បើទោះខ្សែភាពយន្ដសិចត្រូវបានមនុស្សមួយចំនួនធំនិយមទស្សនាជាពិសេសអស់លោកបុរសៗ ប៉ុន្ដែគេមិនអាចយកវាធ្វើជាគំរូក្នុងការរួមភេទជាមួយដៃគូឱ្យប្រាកដបានទេ ព្រោះឈុតឆាកខ្លះនៃភាពយន្ដនេះមិនមែនជាការពិត ពោលគឺវាគ្រាន់តែជាការសម្ដែងដើម្បីឱ្យប្លែកភ្នែក និងទាក់ទាញអ្នកទស្សនាប៉ុណ្ណោះ ។ អ្វីដែលបណ្ដាតារាសិចធ្វើមិនឆ្លុះបញ្ចាំងពីការពិតក្នុងជីវិតសិចពិតប្រាកដរបស់មនុស្សទូទៅឡើយ ជាពិសេសគឺសម្រាប់ស្ដ្រី ។ ដូច្នេះបុរសៗត្រូវស្វែងយល់ឱ្យច្បាស់ពីចំណុចនេះ ។
ខាងក្រោមនេះជាឥរិយាបថរួមភេទដ៏អាក្រក់អាក្រីដែលបណ្ដាបុរសគួរចៀសវាងប្រើក្នុងពេលរួមភេទជាមួយភរិយា ឬគូស្នេហ៍ជាទីស្រឡាញ់របស់ខ្លួន ៖
១-ពង្រឹងលិង្គរបស់ខ្លួនដោយយកទៅត្រដុស ឬបោកលើសុដន់ មុខ និងគូទ របស់ស្ដ្រីជាគូស្នេហ៍ ។ នេះជាឥរិយាបទមិនល្អដែលបណ្ដាបុរសៗមិនគួរចម្លងយកមកប្រើជាមួយគូស្នេហ៍ក្នុងជីវិតពិត ដ្បិតវាហាក់ដូចជាអសីលធម៌ខ្លាំងណាស់ ហើយវាប្រហែលជាអាចឱ្យស្ដ្រីជាគូស្នេហ៍អាក់អន់ចិត្ដក៏ថាបាន ។ បើសិនជាលិង្គរបស់អ្នកមិនងើបរឹងគ្រប់គ្រាន់ ចូរប្រើដៃត្រេះ (អាចជាដៃខ្លួនឯង ឬដៃរបស់នាង) ប្រសើរជាងការចាប់គោះបោកលើមុខ ហើយរុញបុករុកចូលណែនមាត់ស្រីស្នេហ៍របស់ខ្លួន ។
២-មិនគួរបញ្ចេញទឹកកាមដាក់លើផ្ទៃមុខ ក្នុងមាត់ ឬលើដើមទ្រូងរបស់ស្ដ្រីជាគូស្នេហ៍ ។ ផលិតករភាពយន្ដសិចជាទូទៅចង់បានបំផុតគឺប្រាក់ចំណេញ ហើយពួកគេដឹងច្បាស់ថា បណ្ដាអ្នកទស្សនាអាចនឹងចង់ដឹងឱ្យច្បាស់នូវកាមតម្រេករបស់បុរស ។ ចំពោះអ្នកវិញ ចង់ធ្វើបែបនេះគួរសុំយោបល់ និងការយល់ព្រមពីនាងជាមុនសិន ។ តែយ៉ាងណា សុភាពនារីទូទៅពិតជាមិនចូលចិត្ដឱ្យដៃគូខ្លួនជម្រុះទឹកកាមដាក់លើមុខ ខ្នង ដោះ ឬគូទរបស់នាងទេ ។
៣-ប្រើក្បាច់រួមភេទបែបជើងទ្រមេឃ ៖ នេះជាស្នៀតរួមភេទដែលធ្វើឱ្យដៃគូទាំងទ្វេងាយនឹងគ្រោះថ្នាក់ ឬឈឺចាប់ ។ គ្រោះថ្នាក់សម្រាប់ស្ដ្រីគឺអាចគ្រេច.ក ឬចង្កេះ ខណៈបុរសអាចនឹងភ្លាត់គ្រេចលិង្គ ។ ស្នៀតនេះតម្រូវឱ្យស្ដ្រីដេកសំយុងក្បាលចុះ ហើយលើកជើងទាំងពីរឡើងលើ ខណៈបុរសឈរពាក់កណ្ដាលអង្គុយរួញរួចញាត់លិង្គចូល ។
៤-រួមភេទតាមមាត់ ៖ ស្ទើរតែគ្រប់រឿង តារាសិចប្រើឥរិយាបថរួមភេទបែបនេះ ។ តួអង្គបុរសតែងយកលិង្គរបស់ខ្លួនរុកចូលដល់ក្រឡើតតួអង្គស្រី ។ ការធ្វើបែបនេះ ព្រោះគេជឿថា ចំណុចសម្រើបរបស់ស្ដ្រីនៅជិតក្រឡើត ។ តែការពិតនោះជាជំនឿខុសឆ្គង ។ ផ្ទុយមកវិញ ក្នុងជីវិតពិតការបុករុកដល់បំពង់កបែបនេះអាចបណ្ដាលឱ្យនាងខក់ក្អួតបាន ហើយការសប្បាយអាចនឹងបាត់បង់ ។
៥-រួមភេទតាមរន្ធគូទ ៖ សិចបែបនេះវាក្លាយទៅជារឿងសាមញ្ញទៅហើយ ។ គ្មានខ្សែភាពយន្ដសិចណាមួយដែលថាគ្មានឈុតឆាករួមភេទតាមរន្ធគូទទេ ។ ប៉ុន្ដែក្នុងជីវិតពិតគេមិនគួរអនុវត្ដបែបនេះទេ ដ្បិតវាអាចនឹងធ្វើឱ្យស្ដ្រីជាដៃគូរលាករន្ធគូទ ក្រហល់ក្រហាយ ។ ចំពោះភាពយន្តសិចវិញគឺពុំមានបញ្ហានោះទេ ដ្បិតគេអាចនឹងធ្វើអ្វីម្យ៉ាងដើម្បីសម្រួលកុំឱ្យឈឺចាប់ ។ គេអាចនឹងប្រើប្រេងរំអិលគ្រប់ប្លង់ថត ។
៦-ក្បាច់រួមភេទ A.T.M ៖ នេះជាស្នៀតរួមភេទលើទីតាំងពីរផ្សេងគ្នា ដំបូងញាត់លិង្គតាមរន្ធគូទ ភ្លាមៗដកលិង្គយកទៅដាក់ចូលក្នុងមាត់ស្ដ្រីជាដៃគូ ដែលឥរិយាបថបែបនេះមិនគួរយកមកប្រើក្នុងជីវិតពិតទេ វាគួរឱ្យខ្ពើមរអើមមួយសម្រាប់ស្ដ្រី បើទោះជាគូទរបស់ខ្លួនក៏ដោយ ។ ការប្រើឥរិយាបថមិនទំនងបែបនេះវាហាក់ដូចជាសត្វធាតុដែលលិទ្ធគូទខ្លួនឯងអ៊ីចឹង៕