Galaxy S7 & S7 Edge ទូរសព្ទ Galaxy ជំនាន់ថ្មី២ម៉ូដែលរបស់ក្រុមហ៊ុន Samsung អាចឲ្យអ្នកប្រើប្រាស់បន្ថែមកាត MicroSD ដើម្បីពង្រីកទំហំផ្ទុកកាន់តែធំ និងមានបំពាក់បច្ចេកវិទ្យាមិនជ្រាបទឹកថែមទៀត។

ក្នុងព្រឹត្តិការណ៍ពិព័រណ៍ទូរសព្ទពិភពលោក MWC 2016 យប់មិញ ក្រុមហ៊ុន Samsung បានបង្ហាញ Galaxy S7 & S7 Edge ដោយគេសង្កេតឃើញថា ការរចនាម៉ូដគឺមានភាពស្រដៀងនឹង Galaxy S6 ដែរ ប៉ុន្តែខុសប្លែកមានបន្ថែមមុខងារមួយចំនួន។

លក្ខណៈសម្បត្តិទូរសព្ទទាំង២៖
– អាចបន្ថែមកាត MicroSD រហូតដល់ 200 Gigabytes ដែលកន្លែងដាក់កាតនេះគឺស្ថិតនៅជាមួយជើងសម្រាប់ដាក់ SIM Cards។
– បំពាក់បច្ចេកវិទ្យា IP68 ការពារមិនឲ្យជ្រាបទឹក ជម្រៅ១,៥ម៉ែត្រ រហូតដល់រយៈពេល៣០នាទី។

លក្ខណៈសម្បត្តិ Galaxy S7៖
– អេក្រង់៖ ៥,១អ៊ីញ
- ប្រព័ន្ធប្រតិបត្តិការ៖ Android OS, v6.0 (Marshmallow)
– អង្គចងចាំ៖ 32/64 GB, 4 GB RAM (Internal) និងអាចបន្ថែមកាត microSD ដល់ 200 GB
– កាមេរ៉ា៖ ក្រោយ 12 MP, មុខ 5 MP
- ថ្ម៖ Li-Ion 3000 mAh
– ពណ៌៖ ខ្មៅ ស មាស ប្រាក់។

លក្ខណៈសម្បត្តិ Galaxy S7 Edge៖
– អេក្រង់៖ ៥,៥អ៊ីញ
- ប្រព័ន្ធប្រតិបត្តិការ៖ Android OS, v6.0 (Marshmallow)
– អង្គចងចាំ៖ 32/64 GB, 4 GB RAM (Internal) និងអាចបន្ថែមកាត microSD ដល់ 200 GB
– កាមេរ៉ា៖ ក្រោយ 12 MP, មុខ 5 MP
- ថ្ម៖ Li-Ion 3600 mAh
– ពណ៌៖ ខ្មៅ ស មាស ប្រាក់។
- ប្រព័ន្ធប្រតិបត្តិការ៖ Android OS, v6.0 (Marshmallow)
– អង្គចងចាំ៖ 32/64 GB, 4 GB RAM (Internal) និងអាចបន្ថែមកាត microSD ដល់ 200 GB
– កាមេរ៉ា៖ ក្រោយ 12 MP, មុខ 5 MP
- ថ្ម៖ Li-Ion 3600 mAh
– ពណ៌៖ ខ្មៅ ស មាស ប្រាក់។
ក្រុមហ៊ុន បានបញ្ជាក់ថា Galaxy S7 & S7 Edge នឹងចេញលក់ជាផ្លូវការនៅអឺរ៉ុប និងអាមេរិក នាថ្ងៃទី១១ ខែមិនាខាងមុខ៕