រាជធានីភ្នំពេញ៖រថយន្តកាមរី ហាយប្រ៊ីតមួយគ្រឿងបានដាច់កាឡេកង់មុខរងការខូចខាត ខណៈពេលភ្លៀងមួយមេធំមើលផ្លូវមិនឃើញ ក៏បួងចង្កូតទៅឆ្វេងគេចរថយន្តមួយគ្រឿងទៀត ក៏ជ្រុលទៅប៉ះរនាំងដែកពុះចែកទ្រូងផ្លូវ បណ្តាលឲ្យរងការខូចខាតអស់ចំនួន៣ផ្ទាំង ប៉ុន្តែមិនមានមនុស្សណាម្នាក់រងរបួសនោះទេ ។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៥ នៅមុខក្រុមហ៊ុនទូរស័ព្ទមួយ តាមបណ្តោយមហាវិថីព្រះសីហនុ ក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន ។
ក្រោយកើតហេតុរថយន្តបង្កត្រូវបានសមត្ថកិច្ចនៃការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញចុះធ្វើការវាស់វែងយកទៅរក្សាទុក ដើម្បីដោះស្រាយនៅពេលក្រោយ ៕