Saturday, February 20, 2016

Filled Under:

​​កម្មវិធី​ Messenger លើ​ Android ​អាប់ដេត​ថ្មី​អាច​ប្រើ​​ច្រើន​ Account បាន

ក្រុមហ៊ុន​ Facebook បាន​បញ្ចេញ​ជា​ផ្លូវ​ការ​នូវ​មុខងារ​​ថ្មី​មួយ​របស់​​កម្មវិធី​ ​Messenger លើ​ប្រព័ន្ធ​ Android ​ក្រោយ​ពី​បាន​ចំណាយ​ពេល​ធ្វើ​តេស្ត​អស់​មួយ​រយៈ​រួច​មក។

12711151_897369740382707_2543867216258024689_o

​​​​​​​មុខងារ​ថ្មី​នេះ​អាច​ឲ្យ​អ្នក​ប្រើ​ប្រាស់​កម្មវិធី​ Messenger ​​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ពី​ Account ​មួយ​ទៅ​ Account នៅ​លើ​ទូរសព្ទ​តែ​មួយ​បាន​យ៉ាង​ងាយ​ស្រួល។ អ្នក​ប្រើ​ប្រាស់​អាច​បញ្ចូល​ Account ជា​ច្រើន​បាន​តាម​រយៈ​ Setting នៅ​លើ​កម្មវិធី។

ដើម្បី​ការពារ​ភាព​ជា​ឯកជន​របស់​ Account នីមួយៗ​​ក្រុមហ៊ុន​ Facebook ក៏​បាន​បង្កើត​មុខងារ​មួយ​ទៀត​​​ដែល​ទាម​ទារ​លេខ​សម្ងាត់​នៅ​ពេល​ដែល​អ្នក​ប្រើ​ប្រាស់​ ផ្លាស់​ពី​ Account មួយ​ទៅ​ Account មួយ​ទៀត។

ខាង​ក្រុមហ៊ុន​ Facebook មិន​បាន​បញ្ជាក់​ទេ​ថា​មុខងារ​ថ្មី​នេះ​នឹង​បញ្ចេញ​ទៅ​ឲ្យ​អ្នក​ប្រើ​ប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ​ដទៃ​នា​ពេល​ណា​នោះ៕​​


....................................................................
ឧបត្ថម្ភដោយ Adbox