Tuesday, April 7, 2015
Filled Under:
នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរុស្ស៊ី រងអគ្គិភ័យឆាបឆេះ
Socialize It →
|
|
|
(ម៉ូស្គូ)៖ យោងតាមព័ត៌មាន BBC ចេញផ្សាយនាយប់ថ្ងៃទី៧ ខែមេសានេះបានឲ្យដឹងថា នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែ ១គ្រឿង របស់រុស្ស៊ី បានទទួលរងនូវអគ្គិភ័យឆាបឆេះ នៅឯកំពង់ផែ Arctic ។ ការឆាបឆេះនេះ បានចាប់ផ្តើមចេញ ខណៈក្រុមការងារកំពុងធ្វើការជួសជុល ហើយនាវាមុជទឹកដែលរងការឆាបឆេះនេះ មិនមានអាវុធ ឬផ្ទុកថាមពលនុយក្លេអ៊ែនៅលើនោះទេ។ សូមជម្រាបថា នាវាមុជទឹកនេះ បានចូលរួមការពារប្រទេសជាតិរុស្ស៊ី នៅក្នុងឆ្នាំ១៩៩២ ដោយតួនាទីរបស់វា គឺជានាវាប្រឆាំងនឹងគ្រាប់មីស៊ីល។ ករណីអគ្គីភ័យនោះ មិនមានសេចក្តីរាយការណ៍ណាមួយ ថា បានបណ្តាលឲ្យនរណាម្នាក់ស្លាប់ ឬរបួស