Tuesday, April 7, 2015

Filled Under: , , , ,

ព្រឹកស្អែក លោក ខឹម វាសនា នឹងធ្វើសន្និសីទកាសែត បញ្ជាក់រឿងរ៉ាវ​ចោទប្រកាន់ក្រោយផ្ញើលិខិតសុំអន្តរាគមន៍​ពីសម្តេចតេជោ

 
លោក ខឹម វាសនា ប្រធាន​គណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ នៅព្រឹកថ្ងៃទី៨ ខែមេសាស្អែកនេះ នឹងរៀបចំសន្និសីទសារព័ត៌មាននៅទីស្នាក់ការរបស់គណបក្ស ក្នុងខណ្ឌទួលគោក ដើម្បីបញ្ជាក់​នូវ​រឿងរ៉ាវចោទប្រកាន់ ពាក់ព័ន្ធនឹងបទឆបោកប្រាក់ជា ៧ម៉ឺនដុល្លារអាម៉េរិកពីកសិករមួយរូប នេះបើតាមមន្ត្រីគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យថ្លែងប្រាប់ អ្នកសារព័ត៌មាននៅរសៀលថ្ងៃទី ៧ ខែមេសានេះ។