កំឡុងខែក្រោយនេះ ក្រុមអ្នកវិទ្យាសាស្ត្រ របស់អង្គការអវកាសអាមេរិកNASAនឹងធ្វើការស្នើសុំប្រទេសប៉េរូ ក្នុងស្វែងរកនិងជ្រើសរើសប្រភេទមើមឈើ ដែលអាចមាន លទ្ធភាពក្នុងការលូតលាស់ នៅលើភពអង្គារបាន។
អង្គារNASAនឹងធ្វើការពិសោធន៍ ជាលើកដំបូងបង្អស់ក្នុងប្រវិត្តសាស្ត្រ រួមជាមួយនឹងក្រុមអ្នកវិទ្យាសាស្ត្រ មកពីមជ្ឈមណ្ឌលដំឡូងអន្តរជាតិនៅក្នុងទីក្រុង Limaហៅកាត់ថា CIP។ពួកគេនឹងចាប់ផ្តើម ធ្វើការបណ្តុះទៅលើប្រភេទ មើមរុក្ខជាតិជាច្រើនរយប្រភេទ ដោយប្រើប្រាស់លក្ខខណ្ឌ បច្ចេកទេសយ៉ាងម៉ត់ចត់ បំផុតមួយដែលស្រដៀង ទៅនឹងបរិយាកាសនិងលក្ខខណ្ឌនៅក្នុងភពព្រះអង្គារ ហើយវានឹងត្រួសត្រាយក្នុងការនាំយក ការដាំដុះដំណាំនិង បន្លែទៅកាន់ភពក្រហមមួយនេះ។
ក្នុងចំណោម៤.៥០០ មើមឈើដែលបានចុះឈ្មោះ ក្នុងបញ្ជីរបស់CIPមាន៤០ប្រភេទ ដែលលូតលាស់ក្នុងតំបន់ភ្នំ Andes វាអាចលូតលាស់ក្នុង លក្ខខណ្ឌប្រព័ន្ធ អេកូឡូស៊ីចម្រុះ និងអាចលូតលាស់ក្នុង ស្ថានភាពនៃបម្រែបម្រួល អាកាសធាតុនិងអាចលូតលាស់ នៅក្នុងតំបន់ដែលមានជាតិ ថ្មច្រើនផងដែរ។ ក្នុងនោះដែរក៏មាន៦០ ពូជផ្សេងទៀតដែលជា ប្រភេទមើមអាចរស់នៅ ក្នុងស្ថានភាពតំបន់ដែលមានជាតិទឹកនិងអំបិលតិចហើយ វាមិនអាចរងផលប៉ះពាល់អ្វីឡើយ ពីមេរោគផ្សេងៗផងដែរ ហើយក្រុមអ្នកវិទ្យាសាស្ត្រ បានជឿជាក់១០០ភាគរយថាក្រុមប្រភេទដំឡូង ដែលនឹងយកមកស្រាវជ្រាវ ទាំងអស់នឹងត្រូវជាប់តេស្តសាកល្បងទាំងអស់៕