Monday, April 6, 2015

Filled Under: ,

តុក្កតា​សិច​ជប៉ុន កាន់តែ​ដូច​មនុស្ស​ស្រី​ពិតប្រាកដ

 តុក្តតា​សិច​ជប៉ុន​ថ្មី​មួយ ត្រូវបាន​បង្កើតឡើង​ក្នុង​ប្រទេស​ជប៉ុន ហើយ​ក៏​ត្រូវបាន​គេ​ប្រាប់អោយដឹង​ថា វា​កាន់តែ​មាន​លក្ខណៈ​ដូចជា​មនុស្ស​ស្រី​ពិតប្រាកដ​ហើយ​ដែរ​។ តុក្តតា​សិច​ដែល​មានឈ្មោះ​ថា Dutch WIve​ត្រូវបាន​បង្កើតឡើង​ដោយ​ក្រុមហ៊ុន Orient Industry និង​ធ្វើ​ឡើង​ដោយ​ជាតិ​សេ​ឡេកូ​ដ៏​មាន​គុណភាព​ខ្ពស់ ព្រមទាំង​ស្បែក​សិប្បនិម្មិត​ដ៏​ល្អ​នោះ មាន​តម្លៃ​រហូត​ដល់ ១.០០០ ផោន​ឯណោះ​។ លក្ខណៈសម្បត្តិ​បែបនេះ គ្រប់គ្រាន់​នឹង​ការបង្ហាញ​ខ្លួន​ដ៏​មិន​គួរអោយ​ជឿ​ទៅហើយ ចំពោះ​រូបរាង​ដូច​មនុស្ស​ពិតៗ ជាពិសេស​ភ្នែក​តែម្តង​។ 
​មនុស្ស​ស្រី​ក្លែងក្លាយ​ទាំងនេះ ក៏​អាច​ធ្វើ​ចលនា​ដៃជើង​បានដែរ ដូច្នេះ ពួកគេ​អាច​នឹង​ប្រើ​ក្បាច់​បាន​ត្រឹមត្រូវ​សម្រាប់​បំពេញចិត្ត​ដល់​ អ្នកប្រើប្រាស់ ហើយ​អ្នក​ទិញ​អាច​ផ្លាស់ប្តូរ​ទំហំ​សុដន់ ពណ៌​សក់ និង​រូបរាង​ខាង​ក្រៅ​ក៏​បាន​ដែរ​៕