Saturday, May 23, 2015

Filled Under: , , , , ,

តុលាការ​បានដោះលែង​បុរស​ជនជាតិ​វៀតណាម​ម្នាក់​ ដែល​បើករថយន្ត​បុក​មនុស្សស្លាប់

ភ្នំពេញ ​៖​ សេចក្តីរាយការណ៍​ពី​ពន្ធនាគារ​ព្រៃ​សបាន​ឲ្យ​ដឹ​ងថា កាលពី​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០១៥ ចៅក្រម​ស៊ើបសួរ​តុលាការក្រុង​ភ្នំពេញ​បាន​ចេញ​ដីកា​សម្រេច​ដោះលែង​​​បុរស​ ជនជាតិ​វៀតណាម​ម្នាក់​ឲ្យ​មាន​សេរីភាព​វិញ ដែល​កន្លងមក​បុរស​ជនជាតិ​វៀតណាម​នេះ​បាន​បើក​រថយន្ត​បុក​រះ​ចូល​ផ្ទះ​ពេទ្យ​ បណ្តាល​ឲ្យ​ស្លាប់​គ្រូពេទ្យ​ម្នាក់ និង​បុរស​ម្នាក់ទៀត​រង​របួស​ធ្ងន់។
Captaaaure
តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ទៀតថា ដីកា​សម្រេច​ដោះលែង​ឲ្យ​ជនជាប់ចោទ​នៅក្រៅ​ឃុំ​នោះ​ ចុះហត្ថលេខា​ដោយ​លោក​ម៉េង តូ​នី ចៅក្រម​តុលាការ​ក្រុងភ្នំពេញ ហើយ​សេចក្តី​សម្រេច​នេះ​ត្រូវ​បាន​គេ​បញ្ជូន​ទៅកាន់​ពន្ធនាគារ​ដើម្បី​ អនុវត្ត​នៅ​ថ្ងៃទី​២០ ខែឧសភា។
ការដោះលែង​បុរស​ជនជាតិ​វៀតណាម​ខាងលើ​ដែល​បើករថយន្ត​ក្នុង​ស្ថានភាព​ ស្រវឹង​បុក​រះ​ចូល​ផ្ទះ​បើក​ឱសថស្ថាន​បណ្ដាល​ឲ្យ​ស្លាប់​ម្ចាស់ផ្ទះ និង​រង​របួស​អ្នកដំណើរ​ម្នាក់​ធ្វើ​ឲ្យ​មន្ត្រី​អនុរក្ស​ពន្ធនាគារ​មានការ​ ភ្ញាក់ផ្អើល ហើយ​ធ្វើការ​បរិហារ​រិះគន់​ថា ករណី​ដោះលែង​ជនជាប់ចោទ​នៅក្នុង​អំឡុង​ពេល​នៃ​ការ​ស៊ើបអង្កេត​នេះ បើ​ពុំ​មាន​ការ​ឯកភាព​ពី​ព្រះរាជអាជ្ញា​ទេ នោះ​ចៅក្រម​ស៊ើបសួរ​មិនអាច​ធ្វើឡើង​បាន​តែ​ម្នាក់​ឡើយ។
Captudddddggre
Captuddddddddddre
ដូច្នេះ​សំណុំរឿង​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្ដាល​ឲ្យ​ស្លាប់​ជីវិត និង​រង​របួស​ខូចខាត​ទ្រព្យសម្បត្តិ​នេះ​ គឺ​ព្រះរាជអាជ្ញា​ និង​ចៅក្រម​តុលាការ​ឃុបឃិត​គ្នា​ដោះលែង​ជនជាប់ចោទ។
