Saturday, February 20, 2016

Filled Under: , , ,

សំបកក្រូចឆ្មារអាចជួយបំបាត់ការឈឺកន្លាក់ដៃនិងជើងបាន

យើងទាំងអស់គ្នាបានដឹងហើយថាក្រូចឆ្មារអាចជួយយើងក្នុងការព្យាបាលជម្ងឺបានជាច្រើនហើយមិនត្រឹមតែប៉ុណ្ណោះវាក៏ សំបូរទៅដោយវីតាមីនជាច្រើនផងដែរដូចជាវីតាមីន C, A, B1, B6, ម៉ាញ៉េស្យ៉ូម, ផូស្វ័រ កាល់ស្យូមនិងប៉ូតាស្យូមផងដែរហើយនឹងជួយពង្រឹងប្រព័ន្ធភាពសុំានៃរាងកាយរបស់យើងផងដែរ។
តែអ្វីដែលយើងបានរៀបរាប់ខាងលើនេះគ្រាន់តែជាសារៈប្រយោជន៍នៃទឹកក្រូចឆ្មារទេរីឯសំបកក្រូចឆ្មារ វិញអាចជួយព្យាបាលដល់ការឈឺចាប់កន្លាក់ដៃជើងយើងបានផងដែរ។វិធីដើម្បីយកសំបកក្រូចឆ្មារមកព្យាលបាលការឈឺ កន្លាក់ដៃនិងជើងនោះមាន២របៀប៖
ទី១៖ អ្នកត្រូវយកក្រូចឆ្មាមកហើយអ្នកត្រូវយកទៅឈូសយកតែសំបក។ បន្ទាប់មកអ្នកត្រូវសំបកដែលបានឈូសរួចមកបិទនៅ លើចំកន្លែងដែលអ្នកឈឺដោយបង់រុំមករុំអោយបានរយៈពេល២ម៉ោង។health-benefits-and-uses-of-lemon-peel-featured2-600x272
ទី២៖ អ្នកត្រូវចិតយកសំបកក្រូចចំនួន២ផ្លែហើយយកវាទៅចាក់ចូលក្នុងក្រឡតូចមួយហើយបន្ទាប់មកអ្នកត្រូវចាក់ប្រេងអូលីវចូលទៅក្នុងក្រឡនោះហើយគ្របវាអោយជិតអោយបានរយៈពេល២សប្តាហ៍។ ក្រោយមកអ្នកអាចយកប្រេងនោះមកលាបអោយចំនឹងកន្លែងដែលអ្នកឈឺ។ បន្ទាប់មកទៀតអ្នកត្រូវយកបង់មករុំហើយរុំវាចោលរយៈពេលមួយយប់។
ក្រោយពីអ្នកបានប្រើប្រាស់វិធីនេះហើយអ្នកនឹងទទួលបានលទ្ធផលជាទីគាប់ចិត្តដោយការឈឺចាប់នៅកន្លាក់ដៃនិងជើងរបស់អ្នកមានការថយចុះ៕