Monday, February 22, 2016

Filled Under: ,

មិន​ទូទាត់​ប្រាក់​រៀល​ នឹង​ត្រូវ​ពិន័យ​ជា​ប្រាក់​ស្មើ​នឹង​ ១០០ដង​នៃ​ទឹក​ប្រាក់​ដែល​មិន​ព្រម​ទូទាត់​

ធនាគារជាតិ​នៃ​កម្ពុជា តាមរយៈ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន បាន​រំលឹកថា «​ជន​ណា​ពុំ​ព្រម​ទូទាត់​រូបិយវត្ថុ​ដែលមាន​តម្លៃ​នីត្យានុកូល​និង​មាន​តេជានុភាព​ធ្វើ​សេរីកា​លើ​ដែនដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជន​នោះ​នឹង​ត្រូវបាន​ផ្តន្ទា​ទោសពិន័យ​ជា​ប្រាក់​ស្មើនឹង ១០០​ដង​នៃ​ទឹកប្រាក់​ដែល​ពុំ​ព្រម​ទូទាត់​នោះ​» ។​
 
​ការលើកឡើង​នេះ គឺ​ផ្អែកលើ​មាត្រា​ទី​៤៣ និង ៦៤ នៃ​ច្បាប់​ស្តីពី​ការរៀបចំ​និង​ការប្រព្រឹត្តទៅ​នៃ​ធនាគារជាតិ នៃ​កម្ពុជា ដែល​ត្រូវ​បានប្រកាស​ឱ្យប្រើ​ដោយ​ព្រះរាជក្រម​លេខ នស​/​រកម​/០១៩៦/២៧ ចុះ​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​១៩៩៦ “​ក្នុងពេលដែល​មិនបាន​ដក​ចេញពី​ចរាចរ​ទេនោះ ក្រដាសប្រាក់​[...]​ដែល​បោះផ្សាយ​ដោយ​ធនាគារកណ្តាល គឺជា​រូបិយវត្ថុ​មានតម្លៃ​នីត្យានុកូល​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​មាន​តេជានុភាព​ធ្វើ​សេរីកា​គ្មាន​ព្រំដែន​[...]៕