Wednesday, April 8, 2015

Filled Under: , , , ,

អាជ្ញាធរជាតិអប្សរា លក់ប័ណ្ណចូលទស្សនាតំបន់អង្គរបានជិត $២០លាន ក្នុង៣ខែ

អាជ្ញាធរជាតិអប្សរានៅថ្ងៃទី ៨ ខែមេសានេះ បានចេញសេចក្តីប្រកាសព័ត៌មាន​បញ្ជាក់ថា នៅត្រីមាសទី១ (មករា កុម្ភៈ មីនា) ដើមឆ្នាំ២០១៥នេះ អាជ្ញាធរជាតិអប្សរា បានលក់ប័ណ្ណ​ចូលទស្សនារមណីយដ្ឋានអង្គរ បានចំណូល ១៩,៨៤១,៤៨០ដុល្លារ ធ្លាក់ចុះ ៣.៧៩​ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៤។ សេចក្តីប្រកាសដដែលបញ្ជាក់ថា ចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០១៥ មានភ្ញៀវទេសចរបរទេស​ចំនួន ៦៨៩១៥៧នាក់ បានទិញប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ។ ប៉ុន្តែសម្រាប់ខែមីនា ឆ្នាំ២០១៥ ចំណូលបាន៥,៧៩២,០០០ដុល្លារ៕