គួររំលឹក​ថា កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១១ ខែ​មេសា ឆ្នាំ​២០១៥​កន្លងទៅ មាន​រថយន្ត CRV ១​គ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2AB-2642 បើកបរ​ដោយ​ជនជាតិ​វៀតណាម​ម្នាក់​ឈ្មោះ​បាន ឌឿ​ក ​ភេទ​ប្រុស​ អាយុ​៤០​ឆ្នាំ ​មាន​ទីលំនៅ​ក្នុងភូមិ​បុរី​ពិភព​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ បាន​បុក​រះ​ចូល​ផ្ទះ​បើក​ឱសថស្ថាន​យីហោ “​ពោធិ៍​មាស​” មាន​ទីតាំង​នៅផ្ទះ​លេខ​៥៨៣ ផ្លូវ​លេខ​១០១៩ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ បណ្តាល​ឲ្យ​គ្រូពេទ្យ​ម្នាក់​ដែល​ជា​ម្ចាស់ផ្ទះ​បាន​ស្លាប់ និង​អ្នកដំណើរ​តាមផ្លូវ​ម្នាក់ទៀត​រងរបួស​ធ្ងន់ធ្ងរ។
នគរបាល​ខណ្ឌ​សែន​សុខ​បាន​រាយការណ៍​ឲ្យ​ដឹង​ថា ជនរងគ្រោះ​ដែល​ត្រូវបាន​ស្លាប់​នៅក្នុង​គ្រោះថ្នាក់​ដោយ​រថយន្ត​បុក​រះ​ចូល​ ផ្ទះ​ឈ្មោះអ៊ិត ផល ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ ជា​ម្ចាស់​ឱសថស្ថាន និង​មាន​មុខរបរជា​គ្រូពេទ្យ​ថ្នាក់​ឱសថការី​ឧ​ត្ត​ម។ ចំណែក​បុរស​ម្នាក់ទៀត​រងរបួស​ធ្ងន់​ធ្ង​រ​ឈ្មោះ​ឈន រិទ្ធី អាយុ​៤៦​ឆ្នាំ ជា​អ្នក​រត់​ម៉ូតូឌុប។
ពាក់ព័ន្ធ​នឹង​ករណីនេះ​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ព្រឹក​ព្រលឹម​លោក​អ៊ិត ផល បាន​ចេញ​មក​បើកទ្វារ​របង​ខាង​មុខ​ផ្ទះ ក៏​ស្រាប់​តែ​មាន​រថយន្ត CRV ពណ៌​ស ដែល​បើកបរ​ដោយ​ជនជាតិ​វៀតណាម​ឈ្មោះ​បាន ឌឿ​ក បាន​បោះពួយ​យ៉ាង​លឿន​ពី​ទិស​ខាងត្បូង​បុក​រះ​ខឿន​ចិញ្ចើម​ផ្លូវ ហើយ​បុក​ឈ្មោះ​ឈន រិទ្ធី ដែល​កំពុង​អង្គុយ​លើ​​ម៉ូតូ​បណ្ដាល​ឲ្យ​ប៉ើង​ទៅ​ម្ខាង​ផ្លូវ ហើយ​រថយន្ត​ក៏​បុក​រះ​ចូល​មក​មាត់​ទ្វាររបង​មុខផ្ទះ​ដែល​លោកអ៊ិត​ត ផល កំពុងបើក​ទ្វារ​បណ្តាល​ឲ្យ​ប៉ើង​ជាង​១០​ម៉ែត្រ​ពី​កន្លែង​កើត​ហេតុ ហើយ​ជនរងគ្រោះ​បាន​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ។
ភ្លាមៗ​នោះ​អ្នកដំណើរ​តាមផ្លូវ​រួម​ជាមួយ​នឹង​ក្រុម​គ្រួសារ​ជនរងគ្រោះ​ បាន​ឃាត់ខ្លួន​អ្នក​បើកបរ​រថយន្ត​ឈ្មោះ​បាន ឌឿ​ក ប្រគល់​ឲ្យ​ប៉ូលិស​ដើម្បី​ចាត់ការ​តាមច្បាប់។
រឿងក្តី​នេះ តុលាការ​បាន​សម្រេច​ចោទប្រកាន់ ​និង​ឃុំខ្លួន​លោក​បាន ឌឿ​ក បានតែ​១​ខែ​ប៉ុណ្ណោះ ស្រាប់តែ​តុលាការ​បាន​សម្រេច​ចេញ​ដីកា​ដោះលែង​ឲ្យ​ជនជាប់ចោទ​មាន​សេរីភាព​ វិញ ដោយ​សំណុំរឿង​នៅ​មិនទាន់​បិទ​ការ​ស៊ើបសួរ​នៅ​ឡើយ។