Saturday, February 20, 2016

Filled Under:

ក្រុមហ៊ុនឥណ្ឌា បានដាក់លក់ Smartphone មួយប្រភេទ មានតំលៃមិនដល់៤ដុល្លារផង

កាលពីពេលថ្មីៗនេះ មានទូរស័ព្ទដំណើរការដោយប្រព័ន្ធ Android មួយប្រភេទត្រូវបាន ដាក់លក់ក្នុងប្រទេសឥណ្ឌា ក្រោមតម្លៃដ៏ថោកបំផុត ស្ទើរតែមិនគួរឲជឿ។ ទូរស័ព្ទ Smartphone​ នេះមានឈ្មោះថា​ Freedom 251​ ដំណើរការដោយប្រព័ន្ធ Lollipop របស់ Android មានទំហំអេក្រង់ ៤អ៊ីញ កម្លាំងRAM 1GB ព្រមទាំងបំពាក់ជាមួយ នឹងកាមេរ៉ាខាងមុខទំហំ ០.៣មេហ្គាភិចសែល និងកាមេរ៉ាក្រោយទំហំ ៣.២មេហ្គាភិចសែលផងដែរ។
វាប្រើប្រាស់ថាមពល CPU 1.3 GHz quad-core processor មិនច្បាស់លាស់មួយ និងមានថាមពលថ្មចំនួន 1,450mAhទៀតផង។ ទូរស័ព្ទនេះអាចប្រើប្រាស់ និងមានសមត្ថភាពដូច Smartphone ដទៃទៀតបាន ដោយយើងអាចឆែកអ៊ីនធើណេត លេង facebook ឬកម្មវិធី Whatsapp និងមើល Youtube ជាដើម។nexus2cee_2016-02-17-09_43_49-Freedom-251-india-first-most-affordable-smartphone-by-ringing-bells.
វាត្រូវបានលក់ក្នុងតម្លៃ ២៥១រូពី ដែលមិនស្មើនឹងលុយដុល្លារ អាមេរិចចំនួន ៤ដុល្លារផង គឺជាតម្លៃមួយ ដែលគេអាចទិញប្រើបានគ្រប់គ្នា មិនថាអ្នកមាន ឬក៏អ្នកក្រនោះទេ។ អតិថិជនប្រើប្រាស់ ម្នាក់បាននិយាយថា:” ខ្ញុំធ្លាប់បានប្រើទូរស័ព្ទតម្លៃថោកៗ ជាច្រើនគ្រឿងមកហើយ តែទូរស័ព្ទទាំងនោះ គឺមានកម្លាំងខ្សោយ និងល្បឿនយឺតណាស់។ ក្រោយពេលប្ដូរមក ប្រើទូរស័ព្ទនេះទើបដឹងថា វាមានសមត្ថភាពគ្រប់គ្រាន់ និងមានគុណភាពល្អ ដូចទូរស័ព្ទដទៃទៀតដែរ។
Freedom 251 នេះត្រូវបានរចនា និងតម្លើងនៅក្រុមហ៊ុន មិនសូវល្បីឈ្មោះមួយក្នុង ប្រទេសឥណ្ឌា ដែលគេហៅថា ក្រុមហ៊ុន​ Ringing Bells។ ក្រុមហ៊ុននេះបានថ្លែងថា:”យើងបានចាប់ផ្ដើមផ្សព្វផ្សាយ វាក្រោមស្លាកសញ្ញាថា Adcom ហើយជាមួយនឹងតម្លៃ ៤ដុល្លារ យើងជឿជាក់ថា មនុស្សរាល់គ្នានឹ ងចំណាយលុយទិញ វាយកទៅប្រើប្រាស់”។