យោងតាមសេចក្តីជូនដំណឹង នៅលើទំព័រហ្វេសប៊ុក Dream Land បានឲ្យដឹងថា សួនកម្សាន្តឌ្រីមលែនឌ៍ នឹងបិទដំណើរការអាជីវកម្មរបស់ខ្លួន ក្នុងពេលឆាប់ៗខាងមុខនេះហើយ។
ទំព័រដដែលបានសរសេរ ភ្ជាប់ជាមួយរូបថតមួយចំនួន កាលពីថ្ងៃទី២០ ខែកុម្ភៈ ២០១៦ កន្លងទៅថ្មីៗនេះថា៖ «សួនកំសាន្តឌ្រីមលែនឌ៍យើងខ្ញុំ នឹងបិទដំណើរការអាជីវកម្មរបស់ខ្លួន នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០១៦ ដូច្នេះហើយសូមអញ្ជើញសាធារណៈ (ជន) ទាំងអស់ អញ្ជើញមកលេងកំសាន្តជាលើកចុងក្រោយ។ ហើយទន្ទឹមនឹងការបិទដំណើរការនេះដែរ សួនកំសាន្តឌ្រីមលែនឌ៍ នឹងប្រកាសលក់ឧបករណ៍ឡៃឡុងផងដែរ។ សូមអញ្ជើញរស់រាន់ ចំនួនមានកំណត់!!!»៕





