Tuesday, April 7, 2015

Filled Under: , , , ,

លោក កឹម សុខា យល់ព្រមចូលបំភ្លឺ តាមការកោះហៅរបស់សាលាដំបូង រាជធានីភ្នំពេញនៅព្រឹកស្អែក



លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះ​ជាតិ​បានបញ្ជាក់ថា លោកនឹងចូលបំភ្លឺ តាមការកោះហៅ របស់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៨ ខែមេសា ស្អែកនេះ ។ លោក កឹម សុខា បាន សរសេរ​នៅលើ​គេហទំព័រ Facebook ផ្ទាល់ខ្លួនរប​ស់លោក ប្រមាណ១០នាទី មុននេះថា «ខ្ញុំ កឹម សុខា នឹងចូលបំភ្លឺនៅសាលាដំបូង​រាជធានីភ្នំពេញ វេលាម៉ោង ៨៖៣០​នាទី ព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៥»។ សូមជម្រាបថា សាលាដំបូងរាជធានីភ្នំពេញ កាលពីចុងខែមីនា ឆ្នាំ២០១៥ កន្លងទៅ បានចេញដីកាកោះហៅ លោក កឹម សុខា ឱ្យចូលបំភ្លឺនៅ​ថ្ងៃទី៨ ខែមេសា ប៉ុន្តែមិនបានបញ្ជាក់ពីបទចោទប្រកាន់នៅឡើយទេ៕