្បកិរិយា ធ្វើឲ្យមានការប៉ះទង្គិចផ្លូវចិត្ត
ក្មេងដែលមានបទពិសោធន៍ប៉ះទង្គិចផ្លូវចិត្តអាចនិងមានអាកប្បកិរិយា តាមកំរិតផ្សេងៗ ធ្វើឲ្យក្មេងមួយចំនួន ពិបាកនឹងមានសម្ថភាពក្នុងការទំនាក់ទំនង វាពិតជាមានសារៈសំខាន់ណាស់ចំពោះឪពុកម្តាយ និងវ័យជំទង់ដែលត្រូវយល់ដឹងពីរោគសញ្ញាដែលអាចកើតមាន។ បើយោងទៅតាម National Child Traumatic Stress Network កុមារអាចប្រកាន់នូវភាពរឹងរូស និងការភយ័ខ្លាច នៃស្ថានភាពថ្មីៗ បានយ៉ាងងាយស្រួល វាមានការពិបាកក្នុងការលួងលោម ឬក្នុងការឈ្លានពាន ហើយនឹងខ្វះការគិត ។ពួកគេក៏អាចមានបញ្ហាដំណេក ឬបទពិសោធន៏បរាជ័យក្នុងការអភិវឌ្ឃជំនាញផងដែរ( ឧ. ការនិយាយ, ការត្រួតពិនិត្យពោះវៀន ទឹកនោម )ព្រមទាំង ការបង្ហាញនៃដំណើរថយក្រោយនៃតួនាទី និងអាកប្បកិរិយា។
ការជួយដោះស្រាយកុមារ
ក្នុងការជួយកុមារដោះស្រាយបញ្ហាផ្លូវចិត្ត វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ ចំពោះវ័យជំទង់ ក្នុងជីវិតកាលពីអតីតកាលរបស់ពួកគេ ដែលជួបអារម្មណ៍អវិជ្ជមាន ពួកគេអាចមានអារម្មណ៏ត្រូវបានស្តីបន្ទោស។ មានយុត្តិសាស្រ្តមួយចំនួនដូចជាៈ
- បង្ហាញពីការយកចិត្តទុកដាក់ស្ដាប់កូននិយាយ
- ប្រើសំលេងទន់ភ្លន់
- ធានាថាពួកគេនិងមានសុវត្តិភាព
- កុំសរុបសេចក្តីអារម្មណ៏របស់កូនដោយពាក្យ ” កុំធ្វើដូចក្មេង កុំយំ ”
- អនុញ្ញាតឲ្យកូនគ្រប់គ្រងខ្លួនគេ(ភាពឯករាជ)
- ប្រសិនបើកូនចង់និយាយត្រូវស្តាប់
- អនុញ្ញាត ប្រសិនបើកូនចង់មានការផ្លាស់ប្តូរ
- ប្រសិនបើកូនប្រកាន់ភាពរឹងរូសត្រូវ មានភាពអត់ធ្មត់និងរកហេតុផល
- អនុញ្ញាតឲ្យកូនបង្ហាញពីភាពភ័យខ្លាច ហើយជួយគាំទ្រ
- ជួយកូនឲ្យកូនស្គាល់អារម្មណ៏របស់ពួកគេ
ចំណុចទាំងនេះអាចជាពត៌មានដល់ឪពុកម្តាយដើម្បីជួយក្នុងការដឹងពីការប៉ះពាល់ និងអំពីរបៀបដើម្បីជួយកូនរបស់អ្នកអោយងើបឡើងវិញ។