Tuesday, April 7, 2015

Filled Under: , , , ,

អ្នកនាំពាក្យ CPP ប្រាប់ឱ្យលោក កឹម សុខា រកមេធាវីខ្លាំងពូកែ ដើម្បីដោះបន្ទុកជាជាងការឆ្លើយដោះសារ



អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានជំរុញ លោក កឹម សុខា រកមេធាវីខ្លាំងពូកែ និងមូលហេតុដោះបន្ទុកត្រឹមត្រូវ នៅចំពោះមុខតុលាការ នៅថ្ងៃស្អែកនេះ ជាជាងការឆ្លើយដោះសារឱ្យរួចពីមាត់។ ការឆ្លើយតបរបស់ លោក ឈឹម ផលវរុណ បានធ្វើឡើងស្របពេលដែល លោក កឹម សុខា បានប្រកាសជំហរថា លោកនឹងចូលបំភ្លឺ តាមការកោះហៅ របស់សាលាដំបូងរាជធានីភ្នំពេញ នៅវេលាម៉ោង៨៖៣០នាទីព្រឹកស្អែកនេះ ។ លោក ឈឹម ផលវរុណ បាននិយាយថា «ការដោះសារ វាមិនមែនជាវិធី​ដោះស្រាយទេ ត្រូវរកវិធីដោះបន្ទុក បានត្រឹ​មត្រូវ អញ្ចឹងទាល់តែ រកមេធាវីដែលពូកែ» ដើម្បីរកវិធីដោះបន្ទុក មិនមែនដោះសារទេ»៕